លោក សម រង្ស៊ី អះអាង​ថា​គ្មាន​ការ​បែកបាក់​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ

ដោយ ជុន ច័ន្ទបុត្រ
2016-12-15
Share
សម រង្ស៊ី ៨៥៥ ២០១៦ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ត្រូវ​បាន​គូ​ប្រជែង​នយោបាយ​វាយ​សន្ធាប់​ផ្ទួនៗ​គ្នា​រាប់​តាំង​ពី​ការ​បំភ័យ​ឲ្យ​រត់​ចោល​ស្រុក រត់​ចោល​គណបក្ស និង​ទីបំផុត លោក​ត្រូវ​បាត់បង់​សមាជិក​ភាព​ជា​សមាជិក​រដ្ឋសភា។ ចុង​ក្រោយ​នេះ តំណែង​ជា​ប្រធាន​ក្រុម​ភាគតិច​របស់​លោក ក៏​ត្រូវ​បាន​គេ​ប្ដូរ​ទៅ​ឲ្យ​លោក កឹម សុខា ដែល​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ដែរ។

ស្ថានការណ៍​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​ឈាន​ដល់​ការ​បែកបាក់​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា នរណា​ដែល​កំពុង​ប៉ុនប៉ង​បំបែក សម រង្ស៊ី ពី កឹម សុខា គឺ​កំពុង​តែ​យល់សប្តិ​សុទ្ធសាធ។

តើ​លោក សម រង្ស៊ី មាន​អ្វី​ជា​សំអាង​ថា​សម្ពន្ធភាព​ផ្ទៃ​ក្នុង​របស់​លោក​នៅ​តែ​រឹងមាំ?

សូម​ស្តាប់​បទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក សម រង្ស៊ី ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល