របប​លោក ហ៊ុន សែន ព្រមាន​ដក​ខ្លួន​ចេញពី ​IPU ក្រោយ​ស្ថាប័ន​នេះ​ថ្កោល​ទោស​រឿង​រំលោភ​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ

ដោយ មួង ណារ៉េត
2018-10-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គណៈកម្មាធិការ​សិទ្ធិមនុស្ស នៃ​សហភាពអន្តរសភា IPU ជជែកដេញដោលបញ្ហា​រំលោភសិទ្ធិមនុស្ស ក្នុងមហាសន្និបាត កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨។
គណៈកម្មាធិការ​សិទ្ធិមនុស្ស នៃ​សហភាពអន្តរសភា IPU ជជែកដេញដោលបញ្ហា​រំលោភសិទ្ធិមនុស្ស ក្នុងមហាសន្និបាត កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨។
រូបថតពីហ្វេសប៊ុករបស់​សហភាព​អន្តរសភា

របប​លោក ហ៊ុន សែន ព្រមាន​ដក​ខ្លួន ចេញ​ពី​សហភាព​អន្តរ​សភា (IPU) ក្រោយ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ថ្កោល​ទោស រឿង​រំលោភ​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ។

ការិយាល័យ​អ្នក​នាំ​ពាក្យ​របប​លោក ហ៊ុន សែន ចេញ​សេចក្ដី​បំភ្លឺ​មួយ កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ដោយ​អះអាង​ថា របប​នេះ រក្សា​សិទ្ធិ​ពេញ​លេញ និង​គ្រប់​ពេលវេលា ក្នុង​កិច្ច​ដក​បេក្ខភាព​របស់​ខ្លួន ចេញ​ពី​អង្គការ​អន្តរជាតិ​មួយ​នេះ ឬ​អង្គការ​អន្តរជាតិ​ដទៃ​ទៀត ប្រសិនបើ​របប​នេះ​ យល់ឃើញ​ថា​មាន​ការ​ឈ្លានពាន ឬ ជ្រៀតជ្រែក​ធ្ងន់ធ្ងរ​ ទៅលើ​ដែន​អធិបតេយ្យ​ និងផលប្រយោជន៍​របស់​របប​សព្វ​ថ្ងៃ។

សារ​ព្រមាន​របស់​របប​ក្រុង​ភ្នំពេញ​នេះ ធ្វើ​ឡើង​ក្រោយ​របប​លោក ហ៊ុន សែន មិន​ទទួល​ជោគជ័យ ក្នុង​ការ​បញ្ចុះបញ្ចូល​សហភាព​អន្តរ​សភា ឲ្យ​ព្រម​ទទួលយក​ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា។

សហភាព​​អន្តរ​សភា IPU ក្រោយ​ការ​​បិទ​បញ្ចប់​​មហាសន្និបាត​​លើក​ទី​១៣៩ របស់​ខ្លួន កាល​ពី​ថ្ងៃទី១៨ ខែ​តុលា បាន​ចេញ​សេចក្តីសម្រេច​ ថ្កោលទោស​របប​លោក លោក ហ៊ុន សែន ​ដោយសារ​តែ​ការ​រំលោភ​យ៉ាង​កម្រោល ទៅលើ​សិទ្ធិ​របស់​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ។ មិនតែប៉ុណ្ណោះ ស្ថាប័ន​អន្តរជាតិ​នេះ រក​ឃើញ​ថា សិទ្ធិ​​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​បង្កើត​​អង្គការ​​សមាគម និង​សិទ្ធិ​ជួបជុំ​គ្នា ​ដើម្បី​​តវ៉ា​​ដោយ​​សន្តិវិធី ក៏​ត្រូវ​​បាន​​រំលោភ​បំពាន​ខ្លាំងក្លា​ផង​ដែរ​ ក្រោយ​របប​នេះ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង​ហាម​ឃាត់​សិទ្ធិ​នយោបាយ មន្រ្តី​បក្ស​ប្រឆាំង មុន​រៀបចំ​ការ​បោះឆ្នោត​ដែល​គ្មាន​គូ​ប្រជែង​ពិត​ប្រាកដ។ សហភាព​​អន្តរ​សភា ទាមទារ​ឲ្យ​របប​នេះ ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

ភវ​វ័រ្មន

ពី បាវិត ស្វាយ​រៀង​

១៩៧៩ យួន ឈ្លានពានមាតុភូមិ បន្ដសម្លាប់ប្រជាជនខ្មែរដោយប្រយោល តែត្រូវបានជនរួមជាតិតស៊ូប្រឆាំងនៅព្រំដែនថៃ វាយយួនវិញ ទាមទារ អធិបតេយ្យភាព លិទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ
!
ពេលនេះ ២០១៧ ២០១៨ ហ៊ុនសែនសម្លាប់ប្រជាធិបតេយ្យ សម្លាប់ឆន្ទះ ជាតិខ្មែរ ដើម្បី ថែរអំណាច ត្រកូលហ៊ុន! សែនសុខចិត្តយកយួន និងចិន ដែលជាឃាតកសម្លាប់ខ្មែរ ជាបរទេសឈ្លានពានទឹកដីជាបង្គែកការពារអំណាច ហើយស្រែក ប្រឆាំង អាមេរិចកាំង ប្រឆាំងអឺរ៉ុប និងប្រទេសសហគមន៍ប្រជាធិបតេយ្យ!
បើ ជាតិខ្មែរ គ្មាន ជនរួមជាតិនៅបរទេស គ្មានឯកឧត្តសម រង្ស៊ី គណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស ធ្វើការទាមទារ តាមរយការទូតឲ្យសហគមន៍អន្ដរជាតិជួយឲ្យ ខ្មែរឲ្យមានប្រជាធិបតេយ្យឡើងវិញទេ ពុំនោះទេ មាតុខ្មែរ នឹងត្រូវចប់ ត្រឹម ហ៊ុនសែន សម្លាប់ឆន្ទះ រម្លាយបក្សសង្រ្គោះជាតិ នេះហើយ!

Oct 28, 2018 02:21 AM

what's the hell 'm do wrong pple?

No one surprised or it doesn't matter to what's the hell dictatorship regime say...?it would be withdraw or not?it doesn't matter with IPU,or EBA or economic sanctions...but its matter depend on fascist dictator himself makes own decision"live free Or die...easy come and easy go...see Saddam/Gaddafi".Hun Sen's time is running out...no one gonna buy his word or bargain power anymore...there time will tell him what's the hell 'm do wrong pple?.

Oct 27, 2018 12:11 PM

គេហទំព័រ​ទាំងមូល