លោក ចូ បៃឌិន បានមកដល់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក
2022.11.11

លោក ចូ បៃឌិន (Joe Biden) ប្រធានាធិបតីអាមេរិកបានធ្វើដំណើរមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ តាមគម្រោង លោកប្រធានាធិបតីអាមេរិក ក៍នឹងមានជំនួបទ្វេរភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ដោយឡែកសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន (White House) លោក Biden នឹងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាឥតងាករេរបស់សហរដ្ឋអាមេរិកទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងមជ្ឈភាពអាស៊ាន ព្រមទាំងបញ្ជាក់និងពិនិត្យឡើងវិញនូវភាពជោគជ័យដែលបានមកពីកិច្ចប្រជុំពិសេសជាប្រវត្តិសាស្រ្តរវាងអាមេរិកនិងអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីខែឧសភាកន្លងទៅ។
សូមលោកអ្នកនាងរង់ចាំស្តាប់សេចក្តីរាយការណ៍ជុំវិញរឿងនេះនៅក្នុងការផ្សាយរបស់យើងនៅរាត្រីនេះ...!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។