លោក ហ៊ុន សែន ស្នើ​អន្តរជាតិ​កុំ​ធ្វើ​ការ​ជាមួយ​គណបក្ស​ប្រឆាំង

ដោយ តាំង សារ៉ាដា
2017-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥។
អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥។
Photo: RFA

ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រឈម​ការ​ដាក់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក លោក ហ៊ុន សែន បាន​ស្នើ​ទៅ​អន្តរជាតិ​កុំ​ធ្វើការ​ជាមួយ​គណបក្សប្រឆាំង​ព្រោះ​បក្ស​ប្រឆាំង មិនបាន​ដាក់​ទូត​ជាមួយ​ប្រទេស​ទាំង​នោះ​ទេ។

លោក ហ៊ុន សែន បាន​ចោទ​បក្ស​ប្រឆាំង​ថា​ជា​អ្នក​ជំរុញ​អោយ​ក្រុម​ប្រទេស​មហាអំណាច ដាក់ទណ្ឌកម្ម​របស់​មក​លើ​រដ្ឋាភិបាល​លោក។ «»

លោក ហ៊ុន សែន ថ្លែង​ដូចនេះ នៅ​ពេល​ចុះ​ជួប​កម្មករ​កម្មការិនី នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្រុងភ្នំពេញ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៧ ខែ​ធ្នូ។

នៅ​ពេល​នេះ​កម្ពុជា​កំពុង​ប្រឈម​នឹង​ទណ្ឌកម្ម​ជាច្រើន​ពី​សហគមន៍ អន្តរជាតិ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ស្នើ​បរទេស​កុំ​យក​កម្មករ និង​ពលរដ្ឋ​ទូទាំង​ប្រទេស ធ្វើជា ចំណាប់ខ្មាំង ដោះដូរ​ជាមួយ​ក្រុម​ក្បត់ជាតិ​មួយ​ក្រុម។

ប៉ុន្តែ អ្នកវិភាគ​នយោបាយ​លោក បណ្ឌិត ឡៅ ម៉ុង និយាយ​ថា អ្នក​ដែល​យក​ពលរដ្ឋ​ខ្មែរ និង​កម្មករ​ធ្វើជា​ចំណាត់​ខ្មាំង​នយោបាយ គឺ​រដ្ឋាភិបាល​កម្ពុជា​ទៅវិញ​ទេ។

ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​សាង​កំហុស​ម្តង​ហើយម្តងទៀត ដូចជា​ការ​បិទ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រពន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ចាប់​មេ​បក្ស​ប្រឆាំង អ្នក​ធ្វើ​ការងារ​សង្គម និង​កាសែត​ដាក់គុក ហើយ​ចុង​ក្រោយនេះ គឺ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​ដែល​មាន​អ្នកគាំទ្រ​មួយ​ចំហៀង​ប្រទេស។

សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ព្រមាន​ទៅដល់​លោក ហ៊ុន សែន ថា បើ​នៅតែ​មិន​ព្រម​ស្តារ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ​នោះ គឺ​ពលរដ្ឋ​ខ្មែរ​ទូទាំង​នគរ​នឹង​រង​ទុក្ខ​ជាក់​ជាមិនខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

Xi VS stupid man Hun Sen

The majority of voters who favored to the CNRP made its first statement since the political unrested began,saying the pple have the right to protest,criticism and protest is the pple's right; it is must solve the problem together of the country with improve economic growth and pple's lives rather blame political motivation"irresponsibility".It's different from violence and destruction of public property.Govm't and pple solves the problem together,one other party who calls tmil Hun Sen authoritarian regime aa a terrorist does not have the right of compassion,which began in 2017,general communes election or 2013 over garment factory workers demonstrated to demanded the minimum wages and economic woes plaguing Hun Sen apartheid regime,appear to be the larged to strike tmil Hun Sen authoritarian ruler since the protests that followed the country's disputed 2013 pm election.The price for public disorder in Cambodia can be right.Protesters convicted during the 2013 election were hand down harsh sentences and heavy fines.The authoritarian said dozens pple who were chanting anti- fascist govm't slogan and damage public property were arrested.

Dec 31, 2017 07:13 PM

កូនកម្ពុជា

តា តាសុខ ស្អីសាន (សូមទោសដូរឈ្មោះអោយ) អ្នកណាជាក្រុមក្បត់ជាតិ ?
តើ តា សុខ ស្អីសាន ហ៑ានអុចធូបស្បត់នៅលើវត្តភ្នំ
អោយស្លាប់ម៉ាពូជតា ឬ ទេ ដែលថា : ប្រជាពលរដ្ឋគាំទ្របក្សសង្គ្រោះជាតិ ជាក្រុមក្បត់ជាតិ នោះ !
ពីចៅ រៀនថ្នាក់ទី ១០ ១១ ១២
/! ចៅដូចជាជ្រិញយូរហើយ ពាក្យចោទមួលបង្កាច់នេះ /!

Dec 18, 2017 06:56 AM

អ្នក​អាន​អនាមិក

តាចាស់ ហ៑ុន សែន មួយនេះ និយាយបែបល្ងង់ខ្លៅទេដឹង . ស្មានតែអន្តរជាតិល្ងង់ជឿ មនុស្សចាស់ ដូចហ៑ុន សែន ដែលល្បីខាងរំលោភសិទ្ធមនុស្ស ចោទមួលបង្កាច់គេ នោះ !

Dec 18, 2017 12:48 AM

អ្នក​អាន​អនាមិក

មានបុគ្គល ហ៑ុន សែន ម្នាក់ មានមេក្រូ ៥ លើកដៃចង្អុល ពូកែចោទមួលបង្កាច់គេ លាបពណ៏ថាគេក្បត់ជាតិ តាមពិតគឺបុគ្គល ហ៑ុន សែន ខ្លួនអែងជាអ្នកក្បត់ជាតិសោះ ប្រជាពលរដ្ឋ ដឹងលឺ សុះសាយពេញប្រទេស.ប៉ុន្តែប្រជាពលរដ្ឋមិនហ៑ានងើបប្រឆាំងដោយខ្លាច លោក ហ៑ុន សែន បាញ់សម្លាប់

Dec 18, 2017 12:36 AM

គេហទំព័រ​ទាំងមូល