ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​តវ៉ា​នៅ​មុខ​សេតវិមាន​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​​លោក កឹម សុខា

ដោយ តាំង សារ៉ាដា
2017-12-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក​​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​មហា​បាតុកម្ម នៅ​ខាង​មុខ​សេតវិមាន​ប្រធានាធិបតី សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វាស៊ីនតោន Washington កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧។
ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក​​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​មហា​បាតុកម្ម នៅ​ខាង​មុខ​សេតវិមាន​ប្រធានាធិបតី សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វាស៊ីនតោន Washington កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧។
Photo: RFA

ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក​ជាច្រើន​រយ​នាក់ ដែល​មកពី​តាម​បណ្ដា​រដ្ឋ​ជាង​៣០ ក្នុង​សហរដ្ឋអាមេរិក កាលពី​ថ្ងៃអាទិត្យ ទី​១០​ធ្នូ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​មហា​បាតុកម្ម នៅ​ខាង​មុខ​សេតវិមាន​ប្រធានាធិបតី សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វាស៊ីនតោន Washington ។ ពួកគេ​ទាមទារ​អោយ​រដ្ឋាភិបាល សហរដ្ឋអាមេរិក​ស្វែងរក​ការ​ដោះលែង លោក កឹម សុខា ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងឡាយ និង​ទម្លាក់​ចោលការ​ចោទ ប្រកាន់​នានា​មក​លើ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ ជាតិ ដើម្បី​អាច​ឲ្យ​លោក​វិលត្រឡប់​ទៅ​ចូលរួម​ការ​បោះឆ្នោត​នៅ​កម្ពុជា ដោយ​គ្មាន​ការភ័យខ្លាច។ ជាង​នេះ​ទៅ​ទៀត​ពួកគេ​ទាមទារ​ឲ្យ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន ធ្វើ​យ៉ាង​ណា​ដាក់​សំពាធ​ដល់​រដ្ឋាភិបាល ក្រុងភ្នំពេញ​អោយ​ធ្ងន់ធ្ងរ​ថែមទៀត​ដើម្បី​អោយ​ក្រុម​មេដឹកនាំ​ខ្មែរ​ទាំងឡាយ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​មក​រក​ភាព​ប្រក្រតី​ឡើងវិញ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​បន្ថែម​ដូច​តទៅ៖

ស្ដាប់​សំឡេង

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល