មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ៖ គ.ជ.ប​ថ្មី​នឹង​មាន​បញ្ហា​ដូច​ពេល​មុន​ដដែល

ដោយ ជី វិតា
2014-07-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។
Photo: RFA

សកម្មជន​សិទ្ធិ​មនុស្ស​អន្តរជាតិ​អោយ​ដឹង​ថា កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ កក្កដា គឺ​ជា​កិច្ច​ព្រមព្រៀង​មួយ​ដែល​មិន​អាច​ជួយ​អោយ​មាន​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព​នៅ​កម្ពុជា នៅ​ថ្ងៃ​អនាគត ដូច​ដែល​ពលរដ្ឋ​កម្ពុជា ទន្ទឹង​រង់ចាំ​នោះ​ឡើយ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​ផ្នែក​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និង​ជា​អតីត​មន្ត្រី​ច្បាប់​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​សេចក្តី​ដូច​ត​ទៅ៖

 

អត្ថបទ៖

ជី វិតា៖ តើ​លោក​យល់​ឃើញយ៉ាង​ណា​ចំពោះ​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពីថ្ងៃ​ទី​២២ កក្កដា ដែល​ធ្វើ​អោយ​ភាព​តានតឹង​នយោបាយ​នៅ​កម្ពុជា បាន​ធូ​ស្រាល​នោះ?

ប៊្រែដ អាដាម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​នឹង​កើត​ចេញ​ពីកិច្ច​ព្រមព្រៀង​រវាង​គណ​បក្ស​ទាំង​ពី​នេះ នឹង​មានបញ្ហា​ដដែលដូច​នឹង គ.. មុនៗ​ដែរ។ ពីព្រោះ​កិច្ច​ព្រមព្រៀង​នេះ ផ្តល់​លទ្ធភាព​អោយ​គណបក្ស​ប្រជាជន​កម្ពុជា អាច​បង្កើន​សំឡេង​ភាគ​ច្រើន​របស់​ខ្លួនបាន​ក្នុង គ.. ដោយ​ជ្រើសរើស​មនុស្ស​របស់​ខ្លួន​សម្រាប់​សមាជិក​ទី​៩។ ពីព្រោះ​កិច្ច​ព្រមព្រៀង​តម្រូវ​អោយ​មាន​សំឡេង​យល់​ព្រម​ទាំង​អស់​គ្នា​ពី​សមាជិក​ទាំង រូប​ពី​បក្ស​ទាំង​ពីរ​ដើម្បី​រើស​យក​សមាជិក​ទី​៩ ប៉ុន្តែ​បញ្ហា​ត្រង់​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​មនុស្ស​ណា​ម្នាក់​ដែល​ខ្លួន​ពេញ​ចិត្ត​ជា​បេក្ខជន​សមាជិក​ទី​៩ តែ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ពេញ​ចិត្ត .. ចាស់​ដែល​គ្រប​ដណ្តប់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ នឹង​នៅ​បន្ត​ការងារ​ទៅ​មុខ​ទៀត​ដោយ​ស្វ័យប្រវត្តិដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា សប្បាយ​ចិត្ត​ណាស់​ចំពោះ​កិច្ច​ព្រមព្រៀង​បង្កើត​សមាសភាព .. ថ្មី​នេះ ពីព្រោះ​ទី​១ គណបក្ស​នេះ​អាច​នឹង​រក្សា​ទុក គ.ជ.ប ចាស់​របស់​ខ្លួនក៏​បាន ឬ​បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់​ឃើញ គ.. ចាស់​បន្ត​អាណា​ត្តិ​ទៅ​មុខ​ទៀតទេ​នោះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​ត្រូវ​តែ​បង្ខំ​ចិត្ត​ទទួល​យក​សមាជិក​បេក្ខជន​សមាជិក​ទី​៩ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​សមាជិក ..ដំបូង មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ មាន​គ្នា ៥​នាក់។ ២​នាក់​តែង​តាំង​ដោយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង ៣​នាក់ តែងតាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ពេល​នោះ .. ត្រូវ​បាន​ចាត់​ចែង​ដោយ​អគ្គលេខាធិការ​ម្នាក់ គឺ​លោក អ៊ឹម សួស្តី ហើយ​លោកជា​ប្រធាន គ.. បច្ចុប្បន្ន។

លោក អ៊ឹម សួស្តី គឺ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។ ដូច្នេះ​មនុស្ស​គ្រប់គ្រង និង​ចាត់ចែង​ផ្នែក​ខាង​ក្រោមៗ សុទ្ធ​តែ​ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​អស់។ ហេតុ​ដូច្នេះ​ហើយ រូបមន្ត​បែប​នោះ ធ្វើ​អោយ​គណបក្ស​ប្រឆាំង​បរាជ័យ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​គ្រប់​បែប​យ៉ាង

ខ្ញុំ​មិន​ខ្វល់​នឹង​គណបក្ស​ប្រឆាំង​មាន​អំណាច ឬ​មិន​មានអំណាច​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ខ្វាយខ្វល់​នោះ គឺ​ប្រជាជន​កម្ពុជា ដែល​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក មិន​ដែលមាន​ឱកាស​បោះឆ្នោត​មួយ​ប្រកប​ដោយ​សេរី និង​យុត្តិធម៌ ដោយសារ​តែគណបក្ស​នយោបាយ​ត្រួតត្រា គ្រប់គ្រង .. ហើយ​បញ្ហា​បែប​នេះ​នឹង​កើត​មាន​ទៀត ពីព្រោះ​ប្រព័ន្ធ​រៀបចំ​ដែល​បាន​ព្រមព្រៀង​គ្នា​ក្រោយ​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៣ នេះ ខ្ញុំ​មិន​ឃើញ​មាន​អ្វី​ខុស​ប្លែក​ទេ។

ជី វិតា៖ ប៉ុន្តែ​តើ​គណបក្ស​ប្រឆាំងអាច​ធ្វើ​អ្វី​បាន​ទៀត? លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​បដិសេធ​ចោល​នូវ​រាល់​សំណើ​ថ្មីៗ​របស់​គណបក្ស​ប្រឆាំងដោយសារ​តែ​ដូច្នេះ​ហើយ ទើប​វិបត្តិ​ជាប់​គាំងខាង​នយោបាយអូស​បន្លាយជិត​មួយឆ្នាំ​ក្រោយការ​បោះ​ឆ្នោតដូច្នេះ​លោក​មាន​អនុសាសន៍​អ្វី?

ប៊្រែដ អាដាម៖ ខ្ញុំ​គិត​ថា បក្ស​ប្រឆាំង​គួរ​ប្រកាន់​ខ្ជាប់​លើ​គោលការណ៍​របស់​ខ្លួន​ជា​គោលការណ៍​សម្រាប់​ពលរដ្ឋម្តង​ទៀត ខ្ញុំ​មិន​យក​ចិ​ត្ក​ទុកដាក់​នឹង​គណបក្ស​ប្រឆាំង​ស្អី​ទេ។ អ្វី​ដែល​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​ប្រជាពលរដ្ឋ​កម្ពុជា ថា​តើ​ពួកគេ​នឹង​មាន​ឱកាស​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ឬ​អត់? ខ្ញុំ​និយាយ​នេះ​មិន​មែន​ចង់​ថា បក្ស​ប្រឆាំង​មិន​ត្រូវ​មាន​ការ​ព្រមព្រៀង​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​ទេ។ ប៉ុន្តែ​ការ​ព្រមព្រៀង​មួយ​នេះ​មិន​ល្អ​ទេ ពីព្រោះ​វា​នឹង​មិន​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ឡើយ។

មើល​ពី​សំបក​ក្រៅ​ទៅ ប្រហែល​វា​ជា​រឿង​ល្អ​ដែរ​សម្រាប់​បក្ស​ប្រឆាំង​ចូល​រដ្ឋ​សភា និង​ដឹកនាំ​គណៈកម្មការ​ខ្លះៗ ដែល​គ្មាន​អំណាច។ ប្រហែស​ជា​ការល្អ​មើលដែរ​នៅ​ពេល​សរសេរ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ថា សមាជិក​ទី​៩ នៃ គ.ជ.ប ត្រូវ​ជ្រើសរើស​ដោយ​មាន​ការ​ព្រមព្រៀង​ពី​គណបក្ស​ទាំង​ពីរ។ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​ទំនង​ជា​មិន​អាច​ទៅ​រួច​ដូច​នៅ​លើ​ក្រដាស​នោះ​ទេ

ដូច្នេះ ទើប​ខ្ញុំ​និយាយ​ថា បក្ស​ប្រឆាំង​ត្រូវ​តែ​រក្សា​នូវ​គោលជំហរ​ទាមទារ​របស់​ខ្លួនលើស​ពី​នេះ​ទៀត នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ខ្ញុំ​មិន​យល់​សោះ​ថា​ហេតុ​អ្វី​បាន​ជា​បក្ស​សង្គ្រោះ​ជាតិ មិន​ទាមទារ​អោយ​ជាក់លាក់​នូវ​ការ​បញ្ចប់បម្រាមហាម​ឃាត់​ការ​ធ្វើ​​បាតុកម្ម? ហេតុអ្វី​បាន​មិន​ទាមទារ​ការ​លើកលែង​នូវ​ការ​ចោទ​ប្រកាន់​តំណាង​រាស្ត្រ​ទាំង​អស់? ហេតុ​អ្វី​បាន​មិន​ទាមទារ​អោយ​បក្ស​ប្រជាជន​កម្ពុជា បញ្ឈប់​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​នយោបាយ? ឥឡូវ​នេះ ពួកគេ​គ្រាន់តែ​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។

ជី វិតា៖ ប៉ុន្តែ​លោក ព្រុំ សុខា ប្រធាន​ក្រុម​ចរចា​នយោបាយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា និយាយា​ថា រឿង​ដោះលែង​តំណាងរាស្ត្រ​ទាំង​នោះ​ជា​កិច្ចការ​របស់​តុលាការ។

ប៊្រែដ អាដាម៖ នេះ​គ្រាន់​តែ​ជា​សម្ដី​និយាយ​ដោះសា​តែប៉ុណ្ណោះគេ​ឯង​ដឹង​គ្រប់​គ្នា​ហើយ​ថា តុលាការ​កម្ពុជា គឺ​ជា​ឧបករណ៍​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ទាំង​ប្រទេស​ម្ចាស់​ជំនួយ ទាំង​តំណាង​អង្គការ​សហប្រជាជាតិ ទាំង​គណបក្ស​ប្រឆាំង​ខ្លួន​ឯង និង​មន្ត្រី​រដ្ឋាភិបាល សុទ្ធ​តែ​ដឹង​រឿង​នេះ ហើយ​ម្នាក់ៗ​និយាយ​ដដែលៗ​ថា កំណែរ​ទម្រង់​តុលាការ​ត្រូវ​តែធ្វើ​ឡើង ប៉ុន្តែ​រហូត​មកដល់​ពេល​នេះ យើង​ឃើញ​គ្មាន​ការ​កែ​ទម្រង់​ស្អី​នោះ​ទេខ្ញុំ​ឮ​តែ​ម្នាក់ៗ​និយាយ​ថា តុលាការ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ហេតុផល​នយោបាយ។

យើង​នៅ​តែ​ឃើញ​តុលាការ​ជា​ស្ថាប័ន​ចាំតែ​បោះត្រា​អោយ​រដ្ឋាភិបាល នៅ​ពេល​រដ្ឋាភិបាល​ចង់​ចាប់​អ្នក​ណា​ម្នាក់ដាក់​គុក ឬ​ដោះលែង​អ្នក​ណា​ម្នាក់។ បញ្ជា​របស់​រដ្ឋាភិបាល តុលាការ​ធ្វើ​តាម​ភ្លាមៗ ដូចជា​ករណី​ដោះលែង​តំណាងរាស្ត្រ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៨​រូប​នោះ កាល​ពីថ្ងៃ​ទី​២២ កក្កដា ជា​ឧទាហរណ៍​ស្រាប់ គឺ​នៅ​ពេល​ការ​ចរចា​នយោបាយ​ត្រូវរ៉ូវ​គ្នា​ភ្លាម ក៏​ដោះលែង​ភ្លាម​ដែរ។ វា​មាន​ន័យ​ថា ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​ទាំង​នោះ គឺ​ជា​ហេតុផល​នយោបាយ ហើយ​នៅ​ពេល​ដែល​លោក ហ៊ុន សែន បញ្ជា​អោយ​តុលាការ​ដោះលែង តុលាការ​ក៏​ដោះលែង​ភ្លាមនៅ​ពេល​លោក ហ៊ុន សែន បញ្ជា​អោយ​ចេញ​សេចក្ដី​សម្រេចដាក់​គុក តុលាការ​ក៏​ធ្វើ​តាម​ភ្លាមគ្មាន​អ្វី​ជាក់ស្តែង​ជាង​នេះ​ទៀតទេ​ដែល​ថា រដ្ឋាភិបាល​គ្រប់គ្រង​លើ​តុលាការ​នោះ។ ដូច្នេះ កុំ​និយាយ​យក​លេស​ថា ស្រេច​តែ​លើ​នីតិវិធី​របស់​តុលាការ​ស្អី​នោះ

ជី វិតា៖ លោក​យល់​ឃើញ​យ៉ាង​ណា​ដែរ​ចំពោះ​គណៈកម្មការ​រដ្ឋ​សភា​បង្កើត​ថ្មី​មួយ​ឈ្មោះ​ថា គណៈកម្មការ​ស៊ើប​អង្កេត បោស​សំអាត និង​ប្រឆាំង​អំពើ​ពុករលួយ ដែល​នឹង​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ តើ​នោះ​ជា​រឿង​ល្អ​ទេ​សម្រាប់​បក្ស​ប្រឆាំង?

ប៊្រែដ អាដាម៖ វា​គ្មាន​ន័យ​អ្វី​ទេ។ តួនាទី​ដឹកនាំ​គណៈកម្មការ​នោះ គ្រាន់​តែ​វាំងនន​សម្រាប់​តាំង​លំអ​មាត់​បង្អួច​តែប៉ុណ្ណោះពួក​គេ​មិន​អាច​ធ្វើ​អ្វី​បាន​ពី​គណៈកម្មការ​ទាំង​នោះ​ទេ ពីព្រោះ​គណៈកម្មការ​រដ្ឋ​សភាទាំង​អស់​នោះ​ត្រូវ​រាយការណ៍​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ​រដ្ឋ​សភា ហើយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​នៅ​តែ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ប្រធាន​រដ្ឋ​សភា ក៏​ជា​គណបក្ស​ប្រជាជន​កម្ពុជាមក​ដល់ឥឡូវ​នេះ ក៏​មាន​គណៈកម្មការ​រដ្ឋ​សភា​ប្រឆាំង​អំពើ​ពុករលួយ​ដែរ ប៉ុន្តែ​ពុំ​មាន​លទ្ធផល​ផ្លែផ្កា​អ្វី​ឡើយ។ ខ្ញុំ​គិត​ថា វា​នឹង​គ្មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ឡើយ ពីព្រោះ​បញ្ហា​ចម្បង​នោះ គឺ​មិន​មែន​ស្ថិត​នៅ​លើ​គណៈកម្មការ​រដ្ឋ​សភា​រឹងមាំ ឬ​អត់​នោះ​ទេ។ អ្វី​ដែល​ជាបញ្ហា​នោះ គឺ​ច្បាប់​មិន​ល្អ និង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន មិន​មាន​ចេតនា​អនុវត្ត​ច្បាប់។ ដូច្នេះ ការ​ដែលគណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​គណៈកម្មការ​រដ្ឋ​សភា​ប្រឆាំង​អំពើ​ពុករលួយ វា​គ្មាន​គួរ​អោយ​រំភើប​ទេ។

ជី វិតា៖ លោក​គិត​ថា នឹង​មិន​អាច​ជួយ​ធ្វើ​អោយ​មាន​ភាព​ប្រសើរ​ឡើង​ខ្លះ​ទេ?

ប៊្រែដ អាដាម៖ ទេ! វា​នឹង​មិនអាច​ជួយធ្វើ​អោយប្រសើរ​ឡើង​ទេ។ រដ្ឋាភិបាល​នឹង​ប្រាប់​ទៅ​ពិភពលោក​ថា មើល​ទៅ យើង​មាន​គណបក្ស​ប្រឆាំង​គ្រប់គ្រង​គណៈកម្មការ​រដ្ឋ​សភា​ប្រឆាំង​អំពើ​ពុករលួយបន្ទាប់​មក រដ្ឋាភិបាល​អាច​យក​លេស​ស្ដី​បន្ទោស​គណបក្ស​ប្រឆាំង​ថា ធ្វើ​ការ​មិន​មាន​ប្រសិទ្ធភាព នៅ​ពេល​ខ្លួន​គ្រប់គ្រង​លើ​គណៈកម្មការ​រដ្ឋ​សភា​មួយ​នេះ ដែល​មិន​មាន​អំណាច​ពិត​ប្រាកដ​នោះ។ កន្លង​មក បើ​ទោះ​ជា​រដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី​បាន​មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋ​សភា​អំពី​បញ្ហា​អ្វី​មួយ គឺ​គ្រាន់តែ​ធ្វើ​ឡើង​អោយ​ល្អ​មើល​តែប៉ុណ្ណោះ គ្មាន​ការ​បើក​អនុញ្ញាត​អោយ​សួរ​ជជែក​ដេញ​ដោល​ឡើយ។ ដើម្បី​អោយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​នោះ គណៈកម្មការ​រដ្ឋ​សភា​ប្រឆាំង​អំពើ​ពុករលួយ ត្រូវ​មាន​ច្បាប់​ល្អ និង​មាន​សិទ្ធិ​អំណាច​ដើម្បី​កោះ​ហៅ ស៊ើប​អង្កេត និង​ចោទ​ប្រកាន់​មន្ត្រី​ពុករលួយ។

ជី វិតា៖ គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​ក្រោមការ​គាប​សង្កត់ខ្លាំង​ណាស់ តាម​រូបភាព​ផ្សេងៗ។ ធ្វើ​បាតុកម្ម​ត្រូវ​រង​ការ​បង្ក្រាប អ្នក​គាំទ្រត្រូវ​បាន​បាញ់​សម្លាប់ និង​ចាប់​ដាក់​គុក ហើយ​សូម្បីតែ​តំណាងរាស្ត្រ​ក៏​ត្រូវ​ចាប់​ដាក់​គុក ព្រម​ទាំង​ត្រូវ​គំរាម​ថា នឹង​ចាប់​ដាក់​គុកថែម​ទៀត បើ​មិន​ឈប់​ធ្វើ​បាតុកម្ម ហើយ​ចូល​រដ្ឋ​សភាទេ​នោះម្យ៉ាង​ទៀត តាម​ការ​ប្រកាស​របស់ គ.ជ.ប គណបក្ស​ប្រឆាំង​មួយ​នេះ​ជាអ្នក​ចាញ់​ឆ្នោត​ទៀត​ផង។ ដូច្នេះ តើ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ធ្វើ​អ្វី​បាន​ទៀត​ក្នុង​ស្ថានការណ៍​នយោបាយ​គាប​សង្កត់​មក​ខ្លួន​បែប​នេះ?

ប៊្រែដ អាដាម៖ ទេ! គណបក្ស​សង្គ្រោះ​ជាតិ មិន​បានចាញ់​ឆ្នោត​ទេ គឺ​ការ​បោះ​ឆ្នោត​នោះ​ទៅ​វិញ​ទេ​ដែល​មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌។ យើង​មិន​ដឹង​ថា អ្នក​ណាឈ្នះ​ឆ្នោត​ទេ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ខ្លួន​ឈ្នះ​ឆ្នោត​ហើយ​ដោយសារ​គណបក្ស​កាន់​អំណាច​មួយ​នេះ​ជា​អ្នក​ត្រួតត្រា​យន្តការ​បោះ​ឆ្នោត ដូច្នេះ​ក៏​ប្រកាស​ថា ខ្លួន​ឈ្នះ​ទៅ។ យើង​មិន​មាន​ហេតុផល​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ ឬ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។ ប៉ុន្តែ​យើង​ដឹង​ថា វា​ជា​ការ​បោះ​ឆ្នោត​មួយ​ដែល​មាន​ភាព​មិន​ប្រក្រតី មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ និង​មាន​ការ​លួច​បន្លំ

អ្នក​ដឹង​ទេ? នៅ​ពេល​លោក ហ៊ុន សែន ចាប់​តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​គុក គឺ​គាត់​ច្រឡំ​ធំ​ណាស់។ ពេល​នោះ​ គណបក្ស​សង្គ្រោះ​ជាតិ គួរ​តែ​មាន​សេចក្ដី​ក្លាហាន​ក្រោក​ឈរ​កាន់​តែ​ខ្លាំង​ថែម​ទៀត ប៉ុន្តែ​បែរ​ជា​ទន់​ជង្គង់​ដួល​គ្រឹប​តែម្ដងសហគមន៍​ជាតិ​និង​អន្តរជាតិ បាន​ប្រឆាំ​នឹង​លោក ហ៊ុន សែន ដែល​បាន​ចាប់​តំណាងរាស្ត្រ​បក្ស​ប្រឆាំងពួកគេ​គ្មានការ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ឡើយ។ តាម​រយៈ​ខ្សែ​វីដេអូ គេ​អាច​មើល​ឃើញ​ថា តំណាងរាស្ត្រ​ខ្លះ​បាន​ខំ​ព្យាយាម​ហាម​ឃាត់​មិន​អោយ​មាន​អំពើ​ហិង្សា​ទៀត​ផងចំណែក​អ្នកស្រី មូរ សុខហួរ ដែល​ល្បីល្បាញ​ខាង​តវ៉ា​ដោយ​អហិង្សា ក៏​ត្រូវ​ចាប់​ខ្លួន​ទៀត។ ដូច្នេះ ជា​រឿង​គួរ​អស់​សំណើច​ណាស់។ ខ្ញុំ​តែង​មាន​ជំនឿ​ថា បក្ស​ប្រជាជន​កម្ពុជា នឹង​មិន​អាច​ទុក​ពួកគេ​នៅ​ក្នុង​ពន្ធនាគារ​យូរ​បាន​ទេ ពីព្រោះ​នឹង​មាន​ការ​គាប​សង្កត់​ធ្ងន់​ណាស់។ ហេតុ​ដូច​នេះ​ហើយ ខ្ញុំ​មិន​យល់​ទាល់តែសោះ​ថា ហេតុ​អ្វី​បាន​ជា​បក្ស​ប្រឆាំង​បែរ​ជា​ដួល​គ្រឹប​តែម្តង​ទៅ​វិញ

ជី វិតា៖ ទោះ​ជាយ៉ាង​ណា ទាក់ទង​នឹង​ការ​ទម្រង់​ស្ថាប័ន​ធំៗ ក្នុង​កិច្ច​ព្រមព្រៀង ៧​ចំណុច​រវាង​គណបក្ស​ទាំង​ពីរ​បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា​ធ្វើ​ការ​កែ​ទម្រង់ និង​ពង្រឹង​ស្ថាប័ន​ជាតិ​សំខាន់ៗ ជាពិសេសេ​ស្ថាប័ន​ឯករាជ្យ​នានា អោយ​អាច​បំពេញ​ការងារ​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​និង​នីតិរដ្ឋតើ​នេះ​ជា​ការ​ល្អ​ទេ?

ប៊្រែដ អាដាម៖ អ្នក​អាច​មើល​ឃើញ​ច្រើន​ទៀត​នៅ​លើ​ក្រដាស​ដែល​និយាយ​អំពី​ការ​កែទម្រង់រយៈពេល ២០​ឆ្នាំ​កន្លង​មក​នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន បាន​និយាយ​ប្រាប់​ប្រទេស​ម្ចាស់​ជំនួយ​អំពី​ការ​កែ​ទម្រង់​ទាំង​នេះ ហើយ​គាត់​និយាយ​តែ​ដដែលៗ បែប​នេះ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រៀងរាល់​ប្រាំ​ឆ្នាំ​ម្តង។

អ្វី​ដែល​គណបក្ស​ប្រឆាំង​គួរ​ធ្វើ​នោះ គឺ​ការ​បញ្ជាក់អោយ​បានច្បាស់​លាស់​ជាង​នេះ គឺ​ត្រូវ​មាន​ការព្រមព្រៀង​គ្នា​យ៉ាង​ជាក់លាក់​ដែល​អាច​អនុវត្ត​ទៅ​បាន ហើយ​ពេល​ដាក់​ចេញ​ទៅ គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ជម្រើស​ផ្សេង​ក្រៅ​តែ​ពី​ទទួល​យក​ទៅ​អនុវត្ត។ ឧទាហរណ៍៖ ត្រូវ​មាន គ.ជ.ប ដែល​ឯករាជ្យ ត្រូវ​មាន​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដែល​ឯករាជ្យ​សម្រាប់​តែងតាំង​ចៅក្រម ត្រូវ​មាន​ស្នងការ​នគរបាល​ឯករាជ្យ​សម្រាប់​ទទួល​ពាក្យ​បណ្ដឹង​ដែល​ពលរដ្ឋ​ប្តឹង​ប៉ូលិស ឬ​ក្រុម​សន្តិសុខ។ មាន​ចំណុច​ច្រើន​ទៀត​ដែលអាច​ដាក់​បញ្ចូល​ក្នុង​កិច្ចព្រមព្រៀង​ខាង​នយោបាយ។

ជា​​ការ​ពិតណាស់ គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ទទួល​ខុស​ត្រូវ​ចម្បង​លើ​បញ្ហា​ជាតិ​ធំៗ ដោយសារ​គណបក្ស​នេះ​ជា​បក្ស​កាន់​អំណាច ៣៥​ឆ្នាំ​ហើយ។ គណបក្ស​ប្រជាជន​កម្ពុជា បរាជ័យ​ក្នុង​ការអភិវឌ្ឍ​ប្រទេស​អោយ​បាន​ត្រឹមត្រូវ គណបក្ស​នេះ​បរាជ័យ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស បរាជ័យ​ក្នុង​ការ​ធ្វើ​អោយ​តុលាការ​ឯករាជ្យ។ ដូច្នេះ ខ្ញុំ​មិន​មែន​មាន​ន័យ​ថា វា​ជា​កំហុស​របស់​បក្ស​សង្គ្រោះ​ជាតិ​ទេ តែ​បក្ស​សង្គ្រោះ​ជាតិ មាន​ឱកាស​ពី​ដំបូង​ដៃ​នេះ ដើម្បី​ចាប់​ផ្ដើម​ធ្វើការ​ផ្លាស់ប្តូរ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ដូចជា​ក្តាប់​ឱកាស​នេះ​មិន​បាន

ជី វិតា៖ លោក​ហាក់​បន្ទោ​ល​ថា គណបក្ស​សង្គ្រោះ​ជាតិ​គួរ​តែ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ម៉ឺងម៉ាត់​របស់​ខ្លួន ប៉ុន្តែ​រយៈពេល​ជិត​មួយ​ឆ្នាំហើយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​រដ្ឋ​សភា ដើម្បី​ដាក់​សម្ពាធ​លើ​បក្ស​ប្រជាជន​កម្ពុជា អោយ​ធ្វើ​តាម​ការ​ទាមទាររបស់​ខ្លួន។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ខ្វាយខ្វល់​អំពី​រឿង​ខុស​ច្បាប់​ទេ គឺ​ចេះតែ​បន្ត​ប្រជុំ​រដ្ឋ​សភាដោយ​ឯក​បក្ស អនុម័ត​ច្បាប់​សំខាន់ៗ​មួយ​ចំនួន ដែល​ច្បាប់​ទាំង​នោះ​ត្រូវ​អ្នក​ច្បាប់​ជាតិ និង​អន្តរជាតិ រិៈគន់​ថា នឹង​ប៉ះពាល់​ដល់​វិស័យ​យុត្តិធម៌​ទៀត​ផងលោក​ឆ្លើយ​យ៉ាងម៉េច​ដែរ​អ៊ីចឹង?

ប៊្រែដ អាដាម៖ តើ​អ្នក​គិត​ថា នៅ​ពេល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ប្រជុំ​រដ្ឋ​សភា​នឹង​ធ្វើ​អោយ​របៀប​ធ្វើ​ច្បាប់​នៅ​ក្នុងរដ្ឋ​សភា​មាន​ការ​ផ្លាស់ប្តូរ? កន្លង​មក តើ​នៅ​ពេល​ណា​ដែល​អ្នក​បាន​ឃើញ​សេចក្ដី​ស្នើ​ច្បាប់ ឬ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​សំខាន់ៗ​របស់គណបក្ស​ប្រឆាំង ត្រូវ​បាន​រដ្ឋ​សភា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​យក​ទៅ​ពិចារណា​ទេ? ២០​ឆ្នាំ​កន្លង​មក​នេះ បក្ស​ប្រឆាំង​ក្នុង​រដ្ឋ​សភា​មិន​មាន​ប្រសិទ្ធភាព​ទេរដ្ឋ​សភា​គ្រាន់តែ​ជា​ស្ថាប័ន​សម្រាប់​ប្រថាប់ត្រា​អោយ​រដ្ឋាភិបាល​នៃ​បក្ស​ប្រជាជន​កម្ពុជា តែប៉ុណ្ណោះ ដែល​ជា​ការ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា។ វា​គួ​អោយ​សង្វេគ​ណាស់ខ្ញុំ​សូម​បួងសួង​អោយ​មាន​ប្រជាធិបតេយ្យ​ដំណើរការ​នៅ​ក្នុង​រដ្ឋ​សភា​កម្ពុជា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ អាច​បំពេញ​តួនាទី​ជាបក្ស​ប្រឆាំង​យ៉ាង​មាន​ប្រសិទ្ធភាព។

ជី វិតា៖ អរគុណ​លោក ប៊្រែដ អាដាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
Share

អេង វាចារមាស

ពី ភ្នំពេញ

ខ្ញុំគាំទ្រចំពោះមតិរបស់លោក ប្រែដ អាដាំ ដោយហេតថា
បក្សប្រឆាំងមិនមានអំនាចអ្វី​ទៅកែប្រែអំពើទុច្ចរិតរបស់បក្សកាន់
អំនាចបាននោះទេ។ ហើយបក្សកាន់អំនាចមិនព្រមឲ្យបក្សប្រឆាំង
យកឈើមកឆ្កើសដំបៅស្អុយរលួយរបស់ខ្លួនដែលមានជាយូរយារ
ណាស់មកហើយ។ មួយឆ្នាំកន្លងផុតទៅក្រោយពីការបោះឆ្នោត
ឆ្នាំ២០១៣​ ក្រុមបក្សកាន់អំនាចនៅតែពុករលួយស្អុយគគ្រុកដដែល។
នេះជាដំបៅមហារីករបស់បក្សកាន់អំនាច គឺមិនមានគ្រូពេទ្យណា
អាចព្យបាលបានឡើយ គឺមានតែរង់ចាំក្រុមកើតជំងឺទាំងអស់នេះ
ស្លាប់តែប៉ុណ្ណោះ។

Jul 29, 2014 05:16 AM

អ្នក​អាន​អនាមិក

ត្រឹមត្រូវណាស់ៗព្រំសុខា មន្រ្តីលីលឺ ការដោះលែងមន្រ្តីបក្សប្រឆាំងជានីតិវិធីរបស់តុលាការក្រោមបញ្ជារបស់បងធំ..ហាសៗៗៗ..

Jul 28, 2014 11:08 PM

KONE KHMER

ពី PP

All his answers are 100% correct.

Jul 28, 2014 05:31 PM

កូនខ្មែរ

ពី ភព

តើវិទ្យុអាស៊ីសេរីអាចឱ្យអ្នកស្ដាប់បានស្ដាប់បទសម្ភាសនេះជាភាសា
អង់គ្លេសផងបានឬទេ?។រាស្រ្តខ្មែរនិងយុវជនខ្មែរដែលចេះដឹងភាសា
អង់គ្លេសចង់ស្ដាប់និងរៀនភាសាផងតាមបទសម្ភាសនេះ។ទៅអនាគត
សុំឱ្យមានពីរវើស្ហិន(version)រាល់បទសម្ភាសជាភាសាបរទេស។

Jul 28, 2014 05:28 PM

Justice

I totally agree with Mr. Brad Adams’ comments and insist that the CNRP shall take priority effort in cooperating with CPP to change the present judicial system immediately, which is so obviously manipulated by CPP (the executive power) that even little Cambodian children can see. Every time the recycled formulas ARRESTE-PRISON (EXILE)-RELEASE are common to Cambodian people in each political crisis. How can the Democracy and Justice be justified if there is no distinctive separation of 3 Powers in a State (Legislative Power, Judicial Power, Executive Power)? All Cambodian Members of Parliament should be ashamed when they have ignored this basic theory since the UN Election in 1993. What are they paid for? They are elected by the people and represent the people’s voice, but how can they keep the judicial system intact so far regardless this injustice?

Jul 28, 2014 12:33 PM

អ្នក​អាន​អនាមិក

I have no doubt the reform on judicial will come in due time. CNRP said their immediate concern is reform NEC, then work on workers' salary, and then the judicial.

Jul 29, 2014 01:00 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល