លោក ហ៊ុន សែន ព្រមាន​ដាក់ទណ្ឌកម្ម​លើ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប

ដោយ មួង ណារ៉េត
2017-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
Photo courtesy of U.S. Embassy Phnom Penh's facebook page

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដាក់ទណ្ឌកម្ម លើ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ដោយ​មិន​ចេញ​ទិដ្ឋាការ ឬ​វីសា​ឲ្យ​មន្ត្រី​ទាំងនោះ​វិញ។ សារ​គំរាម​របស់​បុរស​ខ្លាំង នៅ​កម្ពុជា​នេះ ធ្វើឡើង​នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​កាត់ដេរ រាប់​ពាន់​នាក់ នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ថ្ងៃទី១៧ ខែ​ធ្នូ ដោយ​លោក ហ៊ុន សែន អះអាង​ថា ប្រទេស​កម្ពុជា​ឥឡូវ មិន​ដូច​ប្រទេស​កម្ពុជា​ពីមុន​នោះ​ទេ។ «»

សារ​ព្រមាន​របស់​លោក ហ៊ុន សែន នេះ​ធ្វើ​ឡើងជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សហរដ្ឋអាមេរិក ដែល​បាន​ប្រកាស​បិទ​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ ដែល​រង​ការចោទប្រកាន់ ថា​បាន​ចូល​ដៃ ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ថ្មីៗ​នេះ សភា​អឺរ៉ុប ក៏​បាន​អនុម័ត​សេចក្ដី​សម្រេច ស្ដីពី​វិធានការ​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​រួមមាន​ការ​បិទ​ទិដ្ឋាការ ឬ​វី​សា​នេះ​ដែរ។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ហៅ​ការ​ឌឺដង និង​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ខ្លួនឯង​បែបនេះ មិនមែន​ជា​រឿង​ចំណេញ​ដល់​ជាតិ​នោះ​ទេ។ លោក​បណ្ឌិត​យល់ថា លោកនាយក​រដ្ឋមន្ត្រី គួរ​រក​វិធី​ប្រសើរ​ជាង​នេះ ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សម្ពាធ​អន្តរជាតិ។

អ្នកវិភាគ​យល់ស្រប​គ្នា​ថា ប្រទេស​កម្ពុជា ពឹង​ពាក់​ស្ទើរតែ​ទាំងស្រុង​លើ​សហរដ្ឋអាមេរិក និង សហគមន៍​អឺរ៉ុប ផ្នែក​ទំនាក់ទំនង​ពាណិជ្ជកម្ម។ ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​ការទូត និង​សេដ្ឋកិច្ច​ដូចជា​ការ​ផ្អាក​ការ​អនុគ្រោះ​ពន្ធ លើ​ផលិតផល​នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិក និង​អឺរ៉ុប នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ក្រីក្រ នៅ​កម្ពុជា។ សហគមន៍​អន្តរជាតិ លើកលែងតែ​ប្រទេស​ចិន យល់ស្រប​គ្នា​ថា វិធានការ​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​ធ្វើ​ឡើង ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។ កម្ពុជា នឹង​គ្មាន​ទណ្ឌកម្ម​ទាំងនេះ​ទេ ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទាំង​នេះ រួច​ហើយ​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​ឆន្ទៈ​ពិតប្រាកដ​របស់​ម្ចាស់​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
Share

USA

Shame, Hun Sen. When Cambodia was in big trouble, we asked for international help. Now Cambodia gets a bit better, it acts smart. What a shame!

Dec 19, 2017 09:29 PM

KEM LEY

ពី CA, USA

It's so funny when I heard that Hun Sen will stop the visa for American and EU into the country. The country are depending on American dollars from tourist. You just expressed the dictatorship ways Mr. Hun Sen! Are you had a lot headaches now?

Dec 19, 2017 06:56 PM

អ្នក​អាន​អនាមិក

នេះជាសំដី ក្អាត់ ក្នុង ក្អម របស់លោក ហ៑ុន សែន ស្អីក៏មិនចេះធ្វើ ចេះតែលក់ទ្រព្យសម្បត្តិជាតិ ខ្ចីលុយគេ ធ្វើអោយប្រជាជន ក្រ រាប់លាននាក់ អ្នកខ្លះចំណាកស្រុក ជាដើម លះ ...........

Dec 19, 2017 09:30 AM

អ្នក​អាន​អនាមិក

ទណ្ឌកម្មដែលលោកហ៊ុន សែន បាននិយាយនេះ ស្តាប់ហើយខ្ញុំចង់តែសើចទេ។ មុននិងដាក់ទណ្ឌកម្មគេ មើលប្រទេសខ្លួនឯងផងលោក!

Dec 19, 2017 05:23 AM

ប្រវត្តិសាស្ត្រ

$$ នៅប្រទេស ថៃ មេដឹកនាំគេឆ្លាត គេធ្វើនយោបាយកណ្តាល យក ខាងមហាអំណាចអាមេរិកផង យកខាងមហាអំណាចចិនផង
ចំពោះប្រទេសវៀតណាម ប្រទេសថៃ មិនយកជាមិត្តឡើយ ពីព្រោះវៀតណាមជាមេរោគសុីរូងផ្ទៃក្នុង !
## នៅប្រទេស កម្ពុជា មេដឹកនាំ ឆោតល្ងង់ ធ្វើនយោបាយផ្អៀងម្ខាងៗ
ម្តងត្រូវគ្នាជាមួយអាមេរិក ម្តងត្រូវគ្នាជាមួយចិន
ហើយយកប្រទេសវៀតណាមជាមិត្ត បណ្តាលអោយសុីរូងផ្ទៃក្នុងកម្ពុជា ធ្វើអោយឈ្លោះគ្នាអែង កើតសង្គ្រាមសម្លាប់គ្នាអែងដោយមិនដឹងខ្លួន !

Dec 18, 2017 11:14 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល