មេធាវីស្នើតុលាការកំពូលដើម្បីឲ្យលោក កឹម សុខា បាននៅក្រៅឃុំព្យាបាលជំងឺ
ដោយ ទីន ហ្សាការីយ៉ា
2018.02.22
2018.02.22
មេធាវីរបស់លោក កឹម សុខា ឲ្យដឹងនៅថ្ងៃទី២២ កុម្ភៈ នេះថា តុលាការកំពូលនឹងយកបណ្ដឹងសុំឲ្យលោក កឹម សុខា មកជម្រះក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យកូនក្ដីរបស់លោក មានឱកាសទៅព្យាបាលជំងឺនៅប្រទេសសិង្ហបុរី។
លោកមេធាវី ហែម សុជាតិ បញ្ជាក់ថា ស្ថានភាពជំងឺលោក កឹម សុខា មិនធូរស្រាលឡើយ ហើយត្រូវការវះកាត់ជំងឺឆ្អឹងគាបសរសៃជាបន្ទាន់ ពីព្រោះថា លោក កឹម សុខា ឈឺខ្លាំងមិនអាចគេងបានស្រួលឡើយ គួបផ្សំនិងជំងឺប្រចាំកាយ ដែលលោកមានសម្ពាធឈាមខ្ពស់នោះ។
សូមស្ដាប់បទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា និង លោកមេធាវី ហែម សុជាតិ អំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។