លោក ហ៊ុន សែន ជួប​តំណាង​ប្រទេស​កុម្មុយនិស្ត​ចិន​និង​វៀតណាម​ក្នុង​ថ្ងៃ​តែមួយ

ដោយ មួង ណារ៉េត
2018-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន  ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។
លោក ហ៊ុន សែន ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។
រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

លោក ហ៊ុន សែន ជួប​តំណាង​ប្រទេស​កុម្មុយនិស្ត​ចិន និង​វៀតណាម​ក្នុង​ថ្ងៃ​តែមួយ នៅ​កៀក​ដាច់​ឆ្នាំ​ចាស់។ ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ចិន ប្រចាំ​នៅ​កម្ពុជា​លោក វ៉ាង វិនធាន (Wang Wentian) នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃទី២៨ ខែ​ធ្នូ​នេះ លោក ហ៊ុន សែន ថ្លែង​សរសើរ​មហាមិត្ត​ចិត្ត​របស់​លោក ដែល​លោក​អះអាង​ថា ជា​មិត្ត​ដែកថែប។ លោក ហ៊ុន សែន បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក (Facebook) ថា ភាគី​ចិន ក៏​ចាត់ទុកថា​កម្ពុជា ជា​មិត្ត​ចាស់ មិត្ត​ល្អ និង​មិត្ត​ដែកថែប​នេះ។ ភាគី​ចិន​ប្ដេជ្ញា​ជំរុញ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត។

ចំណែក​ឯ​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​វៀតណាម លោក ង៉ូ ស៊ួនលិចឆ៍ (Ngo Xuanlich) វិញ​លោក ហ៊ុន សែន អរគុណ​ជំនួយ​ថវិកា​ចំនួន ១០​លាន​ដុល្លារ របស់​វៀតណាម​សម្រាប់​កសាង​អគារ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ និង​ជជែក​អំពី​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។ ភាគី​វៀតណាម អបអរ​សារ​ទរ​លោក ហ៊ុន សែន ក្នុង​ការ​បោះ​ឆ្នោតជាតិ​កន្លង​មក ដែល​វៀតណាម​ថា ជា​ជោគជ័យ​របស់​បក្ស​កាន់អំណាច។

ជំនួប​របស់​តំណាង​ប្រទេស​កុម្មុយនិស្ត ជាពិសេស​ប្រទេស​ចិន​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា កំពុង​ប្រឈមមុខ​យ៉ាង​ខ្លាំង ទៅ​នឹង​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប និង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ ខាង​ប្រទេស​ប្រជាធិបតេយ្យ ដែល​ចាត់​ទុក​ចំណាត់​ការ​របប​លោក ហ៊ុន សែន មក​លើ​សំឡេង​ប្រឆាំង ថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។

ជំនួប​នេះ ក៏​ធ្វើ​ឲ្យ​ក្រុម​អ្នកឃ្លាំមើល​កម្ពុជា និង អ្នកវិភាគ​នយោបាយ​កម្ពុជា ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រោះ​ការ​បង្ហាញ​អំពី​ការ​ទោរទន់​របស់​របប​លោក ហ៊ុន សែន ទៅ​រក​ប្រទេស​កុម្មុយនិស្ត​យ៉ាង​ខ្លាំង និង​ភាព​ឯកោ​ពី​សហគមន៍​អន្តរជាតិ​ជាទូទៅ​បែបនេះ នឹង​រឹតតែ​បង្ក​ហានិភ័យ​កាន់តែ​ខ្លាំង​សម្រាប់​អនាគត​កម្ពុជា។ ទំនាក់ទំនង​ឥត​ងាករេ​របស់​លោក ហ៊ុន សែន នឹង​ប្រទេស​ចិន​កុម្មុយនិស្ត បាន​បង្ក​ការ​គំរាមកំហែង​ដល់​ពិភពលោក ជាពិសេស​សហរដ្ឋអាមេរិក ដែល​សម្ដែង​ការ​ព្រួយបារម្ភ​រួច​ទៅ​ហើយ ជុំវិញ​លទ្ធភាព​នៃ​ការ​ផ្ដល់​ទីតាំង​កំពង់ផែ​សមុទ្រ​កម្ពុជា សម្រាប់​ជា​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ចិន បើ​ទោះ​បី​ជា​របប​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​គ្មាន​មូលដ្ឋានទ័ព​បរទេស​យ៉ាង​ណា​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

same new 2nd killing fields era coming...if khmer are not smart enough...

No surprise at all...because it is very serious consequences coming,that why every times the far east left radical always called their puppet govm't come to see them and gave them a new political strategy that they're facing for.If,they can't resolve the problems quickly...there their last resort would be turn to physical forces if...

Feb 09, 2019 11:27 AM

គេហទំព័រ​ទាំងមូល