បទសម្ភាសន៍លោក ឡុង រី អំពីផែនការវិលត្រឡប់របស់លោក សម រង្ស៊ី ទៅកម្ពុជាវិញ
2019.01.22
បទសម្ភាសន៍រវាងលោក ទីន ហ្សាការីយ៉ា និងលោក ឡុង រី មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ ស្ដីពីផែនការវិលត្រឡប់របស់លោក សម រង្ស៊ី ទៅកម្ពុជាវិញ។
មន្ត្រីរបស់គណបក្សប្រឆាំងនៅតាមបណ្ដាខេត្តមួយចំនួន បានត្រៀមសកម្មជន និងអ្នកគាំទ្របក្ស សង្គ្រោះជាតិ រាប់ពាន់នាក់ ដើម្បីទៅទទួលស្វាគមន៍លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ វិលត្រឡប់កម្ពុជាវិញនៅពេលខាងមុខ។ ប៉ុន្តែអ្នកនាំពាក្យលោក ហ៊ុន សែន មិនជឿថា លោក សម រង្ស៊ី ហ៊ានវិលចូលកម្ពុជា ដូចការអះអាងរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងនេះឡើយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បញ្ជាក់ប្រាប់អាស៊ីសេរី នៅថ្ងៃទី២២ មករាថា អាជ្ញាធរនឹងចាត់វិធានការប្រឆាំងអ្នកដែលទៅទទួលលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ បើសិនជាពួកគេអះអាងថា ជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ មែននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។