លោក ហ៊ុន សែន ប្រកាស​ផែនការ​កម្ទេច​លោក សម រង្ស៊ី ដូច​លោក​ធ្លាប់​បាន​កម្ទេច​ប៉ុល ពត

ដោយ ទីន ហ្សាការីយ៉ា
2018-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
Photo: RFA

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ពី​ផែនការ​កម្ទេច​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ។ លោក ហ៊ុន សែន អះអាង​កាលពី​ថ្ងៃ​ទី​២៧ មីនា ថា លោក​មាន​ផែនការ​កម្ទេច​លោក សម រង្ស៊ី មិន​ខុស​ពី​លោក​កម្ទេច​ប៉ុល ពត ដែល​លោក​បាន​ទទួល​ជ័យជំនះ​នោះ​ឡើយ។

លោក ហ៊ុន សែន ព្រមាន​លោក សម រង្ស៊ី ទាំង​កំហឹង​ថា លោក​នឹង​មិន​អនុគ្រោះ​ឲ្យ​លោក សម រង្ស៊ី ឡើយ ហើយក៏​គ្មាន​បរទេស​ណា​អាច​មាន​ឥទ្ធិពល​លើ​លោក​ដែរ៖ «ស៊ី​បាយ​ជាមួយគ្នា​គេ​ទៅ​ប្រាប់​គ្នា​គេ​ថា បើ​មិន​ចូល​ជិត​មេចោរ​បាន ធ្វើ​ម៉េច​ចាប់​មេចោរ​បាន អា​ប៉ូលិស​ហើយ ហា​ហ្ហែង​ទៅជា​ចោរ​អស់​ទៅ​វិញ អ៊ីចឹង​ខ្ញុំ​ដាក់​ចេញ​គោលដៅ​ចេញ​ដូចគ្នា កម្ចាត់​ហ្ហែង​ដូច​កម្ចាត់ ប៉ុល ពត អ៊ីចឹង ប៉ុល ពត ក៏​យើង​កម្ចាត់​បាន​ដែរ អ៊ីចឹង​គ្មាន​បរទេស​ណា​មក​ត្រួត​ក្បាល​ខ្ញុំ​បានទេ»

ឆ្លើយតប​និង​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា ពេល​អ្នកនយោបាយ​យក​ឈ្នះ​គ្នា គ្មាន​ចំណេញ​អ្វី​ដល់​ប្រទេសជាតិ​ទេ ហើយ​នឹង​នាំ​ឲ្យ​សង្គមជាតិ​បែកបាក់​។ ទោះជា​យ៉ាង​នេះ​ក្ដី លោក​នៅតែ​មាន​ជំនឿ​ថា បញ្ហា​នយោបាយ នឹងមាន​ដំណោះស្រាយ​ឆាប់ៗនេះ៖ «ខ្ញុំ​នៅ​តែ​មាន​ជំនឿ ថា​ថ្នាក់ដឹកនាំ​ប្រទេសជាតិ​នីមួយៗ​ចង់​ឱ្យ​មាន​ឯករាជ្យ សន្តិភាព និង​ការអភិវឌ្ឍន៍ បើ​យើង​ងាក​ទៅ​មើល​ប្រវត្តិសាស្ត្រ​មុន​នឹង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក៏​មាន​ការ​ប៉ះទង្គិច​គ្នា​សិន បើ​មើល​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ ក៏​មិន​មិន​ខុសគ្នា​ទេ បាទ»

អ្នកវិភាគ​នយោបាយ​ឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា មេដឹកនាំ​ខ្មែរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ តែងតែ​ធ្វើ​នយោបាយ​ផ្ដួល​រំលំ​គ្នា​ទៅវិញទៅមក ក្នុង​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា នៅ​សម័យនេះ​ទៅ​ហើយ លោក ហ៊ុន សែន នៅតែ​ប្រើ​នយោបាយ​ចាស់​គំរឹល​ប្រកាន់យក​វប្បធម៌​គុំគួន និង​សងសឹក​គ្នា​បែបនេះ​ទៀត គ្មាន​ចំណេញ​អ្វី​ដល់​សង្គមជាតិ​ឡើយ។ លោក មាន​ជំនឿ​ថា បើសិនជា​កម្ពុជា​ផ្លាស់ប្ដូរ​មេដឹកនាំ​នោះ គឺ​មេដឹកនាំ​ថ្មី​នឹង​មិន​គិត​ពី​ការ​សង​សឹក​ទេ អ្វី​ដែល​មេដឹកនាំ​ថ្មី​ត្រូវ​ធ្វើ​នោះ គឺ​ការប្រកួតប្រជែង​អភិវឌ្ឍន៍ និង​ប្រទេស​នៅ​ក្នុង​តំបន់។

លោក បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា លោក ហ៊ុន សែន មិន​អត់ឱន​ឲ្យ​អ្នកណា​ឡើយ ប្រសិនបើ ហ៊ាន​និយាយ​រិះគន់​ប៉ះចំ​បុគ្គល​លោក និង​ក្រុម​គ្រួសារ​លោក​នោះ។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន បាន​រៀបចំ​ការ​កម្ទេច​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះជាតិ​តាំងពី​យូរ​មក​ហើយ ដែល​ផែនការ​នេះ លោក​បាន​អនុវត្ត​កម្ចាត់​លោក សម រង្ស៊ី និង​គណបក្សប្រឆាំង​ជា​បន្តបន្ទាប់ ដូច​ជា​ការ​ចាប់ចង​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

no any world leaders can't do or talk with jungle man anymore

Vote or no vote,democracy or non democracy it doesn't matter at all,because jungle man Hun Sen has nowhere to goes,he can't flee or exile to any countries to accept him ,because the bad poor commies countries didn't want him to seeks asylum in their home country"see him as useless/worthless/ idiot".Otherwise,the only thing he can do now,is belong to the ICC's custody.No any world leaders can't do or talk with this jungle man anymore.

Mar 28, 2018 11:07 AM

អ្នក​អាន​អនាមិក

ពី Phnom Penh

ហ៊ុនសែនពិតជាឆ្កួត។ ហ៊ុនសែនបានឈ្នះប៉ុលពតពីព្រោះប្រជាជនស្អប់ប៉ុលពត។ ឥឡូវសម្តេចហ៊ុនសែនចង់ឈ្នះលោកសមរង្ស៊ីប៉ុន្តែប្រជាជនស្អប់ហ៊ុនសែន។ ហ៊ុនសែនព្យាយាមបញ្ឆោតប្រជាជនខ្មែរតែពួកគេនឹងមិនជឿលើគាត់,នៅជំនាន់ 2018 ។
លទ្ធផលនឹងផ្ទុយគ្នានឹងអ្វីដែលសម្តេចហ៊ុនសែនចង់បាន

Mar 28, 2018 03:09 AM

គេហទំព័រ​ទាំងមូល