បទសម្ភាសន៍៖ អ្នក​ស្រាវជ្រាវ​ថា​វៀតណាម​អាច​នឹង​កាន់កាប់​ទឹក​ដី​កម្ពុជា​នៅ​ពេល​ខាង​មុខ

ដោយ ទីន ហ្សាការីយ៉ា
2016-06-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ពេល​ចុះ​សង្កេត​ដោយ​ផ្ទាល់​នៅ​តំបន់​ព្រំដែន​ទីតាំង​តំបន់​ថ្ម​៣​ដុំ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Morm Moniroth
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ពេល​ចុះ​សង្កេត​ដោយ​ផ្ទាល់​នៅ​តំបន់​ព្រំដែន​ទីតាំង​តំបន់​ថ្ម​៣​ដុំ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Morm Moniroth
RFA/Morm Moniroth

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី ធ្វើ​យុទ្ធនាការ "១០០​រាត្រី" ដែល​នឹង​សិក្សា​នៅ​គ្រប់​ខែត្រ​ក្រុង ដើម្បី​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខែត្រ​នីមួយៗ។

នៅ​ក្នុង​យុទ្ធនាការ​ជិត ១០​ខែត្រ​មក​នេះ អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ជនជាតិ​វៀតណាម បាន​សម្រុក​ចូល​ទឹក​ដី​កម្ពុជា ដើម្បី​ប្រកប​អាជីវកម្ម និង​ខ្លះ​ទៀត​បាន​ទិញ​ដី ផ្ទះសម្បែង និង​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ដើម្បី​ដាំ​ដំណាំ​កៅស៊ូ​ជាដើម។ បញ្ហា​នេះ លោក​បណ្ឌិត កែម ឡី អះអាង​ថា មិន​យូរ​ទេ​ទឹក​ដី​កម្ពុជា អាច​នឹង​ត្រូវ​បាន​វៀតណាម កាន់កាប់​ទាំង​ស្រុង។

សូម​អញ្ជើញ​ស្ដាប់​បទសម្ភាសន៍​រវាង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក ទីន ហ្សាការីយ៉ា  ជាមួយ​លោក​បណ្ឌិត កែម ឡី អំពី​បញ្ហា​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (19)
Share

អ្នក​អាន​អនាមិក

មានអ្នកខ្លះមើលឃើញថា បញ្ចញមតិមកខុសគេឆ្កុយ 1ក្នុងចំណោមគេរាប់លាននាក់។ អាហ្នឹងគេហៅថា ការដឹងគុណផ្កាប់មុខ ទេដឹងបងប្អូន!!!!!!!!!!

Jul 11, 2016 11:56 AM

រស់នៅដើម្បីប្រឆាំងអំពើផ្តាច់ការពួកក្រុមក្បត់ជាតិ

D5NHFZP ខ្ញុំពិតជាស្ងើចសរសើនូវវិរៈភាពលោកបណ្ឌិតណាស់ដើម្បីជាតិមាតុភូមិមិនខ្លាចនឹងការបាត់បង់ជីវិតហា៊នធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសង្គមនេះ

Jul 10, 2016 11:39 PM

អ្នក​អាន​អនាមិក

បើគាត់ស្លាប់បែបនេះតើយុទ្ធនាការ100រាត្រីនៅតែបន្តដែររឺទេ ហើយតើយុទ្ធនាការនេះនឹងមានអ្នកណាជាអ្នកដឹកនាំបន្ត

Jul 10, 2016 10:32 PM

អ្នក​អាន​អនាមិក

I really regret to lost such as this talent man, he is real wisdom man, high knowledge, love to share idea for help in social issues pass to his nation with motivative characteristics.

Jul 10, 2016 11:19 AM

អ្នក​អាន​អនាមិក

បើគាត់ស្លាប់បាត់ហើយ​តើមាននណាជាអ្នកបន្តរឺបញ្ចប់ភារកិច្ចទៀតដែរទេ​ rfa? តើមានអ្នកវិភាគណាអាបន្តការងារ​១០០រាត្រីអោយរួចរាល់ដើម្បីចងក្រងឯកសារសំរាប់ក្មេងជំនាន់ក្រោយ?

Jul 10, 2016 06:34 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល