អ្នកវិភាគ​ថា ធនធាន​យុវជន​ពេល​បច្ចុប្បន្ន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បន្ត​វេន​ដឹកនាំ​ប្រទេស

ដោយ ជុន ច័ន្ទបុត្រ
2019-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
Photo: RFA

អ្នកវិភាគ​នយោបាយ លោក បណ្ឌិត ឡៅម៉ុងហៃ អះអាង​ថា ធនធាន​ជំនាន់​ក្រោយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​សំបូរ​បែប ដែល​យុវជន​បច្ចុប្បន្ន​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​បន្ត​វេន​ដឹកនាំ​ប្រទេស។ លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា ការប្រកាស​របស់​លោក សម រង្ស៊ី កុំ​ឱ្យ​មេដឹកនាំ​ក្រាញ​អំណាច​នោះ គឺជា​រឿង​ត្រឹមត្រូវ។

លើស​ពី​នេះ​ទៀត លោក បណ្ឌិត ឡៅ បាន​ហៅ​លោក សម រង្សី ថា ជា​រដ្ឋបុរស​ខ្មែរ ជា​បណ្ឌិត​ព្រឹទ្ធាចារ្យ មួយ​រូប (- a wise man, a sage)​។ ទន្ទឹម​នឹង​នេះ អ្នកវិភាគ​ចាស់​វស្សា​រូប​នេះ សំណូមពរ​ព្រះមហាក្សត្រ​ជា​ទីគោរព​សក្ការ​:​របស់​ប្រជា​ជាតិខ្មែរ សូម​ព្រះ​មេត្តា​ព្រះរាជទាន​ការ​លើកលែង​ទោស​ទាំងអស់​ដល់​លោក សម រង្ស៊ី និង ព្រះរាជទាន​បរមងារ​ជា សម្ដេច ដល់​លោក សម រង្ស៊ី ទៀត​ផង ។

លោក ឡៅ ម៉ុងហៃ បន្ថែម​ថា​លោក សម រង្ស៊ី សម​ទទួល​បាន​ការ​លើក​លែង​ទោស​និង​បរមងារ ពី​ព្រះមហាក្សត្រ​។ លោក អះអាង​ថា បើសិនជា​លោក សម រង្ស៊ី ទទួល​បាន​បរមងារ ជា​សម្ដេច​នេះ គឺ​នឹង​ច្បាស់​ជា “ ប្រកប​ដោយ​ធម៌ បាន​មក​ដោយ​ធម៌ និង​កើតឡើង​ដោយ​ធម៌​” យ៉ាង​ពិត​ប្រាកដ។

លោក បណ្ឌិត ឡៅ ម៉ុងហៃ សូម​អំពាវនាវ​ឱ្យ​អ្នកនយោបាយ​ដែល​ជា​គូបដិបក្ខ ប្រឆាំង​លោក សម រង្ស៊ី មេត្តា​បោះបង់ចោល​ចេញ​ទាំងអស់ នូវ​អារីភាព និង​ការ​ប្រទូសរ៉ាយ​ដែល​អាច​មាន​ចំពោះ​លោក សម រង្ស៊ី។

សូម​ស្ដាប់​ការ​ពន្យល់​បន្ថែម​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា​តើ លោក សម រង្ស៊ី មានគុណ​សម្បត្តិ​អ្វីខ្លះ ដែល​លោក​ស្នើ​ទៅ​ព្រះមហាក្សត្រ​ឱ្យ​ជូន​បរមងារ ជាស​ម្ដេច​ជូន លោក សម រង្ស៊ី និង​ស្នើសុំ​ព្រះរាជទាន​ទោស​នេះ?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល