លោក ហ៊ុន សែន ចុះ​កិច្ចព្រមព្រៀង​ជាច្រើន​ជាមួយ​មេដឹកនាំ​កុម្មុយនិស្ត​វៀតណាម និង​ឡាវ

ដោយ ទីន ហ្សាការីយ៉ា
2018-12-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ឆ្វេង) នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) ថត​រូប​នា​ខេត្ត​សៀមរាប ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
(ពី​ឆ្វេង) នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) ថត​រូប​នា​ខេត្ត​សៀមរាប ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

លោក ហ៊ុន សែន បាន​ទៅដល់​ប្រទេស​វៀតណាម​ហើយ នៅ​ថ្ងៃ​ទី​៦ ធ្នូ ក្រោយពី​បញ្ចប់​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ប្រទេស​ឡាវ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កុម្មុយនិស្ត​វៀតណាម​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ ស្អែក​នេះ លោក ហ៊ុន សែន និង លោក ង្វៀន សួនហ្វ៊ូក នាយករដ្ឋមន្ត្រី​វៀតណាម នឹង​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​៦ ដូចជា កិច្ចព្រមព្រៀង​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក​និង​ផ្លូវ​អាកាស កិច្ចព្រមព្រៀង​ស្ត្រី​ផែនការ​កិច្ច​សហ​ប្រតិបត្តិការ​រលើ​វិស័យ​អប់រំ​សម្រាប់​ឆ្នាំ​២០១៩ ឯកសារ​ស្ដីពី​កំណត់ហេតុ​នៃ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ និងកិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ ២០១៨-២០១៩។

ដោយឡែក នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នៅ​ប្រទេស​ឡាវ កាលពី​ថ្ងៃ​ទី​៦ ធ្នូ លោក ហ៊ុន សែន ក៏បាន​ឯកភាព​ជាមួយ​នាយករដ្ឋមន្ត្រី ឡាវ លោក ថងលុន ស៊ីសួលួត (Thongloun Sisoulith) ដើម្បី​ពង្រឹង​ចំណង​ទ្វេភាគី និង​ដោះស្រាយ​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ឡាវ។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ឡាវ Lao News Agency (KPL) បាន​ចុះផ្សាយ​ថា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ​វប្បធម៌ និង​សិល្បៈ​ក្នុងចំណោម​កិច្ចព្រមព្រៀង​ផ្សេងៗ​ទៀត​។ មេដឹកនាំ​ប្រទេស​ទាំងពីរ ក៏បាន​ប្ដេជ្ញា​ចិត្ត​ខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​ដោះស្រាយ​ជម្លោះព្រំដែន រួម​ទាំង​បង្កើន​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល