បទ​សម្ភាសន៍​អ្នកស្រី មូរ សុខហួរ ជុំវិញ​ការ​អះអាង​ពី​ភាព​ជោគជ័យ​របស់​គណបក្ស​សង្រ្គោះ​ជាតិ ក្នុង​ឆ្នាំ២០១៩

ដោយ មួង ណារ៉េត
2019.12.14
មូរ សុខហួរ 121419 (ឆ្វេង) លោក មួង ណារ៉េត នៃ​វិទ្យុ​អាស៊ី​សេរី និង​អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​សម្ភាសន៍​តាម​វីឌីអូ​ស្កាយភ៍ (Skype) នៅ​រាត្រី​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ២០១៩។
រូប៖ RFA

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី១៣ ខែ​ធ្នូ ដែល​មាន​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​នេះ​ដឹក​នាំ​កិច្ច​ប្រជុំ។

គណបក្ស​នេះ​ក៏​បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ការ​គាំទ្រ​របស់​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជា​ពិសេស ពលករ​នៅ​ប្រទេស​ថៃ និង​កូរ៉េ​ខាង​ត្បូង ដែល​មាន​ឆន្ទៈ​មោះមុត​តស៊ូ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ជោគជ័យ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​នេះ គឺ​ជា​ជោគជ័យ​បញ្ច្រាស​ខ្យល់ ឬ​ជា​ជោគជ័យ​ក្លែងក្លាយ​ប៉ុណ្ណោះ ព្រោះ​ការ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​មនុស្ស​ជំនិត​លោក ហ៊ុន សែន លោក សុខ ឥសាន យល់​ថា ក្រុម​លោក សម រង្ស៊ី តែងតែ​អង្គុយ​រង់ចាំ​លទ្ធផល ហើយ​យក​លទ្ធផល​នោះ​មក​​ផ្សា​ភ្ជាប់​​ធ្វើ​ជា​ជោគជ័យ​របស់​ខ្លួន។

តើ​ការ​ពិត​​​​នៃ​ភាព​ជោគជ័យ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​នេះ យ៉ាង​ណា​ខ្លះ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង​នៃ​កិច្ច​សម្ភាសន៍​រវាង​លោក មួង ណារ៉េត នៃ​វិទ្យុ​អាស៊ី​សេរី និង​អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ២០១៩។

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។