"គ្មាន​នរណា​ម្នាក់​មើល​ឃើញ​ថា​គ.ជ.ប​ឯករាជ្យ​ដូច​ការ​អះអាង​នោះ​ទេ"

ដោយ សេក បណ្ឌិត
2017-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក (រូប​កណ្ដាល) ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក (រូប​កណ្ដាល) ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
Photo: RFA

ពលរដ្ឋ និង​មន្ត្រីរាជការ​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​អះអាង​ថា ពួកគាត់​មិនបាន​ដឹង​អំពី​ព័ត៌មាន ស្ដីពី​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នកមាន​សិទ្ធិ​បោះឆ្នោត ដែល​ត្រូវ​លុបចោល​នោះ​ទេ ខណៈ​ដែល​ថ្ងៃ​ផុត​កំណត់ នៃ​ការ​ពិនិត្យមើល​បញ្ជី​ឈ្មោះ នៅ​តាម​សាលាឃុំ​សង្កាត់ ផុត​ត្រឹម​ថ្ងៃ​ទី​២៤ ធ្នូ។

គ្រូបង្រៀន​ម្នាក់​ប្រាប់​ថា រាល់ថ្ងៃ​ក្រៅពី​សាលារៀន គ្មាន​កន្លែង​ណា ដែល​ពួកគាត់​ហ៊ាន​ជជែក​គ្នា អំពី​រឿង​ស្ថានការណ៍​នយោបាយ​នោះ​ទេ។ គ្រូបង្រៀន​មុខវិជ្ជា​ប្រវត្តិវិទ្យា​ម្នាក់​នេះ យល់​ឃើញ​ថា ក្នុង​កាលៈទេសៈ​បែបនេះ គ្មាន​នរណា​ម្នាក់​មើល​ឃើញ​ថា គ..ប ឯករាជ្យ ដូច​ការ​អះអាង​របស់​ក្រុម​ប្រតិកម្ម​ព័ត៌មាន​នៃ​គ..ប នោះ​ទេ។ លោក​គិត​ថា មានតែ​វត្តមាន​របស់​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​តែប៉ុណ្ណោះ ដែល​អាច​រៀបចំ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ប្រកបដោយ​តម្លាភាព និង​អាច​ទទួល​យក​បាន។ ប៉ុន្តែ​ប្រសិនបើ​បណ្ដោយ​ឲ្យ​គ..ប បច្ចុប្បន្ន រៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០១៨ លទ្ធផល​មិន​ខុស​ពី​គ..ប សម័យ លោក អ៊ឹម សួស្ដី ជា​ប្រធាន​នោះ​ទេ ដោយសារ​ថ្នាក់​ដឹកនាំ​គ..ប ភាគច្រើន​លើស​លុប ជា​មនុស្ស​ដែល​គណបក្ស​កាន់អំណាច​លើក​បន្តុប៖ «មិន​ដឹង​ឯករាជ្យ​តាម​ណា​ទេ បើ​គ..ប ឯករាជ្យ​អី បើ​មើល​តាម​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​វា​មិន​អាច​ទេ កាល​ពីមុន​ទៅ​វា​មាន​បក្ស​ប្រឆាំង ទៅ​វា​នៅតែ​ពិបាក ឯករាជ្យ​ដល់​ពេល​មាន​គ..ប អី​មកពី​ក្រៅ​ប្រទេស​នោះ ដល់ពេល​បក្ស​តែមួយ​មិន​ដឹង​ឯករាជ្យ​ណា​ទេ»

ទាក់ទង​បញ្ហា​នេះ ក្រុម​ប្រតិកម្ម​ព័ត៌មាន​គ..ប កាលពី​ថ្ងៃ​ទី​២៣ ធ្នូ បាន​ប្រកាស​សួររក​មុខ​ពលរដ្ឋ​ណាខ្លះ ដែល​យល់ថា គ..ប បច្ចុប្បន្ន គ្រាន់តែ​ជា​ឧបករណ៍​របស់​គណបក្ស​កាន់អំណាច។ ការ​ប្រកាស​សួររក​ពលរដ្ឋ បែបនេះ គឺ​ធ្វើ​ឡើង​ក្រោយពេល ដែល​ក្រុម​ប្រតិកម្ម​ព័ត៌មាន​មួយ​នេះ ប្រតិកម្ម​នឹង​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ដែល​ក្រុម​នេះ ហៅថា​ជា​វិទ្យុ​អនឡាញ ចុះផ្សាយ​អត្ថបទ​មួយ កាលពី​ថ្ងៃ​ទី​២១ ធ្នូ ថា សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការបោះឆ្នោត​រក​ឃើញ​ថា មាន​ពលរដ្ឋ​ខ្លះ​បាក់​ទឹកចិត្ត លែង​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត ហើយ​ពលរដ្ឋ​ខ្លះ យល់​ឃើញ​ថា គ..ប គ្រាន់តែ​ជា​ឧបករណ៍​របស់​គណបក្ស​កាន់អំណាច។

ក្រុម​ប្រតិកម្ម​ព័ត៌មាន​គ..ប បាន​ប្រដៅ​ម្ចាស់​អត្ថបទ​នេះ​ថា ក្នុង​នាម​ជា​អ្នកសារព័ត៌មាន​អាជីព មិន​ត្រូវ​សរសេរ​ព័ត៌មាន​គ្មាន​មូលដ្ឋាន ឬ​គ្រាន់តែ​លឺ​គេ​ថា ហើយ​យក​មក​ចុះផ្សាយ​នោះ​ទេ។ ក្រុម​ប្រតិកម្ម​ព័ត៌មាន​នេះ ក៏​ព្រមាន​ពី​ការ​ដាក់​ទោស​ទណ្ឌ​ទាំង​រដ្ឋប្បវេណី និង​ព្រហ្មទណ្ឌ ដល់​ម្ចាស់​អត្ថបទ ដែល​ហ៊ាន​សរសេរ​ព័ត៌មាន​នេះ និង​ហៅ​ការ​ចុះផ្សាយ​បែបនេះ ថា ជា​ការ​ញុះញង់​ពលរដ្ឋ ឲ្យ​លែង​មាន​ភាព​ជឿជាក់​លើ​ការងារ​របស់​គ..ប។

បើ​ទោះ​ជា​ក្រុម​ប្រតិកម្ម​ព័ត៌មាន​មួយ​នេះ ហៅ​ការ​សរសេរ​ព័ត៌មាន​នេះ​ថា ជា​ការ​សរសេរ​ក្នុង​គោលបំណង​យក​សង្គម​ស៊ីវិល និង​ពលរដ្ឋ​កម្ពុជា ជា​ចំណាប់ខ្មាំង​នៃ​អត្ថបទ ហើយ​មាន​ចេតនា​អាក្រក់​លើ​ការងារ​របស់ គ..ប ក្ដី ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា អនុប្រធាន​គ..ប និង​សមាជិក​ជាន់ខ្ពស់​គ..ប ២​នាក់ បាន​លាឈប់​ពី​តំណែង​នៅ​ក្នុង​គ..ប នេះ ព្រោះតែ​មន្ត្រី​ទាំង​បី យល់ថា ទង្វើ​របស់​គ..ប ដែល​អនុវត្ត​តាមច្បាប់ របស់​គណបក្ស​ប្រជាជន​កម្ពុជា​តាក់តែង​ឡើង គឺជា​ការរំលោភ​ឆន្ទៈ​របស់​ពលរដ្ឋ។ មន្ត្រី​ទាំង​បី​រូប​នោះ គឺ​លោក គួយ ប៊ុនរឿន មាន​តំណែង​ជា​អនុប្រធាន គ..ប និង​សមាជិក​ជាន់ខ្ពស់​ពីរ​រូប​ទៀត​គឺ លោក រ៉ុង ឈុន និង អ្នកស្រី តែ ម៉ានីរ៉ុង យល់ថា បើ​ពួកគាត់​បន្ដ​ការងារ​ជាមួយ​គ..ប ដែល​ក្បត់​ឆន្ទៈ​របស់​ពលរដ្ឋ​ជាង ៣​លាន​នាក់​តទៅទៀត នឹង​ធ្វើ​ឲ្យ​ពួកគាត់​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ។

យោធា​ជើង​ទឹក​ម្នាក់ ប្រាប់​អាស៊ីសេរី​ថា សម្រាប់​រូប​គាត់​គ..ប លែង​មាន​ភាព​ឯករាជ្យ តាំងពី​លែង​មាន​វត្តមាន​របស់​សមាជិក​មកពី​គណបក្សប្រឆាំង​ទាំង ៣ លាឈប់​ពី​គ..ប មក​ម្ល៉េះ​។ លោក​អស់សំណើច​នឹង​ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់​គ..ប ដែល​ហ៊ាន​ចេញមុខ​អះអាង​ថា ស្ថាប័ន​ជាតិ​មួយ​នេះ មានអំណាច​ឯករាជ្យ មិន​ស្ថិត​ក្រោម​គណបក្ស​នយោបាយ។ លោក​យល់ថា មនុស្ស​ដែល​គេ​លើក​បន្តុប​ឲ្យ​មាន​ងារ​ជា​ឯកឧត្ដម ស៊ីប្រាក់ខែ​រដ្ឋ ជំនួស​អតីត​សមាជិក​គ..ប ទាំង ៣​រូប សុទ្ធ​តែ​ជា​មនុស្ស​ឧបករណ៍​របស់​បក្ស​កាន់អំណាច ព្រោះ​មនុស្ស​ទាំងនោះ បាន​ទទួល​គុណ​ពី​គណបក្ស​ប្រជាជន​កម្ពុជា៖ «កុំ​ឲ្យ​មាន​បក្សពួក តែ​មាន​បក្សពួក​ទៅ​វា​បាន​ហើយ​តែ​សម័យនេះ​សម័យ​បក្សពួក ចង់​កែ​យ៉ាងណា កែ​អី​ចេញ ចង់​កែ​យ៉ាងណា​ក៏​មិន​ចេញ​ដែរ»

ពលរដ្ឋ​ម្នាក់ទៀត រស់នៅ​រាជធានី​ភ្នំពេញ ប្រាប់​ថា រូប​គាត់​មិនបាន​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ​ទេ។ អ្នកស្រី ហាក់​មិនសូវ​ខ្វល់​ពី​ការ​អួតអាង​របស់​ក្រុម​ប្រតិកម្ម​ព័ត៌មាន​គ..ប នោះ​ទេ ដោយសារ​អ្នកស្រី​ថ្លែង​ថា ការងារ​របស់​សត្វ​សេក គឺ​និយាយ​តាម​ម្ចាស់ ដើម្បី​ទទួល​បាន​ចំណី៖ «មិន​ដែរ​បាន​ទៅ​មើល​ទេ ឈ្មោះ​នឹង មិន​ដែរ​លឺ​មេឃុំ ឬ​គេ​និយាយ​ផង​នឹង គេ​បោះឆ្នោត​ថ្ងៃ​ណា»

ចំណែក​បុគ្គលិក​ឥណទាន​មីក្រូហិរញ្ញវត្ថុ ធ្វើ​ការ​នៅ​ខែត្រ​កណ្ដាល​ម្នាក់ ក៏​យល់ឃើញ​មិនសូវ​ខុស​ពី​អ្នកមាន​ទស្សនៈ​ខាងលើ​ដែរ។ លោក​ប្រាប់​ថា សកម្មភាព​របស់​គ..ប ដែល​រំលោភ​មាត្រា ៧៦ នៃ​រដ្ឋធម្មនុញ្ញ បាន​បង្ហាញ​ប្រាប់​សហគមន៍​អន្តរជាតិ​រួចហើយ​ថា គ..ប​បច្ចុប្បន្ន ជា​ស្ថាប័ន​បែប​ណា​នោះ៖ «ស្ថាប័ន​ឯករាជ្យ មាន​ស្ថាប័ន​តុលាការ ស្ថាប័ន​នីតិ​បញ្ញត្តិ បើ​គ..ប ប៉ុន្តែ​បើ​សមាជិក​គ..ប មិន​ឯករាជ្យ និង​ដឹង តែ​គេ​វាយ​នៅមុខ​សភា​ទៀតហើយ»

បើ​ទោះ​ជា​ច្បាប់​កំពូល គឺ​រដ្ឋធម្មនុញ្ញ ត្រង់​មាត្រ​៧៦ វាក្យខណ្ឌ​ទី​២ ចែងថា តំណាងរាស្ត្រ ត្រូវ​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​ជា​សកល ដោយ​សេរី ស្មើភាព ដោយ​ចំពោះ និង​តាម​វិធី​ជ្រើសរើស តាម​សន្លឹកឆ្នោត​ជា​សម្ងាត់​យ៉ាងណាក៏ដោយ ក៏​គ..ប មាន​លទ្ធភាព​អនុវត្ត​តាម​ច្បាប់បោះឆ្នោត​ថ្មី របស់​គណបក្ស​កាន់​អំណាច ដែល​ចែង​តែ​ឯកតោភាគី ក្នុង​ន័យ​ថា តំណាងរាស្ត្រ​រដ្ឋសភា អាច​លើក​បន្តុប​បក្ស​ណា​ក៏​បាន​ដែរ ដោយ​មិន​ចាំបាច់​សំឡេង​បោះឆ្នោត​ពី​រាស្ត្រ​ម្ចាស់​ឆ្នោត។ ចំពោះ​គណបក្ស​ណា ដែល​មាន​ភាព​អៀនខ្មាស គឺ​មិន​ទទួលយក​អាសនៈ​បក្ស​ប្រឆាំង អាសនៈ​ទាំងនោះ គឺ​គ..ប មាន​លទ្ធភាព​សម្រេច​ប្រគល់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

Peareannasey

ពី Phnom Penh

it's absolutely laughable. Even 7 years old kids know better than Sek Bun Hok who claims this puppet organisation is independent. Sek Bun Hok, you should stop bullshit and admits the fact. You are just a Hun Sen bred dog and know how to bark when your master throws bones to you for chewing.

Dec 25, 2017 11:11 AM

យុវជន យុវនារី

តើ ពួកអស់លោក គ.ជ.ប បច្វុប្បន្ននេះ ហ៑ានអ៑ុចធូបស្បត់នៅលើវត្តភ្នំ អោយស្លាប់ម៉ាពូជខ្លួន ឬ ទេ ដែលថាខ្លួនមិនធ្វើអាយ៉ង អោយតាចាស់ ហ៑ុន សែន នោះ .
ធ្វើមនុស្សត្រូវចេះពិចារណាផង កុំអាងខ្នង .

Dec 24, 2017 10:07 PM

អ្នក​អាន​អនាមិក

ប្រជាពលរដ្ឋនៅទូទាំប្រទេស មើលឃើញថា = អីឡូវនេះ គ.ជ.ប ជាមនុស្ស យន្ត !

Dec 24, 2017 08:47 PM

អ្នក​អាន​អនាមិក

គជប សព្វថ្ងៃក៍ជាជនក្បត់ដែរហើយត្រូវបានអន្តរជាតិចុះឈ្មោះក្នុងបញ្ជីខ្មៅហើយដែរ គឺពួកនេះឃុបឃឺតជាមួយហ៊ុនសែន ។ពួកនេះក៍ត្រូវចុះក្នុងប្រវត្តិសាសន៍របស់ខ្មែរដែរ។

Dec 24, 2017 12:45 PM

គេហទំព័រ​ទាំងមូល