របប​លោក ហ៊ុន សែន ព្រមាន​ដក​ខ្លួន​ចេញពី ​IPU ក្រោយ​ស្ថាប័ន​នេះ​ថ្កោល​ទោស​រឿង​រំលោភ​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ

ដោយ មួង ណារ៉េត
2018.10.27
IPU គណៈកម្មាធិការ​សិទ្ធិមនុស្ស នៃ​សហភាពអន្តរសភា IPU ជជែកដេញដោលបញ្ហា​រំលោភសិទ្ធិមនុស្ស ក្នុងមហាសន្និបាត កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨។
រូបថតពីហ្វេសប៊ុករបស់​សហភាព​អន្តរសភា

របប​លោក ហ៊ុន សែន ព្រមាន​ដក​ខ្លួន ចេញ​ពី​សហភាព​អន្តរ​សភា (IPU) ក្រោយ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ថ្កោល​ទោស រឿង​រំលោភ​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ។

ការិយាល័យ​អ្នក​នាំ​ពាក្យ​របប​លោក ហ៊ុន សែន ចេញ​សេចក្ដី​បំភ្លឺ​មួយ កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ដោយ​អះអាង​ថា របប​នេះ រក្សា​សិទ្ធិ​ពេញ​លេញ និង​គ្រប់​ពេលវេលា ក្នុង​កិច្ច​ដក​បេក្ខភាព​របស់​ខ្លួន ចេញ​ពី​អង្គការ​អន្តរជាតិ​មួយ​នេះ ឬ​អង្គការ​អន្តរជាតិ​ដទៃ​ទៀត ប្រសិនបើ​របប​នេះ​ យល់ឃើញ​ថា​មាន​ការ​ឈ្លានពាន ឬ ជ្រៀតជ្រែក​ធ្ងន់ធ្ងរ​ ទៅលើ​ដែន​អធិបតេយ្យ​ និងផលប្រយោជន៍​របស់​របប​សព្វ​ថ្ងៃ។

សារ​ព្រមាន​របស់​របប​ក្រុង​ភ្នំពេញ​នេះ ធ្វើ​ឡើង​ក្រោយ​របប​លោក ហ៊ុន សែន មិន​ទទួល​ជោគជ័យ ក្នុង​ការ​បញ្ចុះបញ្ចូល​សហភាព​អន្តរ​សភា ឲ្យ​ព្រម​ទទួលយក​ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា។

សហភាព​​អន្តរ​សភា IPU ក្រោយ​ការ​​បិទ​បញ្ចប់​​មហាសន្និបាត​​លើក​ទី​១៣៩ របស់​ខ្លួន កាល​ពី​ថ្ងៃទី១៨ ខែ​តុលា បាន​ចេញ​សេចក្តីសម្រេច​ ថ្កោលទោស​របប​លោក លោក ហ៊ុន សែន ​ដោយសារ​តែ​ការ​រំលោភ​យ៉ាង​កម្រោល ទៅលើ​សិទ្ធិ​របស់​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ។ មិនតែប៉ុណ្ណោះ ស្ថាប័ន​អន្តរជាតិ​នេះ រក​ឃើញ​ថា សិទ្ធិ​​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​បង្កើត​​អង្គការ​​សមាគម និង​សិទ្ធិ​ជួបជុំ​គ្នា ​ដើម្បី​​តវ៉ា​​ដោយ​​សន្តិវិធី ក៏​ត្រូវ​​បាន​​រំលោភ​បំពាន​ខ្លាំងក្លា​ផង​ដែរ​ ក្រោយ​របប​នេះ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង​ហាម​ឃាត់​សិទ្ធិ​នយោបាយ មន្រ្តី​បក្ស​ប្រឆាំង មុន​រៀបចំ​ការ​បោះឆ្នោត​ដែល​គ្មាន​គូ​ប្រជែង​ពិត​ប្រាកដ។ សហភាព​​អន្តរ​សភា ទាមទារ​ឲ្យ​របប​នេះ ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។