ក្រសួង​មហាផ្ទៃ​បង្កើត​គណៈកម្មការ​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​គាំទ្រ​ញត្តិ​បក្ស​សង្គ្រោះ​ជាតិ

ដោយ សុ ជីវី
2016-06-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
RFA

ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា សម្រេច​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​មាន​តួនាទី​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​លើ​ស្នាម​មេដៃ​ពលរដ្ឋ​នៅ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដាក់​ថ្វាយ​ព្រះមហាក្សត្រ។ រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ​ភាព​ត្រឹមត្រូវ​នៃ​ស្នាម​មេដៃ​ទាំង​នោះ ដោយ​សង្ស័យ​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។

មន្ត្រី​បក្ស​ប្រឆាំង ស្វាគមន៍​ចំពោះ​ការ​បង្កើត​គណៈកម្មការ​ថ្មី​នេះ។ ចំណែក​អ្នក​ឃ្លាំ​មើល​បញ្ហា​នយោបាយ ចាត់​ទុក​ករណី​នេះ​ថា​ជា​គំរាម​កំហែង​ដល់​សិទ្ធិ​ពលរដ្ឋ។

សេចក្ដី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២ ខែ​មិថុនា បញ្ជាក់​ថា គណៈកម្មការ​ស៊ើប​អង្កេត​ថ្មី​នេះ​មាន​នាយ​ឧត្ដមសេនីយ៍ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជា​ប្រធាន និង​សមាជិក​ជាច្រើន​រូប។

ក្នុង​ចំណោម​សមាជិក​ទាំង​នោះ ក៏​បាន​រាប់​បញ្ចូល​ស្នងការ​នគរបាល​នៅ​រាជធានី និង​ខេត្ត​ទាំងឡាយ។

គណៈកម្មការ​នេះ នឹង​ស្រាវជ្រាវ​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​នៅ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចុះ​ទៅ​ស្រាវជ្រាវ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ផ្ដិត​មេដៃ និង​ចាត់​វិធានការ​ជំនាញ​ផ្សេង​ទៀត​តាម​នីតិវិធី ដើម្បី​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​នៃ​ស្នាម​មេដៃ និង​ធ្វើ​របាយការណ៍​ជូន​ក្រសួង​មហាផ្ទៃ ពិនិត្យ​សម្រេច។

លើស​ពី​នេះ គណៈកម្មការ​នេះ​មាន​សិទ្ធិ​បង្កើត​អនុ​គណៈកម្មការ​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត ដើម្បី​ជា​ជំនួយការ​ដែល​មាន​អភិបាល​រាជធានី-ខេត្ត ជា​ប្រធាន ស្នងការ​នគរបាល​ជា​អនុប្រធាន និង​មាន​សមាជិក​តាម​តម្រូវ​ការ។

កាល​ពី​ដើម​សប្ដាហ៍​នេះ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​ហែ​ញត្តិ​ដោយ​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ជាង ១៧​ម៉ឺន​នាក់ ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ​អន្តរាគមន៍​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស ៤​នាក់ មន្ត្រី គ..ប ម្នាក់ រួម​នឹង​មន្ត្រី និង​សកម្មជន​គណបក្ស​នេះ​ជា​ច្រើន​នាក់​ទៀត ព្រម​ទាំង​សុំ​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។

ឆ្លើយ​តប​ចំពោះ​ការ​បង្កើត​គណៈកម្មការ​ថ្មី​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ មាន​ប្រសាសន៍​ប្រាប់​អ្នក​គាំទ្រ​នៅ​ខាង​មុខ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មិថុនា ថា គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​ចំពោះ​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​របស់​អាជ្ញាធរ។ គណបក្ស​នេះ​នៅ​តែ​ប្រកាន់​ជំហរ​ចូលរួម​ជាមួយ​អាជ្ញាធរ។

អ្នក​ឃ្លាំ​មើល​ស្ថានភាព​នយោបាយ និង​ជា​អ្នក​សិក្សា​ការ​អភិវឌ្ឍ លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​បង្កើត​គណៈកម្មការ​នេះ​ពុំ​មាន​ប្រយោជន៍​សម្រាប់​ដោះស្រាយ​បញ្ហា ឬ​រក​ឲ្យ​ឃើញ​ពី​រឿងរ៉ាវ​ពិត​ប្រាកដ​ឡើយ វា​គ្រាន់​តែ​ជា​រូបភាព​នៃ​ការ​គំរាម​កំហែង។ ម្យ៉ាង​ទៀត លោក កែម ឡី យល់​ថា គឺ​ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ ដោយ​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច៖ «ការ​ផ្ដិត​មេដៃ​ជា​ប្រភេទ​នៃ​ការ​បញ្ចេញ​មតិ​មួយ ការ​បញ្ចេញ​មតិ​ដោយ​សម្ដី ដោយ​សំណេរ​ដោយ​ការ​គាំទ្រ​ទាំង​ចំហ និង​សម្ងាត់។ ចឹង សិទ្ធិ​សេរីភាព​ហ្នឹង​វា​ធំ​ធេង ប៉ុន្តែ​ជួនកាល​រដ្ឋាភិបាល​គាត់​ធ្វើ​ទៅ​តាម​កំហឹង​នយោបាយ អត់​បាន​ពិចារណា​ពី​ផល​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​ពលរដ្ឋ»

លោក កែម ឡី លើក​ឡើង​ថា រូបភាព​នៃ​ការ​គំរាម​កំហែង​បែប​នេះ មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​ការ​អនុវត្ត​របស់​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ថា មធ្យោបាយ​ល្អ គឺ​ការ​ធ្វើ​ប្រជាមតិ ដែល​អាច​ស្ទង់​ដឹង​ពី​ទំនោរ​នៃ​ការ​គាំទ្រ​របស់​ពលរដ្ឋ និង​អាច​ចៀស​ផុត​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (18)
Share

អនាមិក

បើពូកែទៅលើឧក្រឹដ្ឋជនដូចថាមែននោះ ច្បាស់ជាចាប់បានពួកអ្នកគប់គ្រាប់បែក ពួកអ្នកបាញ់សម្លាប់អ្នកជិះកង់លើស្ពាន ពួកអ្នកបាញ់សម្លាប់កម្មករកម្មការិនី លើផ្លូវវេងស្រេង យកទៅផ្ដន្ទាទោសបាត់អស់ទៅហើយ។ ពូកែ បានតែទៅលើអុ្នកដទៃដែលលោកហ៊ុន សែនរំលោភបំពានប៉ុណ្ណោះ។

Jun 03, 2016 03:59 PM

អ្នក​អាន​អនាមិក

តា ស ខេង បើជាមនុស្សល្អ ឈប់ធ្វើតាម មនុស្សអាក្រក់ កញ្ចាស់ ហ៊ុន សែន ទៅ !

Jun 03, 2016 07:13 AM

អ្នក​អាន​អនាមិក

ពី khmer

Why saw Kheat wants to find people who got to signature of people absolutely is wrong why do they for? disgusting .There are only 15 Millions people that including Vietnamese people so CPP is making turmoil in country but we are way election in 2017/18 CPP will lose ready.

Jun 03, 2016 05:35 AM

អ្នក​អាន​អនាមិក

Well, well Mr Sar Keng should investigate dallars and diamonds on Hun Sen wife are real or not.

Jun 03, 2016 03:13 AM

M

ពី PP

MR. SAR KHENG, YOU (STILL NOW) SEEM TO ME THE ONLY ONE INTERLLIGENT PERSON IN THE REGIME WHO IS WORKING AND LIVING FOR KHMER. PLEASE DO NOT DO ANNYTHINGS TO DISTROY HOPE OF INTELLECTUELL KHMER.

Jun 03, 2016 12:54 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល