លោក ហ៊ុន សែន ខំ​បង្ហាញ​ថា​គ្មាន​បញ្ហា​សុខភាព​ខណៈ​ការ​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់

ដោយ មួង ណារ៉េត
2018-05-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​ថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាត់​ប្រាណ ដែល​លោក​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ​២០១៨។
រូប​ថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាត់​ប្រាណ ដែល​លោក​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ​២០១៨។
Photo courtesy of Hun Sen's Facebook page

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ ទី៤ ខែ​ឧសភា បដិសេធ​ព័ត៌មាន​ថា លោក​មាន​បញ្ហា​សុខភាព។ លោក ហ៊ុន សែន សរសេរ​សារ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា លោក​ទទួល​បាន​សារ និង​ទូរស័ព្ទ​មួយ​ចំនួន​សាកសួរ​ពី​សុខភាព​លោក។ លោក​បញ្ជាក់​ថា ពេលនេះ​សុខភាព​លោក​ល្អ​ណាស់ ហើយ​ថែមទាំង​ហាត់ប្រាណ​បាន​ទៀងទាត់​ផង។

ស្រប​ពេល​ដែល ការ​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ខាងមុខ គ្មាន​គូ​ជែង​លោក​តទៅទៀត លោក ហ៊ុន សែន កំពុង​បង្ហាញ​ការ​ហាត់​សម ថែ​សុខភាព​របស់​លោក តាមរយៈ​ការ​បង្ហោះ​រូបថត ដែល​លោក​កំពុង​ហាត់ប្រាណ ប្រមាណ ២០សន្លឹក នៅ​ថ្ងៃទី៤ ខែ​ឧសភា​នេះ ប្រហែល​គ្រាន់តែ​ធ្វើឡើង​ដើម្បី​បន្សាប​ព័ត៌មាន អំពី​ស្ថានភាព​ទ្រុឌទ្រោម​ផ្នែក​សុខភាព​របស់​លោក។

លោក ហ៊ុន សែន ដែល​ឆ្នាំនេះ​មាន​វ័យ ៦៥ ឆ្នាំ និង​បាន​កាន់អំណាច​ជាង​ពាក់​កណ្ដាល​ជីវិត​របស់​លោក​ទៅ​ហើយ​នេះ ថែម​ទាំង អះអាង ថា​ពេល​នេះ សុខភាព​លោក នៅ​ល្អ​ណាស់ ព្រោះ​បាន​ហាត់ប្រាណ​ទៀងទាត់។

ទោះជា​យ៉ាង​នេះ​ក្តី កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ស្ថានភាព​លោក ហ៊ុន សែន មាន​ការ​ប្រែប្រួល​ខ្លាំង ដោយសារតែ ក្នុង​រយៈពេល​មិន​ដល់​បី​ខែ​ផង លោក​ត្រូវ​ទៅ​សម្រាក​ព្យាបាល​ជំងឺ នៅ​ក្រៅ​ប្រទេស​រហូតដល់​ទៅ​ពីរ​លើក។ នៅ​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ ២០១៧ លោក​ធ្លាក់ខ្លួន​មាន​ជំងឺ ដែល​ចាំបាច់​ត្រូវ​ទៅ​ពេទ្យ នៅ​ប្រទេស​សិង្ហ​បុរី​ជាបន្ទាន់ ដើម្បី​ពិនិត្យ និង​ព្យាបាល​។ លោក​ត្រូវ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ទីនោះ​ជាច្រើន​ថ្ងៃ។

កាលពី​ចុង​ខែ​មិថុនា រហូត​ដល់​ជិត​ពាក់កណ្ដាល​ខែ​កក្កដា នៅ​ឆ្នាំ​ដដែល លោក ហ៊ុន សែន បាន​បាត់​មុខ​ពី​សកម្មភាព​នយោបាយ​មួយ​រយៈ ដោយ​ត្រូវ​ផ្អាក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី រហូតដល់​ទៅ​៣​លើក​ជាប់ៗ​គ្នា ព្រោះ​លោក​ត្រូវ​ទៅ​សម្រាក​ព្យាបាល​ជំងឺ​ជាបន្ទាន់​ម្ដងទៀត នៅ​ប្រទេស​សិង្ហបុរី ដោយ​ម្ដង​នេះ លោក​ត្រូវ​ធ្វើដំណើរ​ចេញ​ក្រៅ​ប្រទេស​ដោយ​ស្ងាត់ៗ។

ប៉ុន្តែ​លោក ហ៊ុន សែន មិន​ចង់​បាន​សារ​ជូនពរ ពី​អ្នក​គាំទ្រ​លោក ដែល​ចង់​ឃើញ​លោក​មាន​សុខ​ភាព​ល្អ​នោះ​ទេ លោក​ចង់​បានតែ​ម្យ៉ាង​ប៉ុណ្ណោះ គឺ​ចង់បាន​ឲ្យ​គេ​បោះឆ្នោត ជូន​លោក ដើម្បី​លោក​បាន​បន្ត​ក្រាញ​អំណាច យូរអង្វែង​តទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

You're getting any healthier by pretend to be working out! You have to put your heart & soul into it. But it doesn't matter, you CAN'T defy the law of nature sooner or later the nature will WIN!

May 07, 2018 09:37 AM

អ្នក​អាន​អនាមិក

ខំថែសុខភាពណា​​ មានអ្នកទិញស្រា​សំ​ប៉ា​ញសំរាប់ជូនដំណើរច្រើនណាស់!

May 06, 2018 02:05 PM

គេហទំព័រ​ទាំងមូល