មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ត្រូវ​បាន​ដោះលែង

អាស៊ីសេរី
2018-09-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA

មេធាវី​លោក កឹម សុខា អោយ​អាស៊ីសេរី​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី១០ កញ្ញា ថា សមត្ថកិច្ច​បាន​ដឹក​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ មក​ដល់​ផ្ទះ​របស់​លោក នៅ​ក្រុង​ភ្នំពេញ​ហើយ នៅ​​ម៉ោង​ប្រមាណ​ ៣​ទៀបភ្លឺ ថ្ងៃទី១០ កញ្ញា នេះ។
លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ អស់​រយៈ​ពេល​មួយ​ឆ្នាំ មួយ​សប្ដាហ៍​គត់ គិត​មក​ដល់​ថ្ងៃទី១០ កញ្ញា នេះ។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចូល​ឆ្មក់​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ភ្លាមៗ នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​​ក្បត់​ជាតិ។ ចំណាត់​ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ បាន​ធ្វើ​ឡើង​ភ្លាម​ៗ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ដោយ​ចោទ​ថា​លោក កឹម សុខា មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​មាន​អង្គការ​ចាត់តាំង​​នៅ​ពី​ក្រោយ​ខ្នង គឺ​សហរដ្ឋអាមេរិក។

ប៉ុន្តែ សំណុំ​រឿង​នេះ​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា ជា​ករណី​នយោបាយ​សុទ្ធសាធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

tmil Hun Sen VS time

He looks very old,sick,skinny with many gray hairs after victimized of political hostaged"political motivation by dictator HS",and he should seeks medical treatment at abroad as soon as possible.Hopefully,all CNRP politic members quickly to regroup,setup a new smart political strategies,be reunited as one,stronger than before,avoid political trap,keep all CNRP's secret political strategy,say one thing and do other thing to avoid enemy undercover"HS",avoid political member kidnapping inside and be red alert to all members"smart is the best thing to do",stop flip flop before u say something else.Keep dialogues altogether rather than one person make a decision"stop all your suffering but don't give up to fight fight for your pple right and country",a best day awaiting to all of u ahead and don't let any stupid pple bullying u around like in the past"enough is enough....lesson one is enough for u all"don't show your weakness to your enemy once again.Time to let the whole world take care of this evil dictator Hun Sen and time to end this horrible monster out of Cambodia"be soft...be smart and be stronger over your opponent".

Sep 10, 2018 12:18 PM

គេហទំព័រ​ទាំងមូល