បទសម្ភាសន៍ជុំវិញគម្រោងធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
2016.03.24

សមាជិកសភាអាមេរិកាំង ២រូប បានបង្កើតគណៈកម្មាធិការសភាអាមេរិកាំង មួយដើម្បីពិនិត្យតាមដានស្ថានការណ៍នៅកម្ពុជា។
កាលពីថ្ងៃទី២២ ខែមីនា លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ជាសមាជិកសភាដែលតំណាងឲ្យក្រុងឡុងប៊ិច និងសមាជិកសភា ស្ទីវ ឆាបត់ (Steve Chabot) ប្រកាសថា លោកបានបង្កើតគណៈកម្មាធិការសភាមួយដោយមានការចូលរួមពីសភាអាមេរិក ទាំងពីរគណបក្ស ដែលចាប់អារម្មណ៍ពីបញ្ហាកម្ពុជា ដែលលោកចាត់ទុកថា ដែលកាន់តែតានតឹងទៅៗនោះ។
គណៈកម្មាធិការសភានេះ ត្រូវគេហៅជាភាសាអង់គ្លេសថា Congressional Cambodia Caucus (CCC) ដែលមានន័យថា គណៈកម្មាធិការសភានៃក្រុមអ្នកពិនិត្យតាមដានស្ថានការណ៍នៅកម្ពុជា។
សកម្មជនខ្មែរម្នាក់នៅសហរដ្ឋអាមេរិក ជាអ្នកជំរុញឲ្យមានការបង្កើតគណៈកម្មាធិការនេះឡើង គឺប្រធានក្រុមអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង គឺលោក ទូច វិបុល។ លោក ទូច វិបុល មានគម្រោងធ្វើបាតុកម្មប្រឆាំងកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលគ្រោងចូលរួមការដើរដង្ហែរក្បួនបង្ហាញពីវប្បធម៌ខ្មែរក្នុងទីក្រុងឡុងប៊ិច (Long Beach) ទៀត។
សូមស្ដាប់បទសម្ភាសន៍រវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ទូច វិបុល និងលោក កែម ឡី តាមខ្សែទូរស័ព្ទ ទាក់ទងបញ្ហាខាងលើនេះ៖