លោក ហ៊ុន សែន បញ្ជា​ឱ្យ​បញ្ឈប់​គម្រោង​បង្កើត​ខេត្ត​ថ្មី​ដោយសារ​បែក​ធ្លាយ​ព័ត៌មាន​រត់​ការ​យក​ដំណែង

ដោយ ថន ថារ៉ូ
2018-10-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ក្រសួងមហាផ្ទៃ​បញ្ឈប់​ការសិក្សា​បង្កើត​ខេត្ត​ថ្មី ក្រោយ​ពេល​ដំណឹង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​រង​ការរិះគន់​ពី​សាធារណជន​មួយ​ចំនួន កាល​ពី​ពេល​ថ្មីៗ​នេះ។ អ្នកឃ្លាំមើល​សង្គម យល់​ឃើញ​ថា មិន​មាន​ការចាំបាច់​អ្វី ដែល​ត្រូវ​បំបែក​ខេត្ត​ថ្មី​ទៀត​ឡើយ ផ្ទុយទៅវិញ​រដ្ឋ​ត្រូវ​ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ពលរដ្ឋ​វិញ ទើប​ជា​រឿង​ប្រសើរ។

លោក ហ៊ុន សែន សម្ដែង​ការ​ខឹង​សម្បារ និង​ស្តី​បន្ទោស​មន្ត្រី​របស់​លោក​ដែល​ធ្វើ​ឱ្យ​គម្រោង​សិក្សា​នេះ​បែក​ខ្ទរខ្ទារ មិន​ព្រម​ធ្វើ​ដោយ​ស្ងាត់ៗ​ដូច​ករណី​បំបែក​ខេត្ត​ត្បូងឃ្មុំ។ លោក​បញ្ជា​ឱ្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចេញ​សេចក្ដី​ជូនដំណឹង​ស្ដីពី​ការលុបចោល​គម្រោង​សិក្សា​បង្កើត​ខេត្ត​ថ្មី​នេះ ក្រោយ​ការ​ប្រកាស​របស់​លោក​ភ្លាមៗ​តែម្ដង បើ​ទោះ​ជា​លោក​បាន​ចារ​យល់ព្រម​លើ​សំណើសុំ​របស់​ក្រសួង​មហាផ្ទៃ កាលពីដើម​ដំបូង​ក្ដី។

បុរស​ខ្លាំង​រូប​នេះ​អះអាង​ទៀត​ថា មន្ត្រី​ខិលខូច​មួយ​ចំនួន​បាន​យក​គម្រោង​បង្កើត​ខេត្ត​ថ្មី​នេះ ទៅ​រត់​ការ​សុំ​ដំណែង​នៅ​ខេត្ត​ថ្មី​រួច​ទៅ​ហើយ ទាំង​គម្រោង​នេះ​មិនទាន់​ត្រូវ​បាន​សម្រេច​ផង។ លោក​បាន​ប្រាប់​ទៅ​មន្ត្រី​មួយ​ចំនួន​ដែល​បាន​បង់លុយ​ឱ្យ​គេ​រួច​ទៅ​ហើយ​នោះ ទៅ​តាម​ទារ​លុយ​ពី​មន្ត្រី​ខិលខូច​ទាំងនោះ​មកវិញ ព្រោះ​គម្រោង​បង្កើត​ខេត្ត​ថ្មី​ទាំងពីរ​នេះ​នឹង​លែង​មាន​តទៅទៀត​ហើយ៖ «វា​បាន​ក្លាយ​ជា​សាច់ជ្រូក​បី​ជាន់​សម្រាប់​អា​មន្ត្រី​ខិលខូច​ទៅទៀត ហើយ​បើ​ខេត្ត​កណ្ដាល​ទៅ​មួយ​គណបក្ស​តែម្ដង។ វា​មិន​ទៅ​ទាំង​គណបក្ស វា​ដោយ​ទាំង​អា​គីម​ទៅជា​មួយទៀត។ វ៉ៃម៉ោ សូមទោស​សូម​ពៃ​អី ខ្ញុំ​មិនបាន​ឃើញ​អាគីម​ផង ស្រាប​តែ​អា​គីម​វ៉ៃ​មក​សូមទោស។ ពេល​ដែល​បែងចែក​ទៅ ថា​សុំ​ឱ្យ​លោក​នេះ​ទៅ​ធ្វើ​ចៅហ្វាយខេត្ត​ថ្មី។ ហ្អាក! អ៊ីចឹង ចារ​អក្សរ​ចាប់ផ្ដើម ប្រញាប់​ងាប់​ទៅ​ណា? ហើយ​ដាក់​សញ្ញា​សួរ​ពីលើ ហើយ​ទើប​ធ្វើ​អត្ថាធិប្បាយ​ខាងក្រោម។ វា​ទៅជា​ឆ្កួត​អស់​អ៊ីចឹង​ទៅ​ណា។ រហូតដល់​អ្នកខ្លះ​ថា ត្រៀម​បង្កើត​ដល់ ៥​ខេត្ត និង​ទីក្រុង​នាគរាជ​ឯណា​ទៀត​នោះ។ អស់​ឆ្ងល់​ហើយ​នេះ រពឹស​មែន​តែ​ម្តង អ៊ីចឹង​ទីស្តីការ​គណៈរដ្ឋមន្ត្រី​យក​សេចក្ដី​ប្រកាស​នេះ ចេញ ស..ណ ថា​នាយករដ្ឋមន្ត្រី​ឱ្យ​បញ្ឈប់​ការសិក្សា ដែល​តាមរយៈ ស..ណ លេខ​ប៉ុន្មាន ថ្ងៃ​ទី​ប៉ុន្មាន អី​ប៉ុន្មាន​ហ្នឹង​ឱ្យ​វា​ចប់។ ខ្ញុំ​អត់​មាន​ពេល​ស៊ីញ៉េ​អ្វី​បន្ថែម​ទៀត​លើ​អា​ហ្នឹង​នោះ​ទេ»

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ចុង​ខែ​សីហា កន្លង​ទៅ បាន​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ពី​លោក ហ៊ុន សែន ដើម្បី​ពិនិត្យ​លទ្ធភាព​បង្កើត​ខេត្ត​ថ្មី​ពីរ​បន្ថែម​ទៀត ដែល​មួយ​ត្រូវ​ផ្ដាច់​ចេញពី​ខេត្ត​កណ្តាល និង​មួយទៀត​ផ្ដាច់​ចេញពី​ខេត្ត​មណ្ឌលគិរី និង​រតនគិរី។ ក្រសួង​លើក​ហេតុផល​ថា គម្រោង​បង្កើត​ខេត្ត​ថ្មី​នេះ គឺ​ដើម្បី​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល ការ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ជំរុញ​ការអភិវឌ្ឍន៍​នៅ​មូលដ្ឋាន និង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់ថា គ្មាន​ការ​ចាំបាច់​ណាមួយ​ដែល​ត្រូវ​បង្កើត​ខេត្ត​ថ្មី​ឡើយ ដោយសារ​កម្ពុជា​មាន​ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ជាច្រើន​រួច​ទៅ​ហើយ។ លោក​ថា​រឿង​ដែល​សំខាន់ គឺ​រដ្ឋ​គួរតែ​ផ្ដោត​លើ​ការ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​មន្ត្រី​របស់​ខ្លួន ព្រមទាំង​ផ្ដល់​អំណាច និង​ធនធាន​ឱ្យ​បាន​គ្រប់គ្រាន់​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ក្នុង​ការ​បម្រើ​សេវា​ជូន​ពលរដ្ឋ។ លោក​បន្ត​ថា ប្រសិនបើ​រដ្ឋ​ចង់​បញ្ជូន​សេវា​សាធារណៈ​ឱ្យខិត​ទៅ​ជិត​ពលរដ្ឋ គួរ​ណាស់​តែ​ផ្ដល់​ធនធានមនុស្ស និង​ថវិកា ទៅដល់​ថ្នាក់​ស្រុក និង​ឃុំ ព្រោះ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំងពីរ​នៅ​កៀក​ជាមួយ​ប្រជាពលរដ្ឋ​ជាង​ថ្នាក់​ខេត្ត។ ទាក់ទង​នឹង​ការ​រត់ការ​ដើម្បី​បាន​ដំណែង​ដូច​ប្រសាសន៍​លោក ហ៊ុន សែន នោះ លោក សន ជ័យ អះអាង​ថា នេះ​ជា​អំពើពុករលួយ ដែល​ស្ថាប័ន​ជំនាញ ជាពិសេស អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​ចាត់​វិធានការណ៍​លើ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ទាំងនោះ៖ «ចង់​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ផ្ដល់​សេវា គឺ​ពង្រឹង ឬក៏​បែងចែក​ធនធាន ទាំង​ធនធាន​សម្ភារៈ​ទាំង​ធនធាន​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស​ឱ្យ​ទៅ​រដ្ឋបាល​ស្រុក និង​ឃុំ ខ្ញុំ​គិត​ថា នឹង​អាច​ពង្រឹង​សេវា​សាធារណៈ​នៅ​ទីនោះ​បាន​ហើយ។ ហើយ​រួមផ្សំ​ទាំង​ជំរុញ​ឱ្យ​ស្ថាប័ន​ផ្សេងទៀត ដូចជា​ប៉ុស្តិ៍​រដ្ឋបាល ឬក៏​អធិការ​នគរបាល​ស្រុក ធ្វើ​ការ​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ផ្ដល់​សេវា​មួយ​ចំនួន នោះ​វា​ជា​រឿង​មួយ​ដែល​ល្អ​បាត់​ទៅ​ហើយ មិន​ចាំបាច់​បង្កើត​ខេត្ត​ថ្មី​ទេ។ នេះ​ជា​ហេតុផល​ដែល​យើង​មើល​ឃើញ ទាក់ទង​ទៅ​នឹង​ការអនុវត្ត​គោល​នយោបាយ​ស្ដីពី​វិមជ្ឈការ និង​វិ​សហមជ្ឈការ ប៉ុន្តែ​រឿង​ដែល​សំខាន់ គឺថា​តើ​ថ្នាក់​ជាតិ​ហ្នឹង មាន​ឆន្ទៈ​ក្នុង​ការ​ផ្ទេរ​ធនធាន និង​មុខងារ​ហ្នឹង ទៅ​ថ្នាក់ក្រោម​ដែរ​ឬទេ»

កម្ពុជា​មាន​រាជធានី និង​ខេត្ត​ចំនួន​២៥ ក្រោយ​ការ​បង្កើត​ខេត្ត​ត្បូងឃ្មុំ​ដែល​ផ្ដាច់​ចេញពី​ខេត្ត​កំពង់ចាម កាលពី​ឆ្នាំ២០១៤ កន្លង​ទៅ។ អ្នក​តាមដាន​បញ្ហា​សង្គម​អះអាង​ថា ការ​បង្កើត​ខេត្ត​ថ្មី​កន្លងមក ហាក់​មិន​ផ្ដល់​ប្រយោជន៍​អ្វី​ឱ្យ​ខុសគ្នា​ពី​ពេល​មិនទាន់​បំបែក​ខេត្ត​នោះ​ឡើយ ដូចជា​នៅ​ខេត្ត​ត្បូងឃ្មុំ ជាដើម។ ផ្ទុយទៅវិញ ការ​បង្កើត​ខេត្ត​ថ្មី​នឹង​ធ្វើ​ឱ្យ​មាន​អំពើពុករលួយ​តាមរយៈ​ការ​រត់ការ​ដើម្បី​បាន​ដំណែង និង​ជា​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ​ឥតប្រយោជន៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

fascist dictator avoid pple or news pressure him on EU trip+370 tonnes of gold with Singapore+son loves triangle voodoo talking....

Watch out dictator Hun Sen's bullying and foolish u around after came back home with unsuccessful trip to the UN this time,he was very exhausted with sad,mad and very disappointed when he seen thousand of khmer-u.s citizens stand on along road across the UN headquarter shouting,yelling at him with carried bans of bad slogans against him.That night he got slept disorder and asked himself why??????and how his next long trip to see the EU in week ahead?,and what he gonna says and do after the whole EU pressuring on economic sanctions against his fascist commie govm't?.That why fascist Hun Sen try to setup more stories to avoid khmer pple or news pay attention the next last trip to see the EU incoming day and avoid the news or khmer pple pay attention to the leaking Gold for 370 tonnes with Singapore secret reveal,and his son loves triangle storyteller.Be aware of communism's treat and strict u,usually they always say one thing and do other thing...all khmer pple have to get be smart ahead of him"no cool down with this horrible monster",use your GPS pinpoint to where he's going to and setup your trap to caught him in every moving.

Oct 05, 2018 05:54 PM

គេហទំព័រ​ទាំងមូល