លោក កឹម សុខា ផ្ដាំ​មិន​ឲ្យ​ចរចា​ជាមួយ​របប​ក្រុងភ្នំពេញ​ដោយ​ទុកឲ្យ​អន្តរជាតិ​ធ្វើការ

ដោយ អាស៊ីសេរី
2018-07-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​ត្រូវ​បាន​នាំ​យក​មក​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​ត្រូវ​បាន​នាំ​យក​មក​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
Photo from Facebook

ជំនួយការ​របស់​លោក កឹម សុខា អះអាង​ថា ប្រធាន​គណបក្ស​ សង្គ្រោះជាតិ ​ផ្ដាំ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ថា មិន​ត្រូវ​​ចរចា​​​ជាមួយ​របប​ក្រុងភ្នំពេញ ដោយ​គ្រាន់តែ​ដើម្បី​ចង់​ឲ្យ​មានការ​ដោះលែង​រូបលោក ឬ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​​ឡើយ។ អ្នកវិភាគ​ថា ប្រសិនបើ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ចរចា​មិន​រក្សា​ជំហរ​រឹងមាំ​ទេ គណបក្ស​នេះ​នឹង​មាន​វាសនា​ដូច​គណបក្ស​ ហ៊្វុនស៊ិនប៉ិច។

ប្រធាន​ចលនា​យុវជន និង​ជា​ជំនួយការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ដ ឲ្យ​ដឹង​ថា លោក កឹម សុខា ប្រាប់​ថា គណបក្ស​ ប្រជាជន​កម្ពុជា បង្ហើប​ចង់​មានការ​ចរចា​ជាមួយ​ក្រុម​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ដើម្បី​លើក​លែង​ការចោទប្រកាន់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ចំនួន​ ១១៨​នាក់ បាន​ចូល​ធ្វើ​នយោបាយ​ឡើងវិញ ដោយ​ជ្រក​ក្រោម​ស្លាក​គណបក្ស​ផ្សេង ជា​ថ្នូរ​នឹង​ការ​សម្របសម្រួល​កុំ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​របប​ក្រុងភ្នំពេញ។

លោក ហ៊ីង សុខសាន្ដ បន្ដ​ថា លោក កឹម សុខា ប្រាប់​ថា គណបក្ស​ សង្គ្រោះជាតិ​ អាច​ចរចា​បាន​លុះត្រាតែ​ត្រូវ​រក​​ដំណោះ​ស្រាយ​​ចំនួន​៤ គឺ​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ទាំង​អស់ មិនមែន​តែ​រូបលោក​ទេ ត្រូវ​​ផ្ដល់​​សិទ្ធិ​​ធ្វើ​នយោបាយ​​ឲ្យ​​ថ្នាក់​ដឹក​នាំ​​បក្ស​​ប្រឆាំង អនុញ្ញាត​ឲ្យ​គណបក្ស​ សង្គ្រោះជាតិ​ ចូលរួម​ការ​បោះឆ្នោត រៀបចំ​ការបោះឆ្នោត​ឡើង​វិញ​​ឲ្យ​​បាន​​ត្រឹម​ត្រូវ និង​​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ មាន​វត្ត​មាននៅ​កម្ពុជា​ឡើងវិញ៖ «មិន​មាន​ជា​លក្ខណៈ​ផ្លូវការ​ក្នុង​ការ​ចរចា​នោះ​ទេ មិនមែន​ជា​ការ​ផ្លូវការ​ទេ ខ្ញុំ​ចង់​និយាយ​ថា អ៊ីចឹង​ណា គ្រាន់តែ​វា​ជា​តម្រុយ​​មួយ​​ជា​​លក្ខណៈ​​ផ្ញើ​​សារ រឺ​​ក៏​​បំផ្លោង​​ពាក្យ​សម្ដី​អីចឹងៗ​ ហ្នឹង​ទៅ​ណា ថា​គេ​ចង់​ឲ្យ​មានការ​ដោះស្រាយ​មនុស្ស​ចំនួន​ ១១៨​រូប ឲ្យ​​ចេញ​​ធ្វើ​នយោបាយ​វិញ ការ​បោះឆ្នោត​នៅតែ​ទៅមុខ លោក កឹម សុខា នៅ​តែ​ត្រូវជា​ឃុំ​នៅ​ក្នុង​គុក​ដដែល ចំណែក​​ឯ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​អី នៅតែ​ធ្វើការ​ដូច​មុន ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​អីចឹង»

កាលពី​ថ្ងៃ​ទី​៧ កក្កដា អ្នកនាំពាក្យ​គណបក្ស​ សង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ បាន​សរសេរ​ក្នុង​ហ្វេសប៊ុកថា លោក កឹម សុខា ឲ្យ​អត់ធ្មត់​ដើម្បី​ជាតិ។ លោក​បន្ដ​ថា នេះ​ជា​ការ​ផ្ដាំផ្ញើ​របស់​លោក កឹម សុខា ប្រធាន​គណបក្សប្រឆាំង ដែល​មាន​អាសន​:​នៅ​សភា​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង "ម៣" ព្រំដែន​ខ្មែរ​វៀតណាម ​ត្រូវអត់ធ្មត់ ខាំ​មាត់​សង្កត់​ចិត្ត មិន​វៀចវេរ​​ក្បត់​​ឆន្ទ​:​​របស់​​ប្រជា​ពលរដ្ឋ ដែល​​បាន​​ផ្ដល់​ក្ដី​សង្ឃឹម ជំនឿ​ទំនុក​ទុកចិត្ត​មក​លើ​គណបក្ស​ សង្គ្រោះជាតិ។

លោក យ៉ែម បុញ្ញឫទ្ធិ បន្ដ​ទៀត​ថា លោក កឹម សុខា ថា អត់ធ្មត់​ដើម្បី​ជាតិ​យើង មិនមែន​ដើម្បី​បុគ្គល បក្ខពួក​​គ្រួសារ មិន​​ត្រូវ​​បោះបង់​ចោល​​ប្រជាជាតិ​យើង ក្បត់​ឆន្ទ​:​ប្រជារាស្ត្រ នោះ​ទេ។ លោក កឹម សុខា ថា គិត​ពិចារណា មាន​អី​ហូប​ហ្នឹង គ្រាន់តែ​ហូប​ដើម្បី​រស់​មិន​សំខាន់​ទេ កុំ​ក្បត់​ឆន្ទ​:​រាស្ត្រ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កន្លង​មក អះអាង​ថា គណបក្ស​ ប្រជាជន​​កម្ពុជា គ្មាន​ថ្ងៃ​ចរចា​ជាមួយ​គណបក្ស​ សង្គ្រោះជាតិ ​ឡើយ ដោយសារ​​គណបក្សប្រឆាំង​បាន​ដើរ​ផុត​គំនូស​ក្រហម​របស់លោក។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា មិន​មាន​ការ​ចង់​ចរចា​ណាមួយ​ទេ។ លោក​​បន្ត​​ថា ដំណើរ​ការ​​នយោបាយ​​នៅ​​កម្ពុជា មានតែ​ឈាន​ទៅ​មុខ មិន​មាន​ការ​ត្រលប់​ថយ​ក្រោយ​ទេ៖ «អានេះ​គ្រាន់តែ​ជា​ការ​ឃោសនា​នយោបាយ​ដែល ជា​អ្វី​បោក​ជាតិ និង​អន្តរជាតិ។ ការ​បញ្ឆោត​អន្តរជាតិ​ហ្នឹង ពួក​នេះ​ពូកែ​បង្កើត​ព័ត៌មាន​បំភ័ន្ត​​ណាស់ មក​​ដល់​​ពេល​​នេះ​​នាវា​បាន​ចេញ​ទៅមុខ​រួចហើយ​មិន​អាច​ថយក្រោយ​បានទេ​បាទ មិនមែន​ជា ការ​លេង​សើច​ទេ។ អ៊ីចឹង​ទេ​បាន​ជា​មាន​ក្រសួង​បង្កើត​ក្រុម​អន្តរក្រសួង​ទប់ស្កាត់​នឹង​ការពារ​ព័ត៌មាន​ក្លែងក្លាយ ដល់​តែ​ពេល​គេ​បង្កើត​ទៅ​អាង​​ថា​​គេ​​រឹតត្បិត​​តឹងរ៉ឹង ឲ្យ​គេ​ធ្វើ​យ៉ាងម៉េច​ចុះបើ​យើង​ហ្នឹង​​វា​​ឡប់ឡែ​​អ៊ីចឹង តុលាការ​​កំពូល​​មិនមែន​​ជា​​តុលាការ​​លេង​សើច​​ទេ​​ណា តែ​គេ​​រំលាយ​​បក្ស​ប្រឆាំង​​គឺ គេ​រំលាយ​ហើយ មិនមែន​ចេះតែ​ចង់​បាន​ចេះ​ចង់​បាន​ចុះ​នោះ​ទេ​បាទ! គេ​រំលាយ​មែនទែន​គេ​​មិន​​រំលាយ​​លេងៗ​ ទេ​​បាទ»

ជុំវិញ​ការ​ប្រកាស​បិទ​ផ្លូវ​ចរ​ចារ​រក​ដំណោះស្រាយ​ជាតិ របស់​គណបក្ស​កាន់​អំណាច អ្នកវិភាគ​ព្រមាន​ថា សហគមន៍​​អន្តរជាតិ​​នឹង​​មិន​​ព្រម​​ធ្វើ​​ព្រងើយកន្តើយ​លើ​រឿង​នេះ​ទេ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ យល់​ថា ប្រសិនបើ​មានការ​សម្រប​សម្រួល​​ក្រៅ​​ផ្លូវ​ការ​​​ដើម្បី​​​ចរចា​​​មែន គឺ​​​គណបក្ស​​​កាន់​​អំណាច​​​នឹង​​មិន​​ព្រម​​ចរចា​ផ្ដល់​ម្ដង​ទាំងអស់​តាម​សំណើ​របស់​លោក កឹម សុខា ទេ ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា ខ្លាច​បាក់​មុខមាត់។ អ្នកវិភាគ​បន្ដ​ថា បើ​មាន​ការ​ចរចា គណបក្សប្រឆាំង​ត្រូវ​​ចរចា​​ដោយ​​រក្សា​​ជំហរ​​រឹងមាំ ឯ​​បក្ស​​កាន់​អំណាច​​ត្រូវ​​ដាក់​​ចិត្ត​​ស្មោះ​​ចរចា មិនមែន​ត្រឹម​ចង់​ចរចា ដើម្បី​រួច​ពី​ទណ្ឌកម្ម​អន្តរជាតិ​ទេ៖ «ប្រសិន​បើ​ជា​មាន​ការ​ដោះលែង​របស់​សំណើ​រលោក កឹម សុខា ណា​គឺជា​ការ​ល្អ​បំផុត ប៉ុន្តែ​ខ្ញុំ​ដឹង​ថា រដ្ឋាភិបាល​គាត់​មិន​អាច​ធ្វើ​បានទេ ព្រោះ​​គាត់​​ស្រលាញ់ មុខមាត់ កេរ្តិ៍​ឈ្មោះ​និង​តម្លៃ​ណាស់ គណបក្ស​កាន់អំណាច​មួយ​នេះ គេ​មិន​ព្រម​ចាញ់​យើង​នោះ​ទេ»

គិត​ត្រឹម​ថ្ងៃ​ទី​០៨ ខែ​កក្កដា លោក កឹម សុខា ត្រូវ​បាន​កង​កម្លាំង​របប​ក្រុងភ្នំពេញ ចាប់ខ្លួន​ឃុំ​អស់​រយៈពេល ៣០៩​ថ្ងៃ​​ហើយ។ ជំនួយ​ការ លោក កឹម សុខា គឺ លោក ហ៊ីង សុខសាន្ដ ថា លោក កឹម សុខា ផ្ដាំ​ពី​ពន្ធនាគារ​ថា សុខទុក្ខ​លោក​ជា​រឿង​ធម្មតា តែ​សុខទុក្ខ​ប្រទេសជាតិ ទើប​ជា​រឿង​ធំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

tmi Hussein fears lose election if let opposition leader release today...

There is nothing news for tmil Hussein gonna do it,because the criminal minds fear to lose election coming...it doesn't matter what's the hell tmil Hussein try to keeps the CNRP opposition's leader"Kem Sokha" in custody as long as he wants.If he release Kem Sokha right now...there's entirely country would votes and supports opposition"CNRP" and tmil Hussein and his cronies fears to face a justice ahead...no secret at all...

Jul 14, 2018 04:42 PM

tmil Hussein fears Ge.Hing B.Hieng will hand cup him ahead

Ta Hing B. Hieng said, he will hand cup tmil Hussein at anytime if the ICC gives him green light signal...there is my best job to revenge this evil Hussein who destroyed my wealth and others"see and wait...".

Jul 10, 2018 02:16 PM

lim sopheap

ពី P.PENH

ខ្ញុៅគាំទ្រសំដីរបស់លោកកឹមសុខាទាំងស្រុងកុំចចារជាមួយពួកក្បត់រាស្ដ្រឲ្យសោះនាំឲ្យពួកវាបានចិត្តជយោលោកកឹម សុខា វារបុរសខ្មែរពិតៗ​ជយោ​ ៗៗៗ៕

Jul 08, 2018 08:03 PM

គេហទំព័រ​ទាំងមូល