ព្រះមហាក្សត្រ​ផ្ញើ​ព្រះរាជ​សារ​ក្រើនរំលឹក​អ្នក​នយោបាយ​ឲ្យ​រួម​គ្នា​ដោះស្រាយ​បញ្ហា

ដោយ អ៊ូ បាណុង
2016-10-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហាក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។ Photo AFP
ព្រះមហាក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។ Photo AFP
Photo AFP

ក្នុង​ការ​បើក​បវេសនកាល​រដ្ឋ​សភា​លើក​ទី​៧ នៃ​អាណត្តិ​ទី​៥ ព្រះមហាក្សត្រ​ខ្មែរ​បាន​ផ្ញើ​ព្រះរាជសារ​ក្រើន​រំលឹក​អ្នក​នយោបាយ​ដែល​ជា​តំណាងរាស្ត្រ​អោយ​បន្ត​រួម​គ្នា​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ ស្ថិរភាព​នយោបាយ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ អ្នក​វិភាគ​សង្គម​យល់​ថា ព្រះរាជសារ​នេះ​ជា​ភ្លើង​ខៀវ​មួយ​សម្រាប់​ការ​ចាប់​ផ្ដើម​រួម​គ្នា​ជា​ថ្មី​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ក្រោយ​ការ​ប្រឈម​មុខ​គ្នា និង​បញ្ហា​រង្គោះរង្គើ​អស់​ជិត​​មួយ​អាណត្តិ។

នៅ​ក្នុង​ព្រះរាជសារ​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ផ្ញើ​ទៅ​កាន់​វិមាន​រដ្ឋសភា ដែល​ទើបតែ​ចូល​កង​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​តុលា មាន​ព្រះរាជឱង្ការ​អោយ​តំណាងរាស្ត្រ​ខ្មែរ បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ​បន្ត​ទៅ​ទៀត ដើម្បី​សម្រេច​បាន​សង្គម​កម្ពុជា ប្រកប​ដោយ​ភាព​សុខដុមរមនា មាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​សណ្ដាប់ធ្នាប់​សង្គម។

​នៅ​ក្នុង​ព្រះរាជសារ​ដដែល​នោះ ព្រះមហាក្សត្រ​ក៏​មាន​ព្រះទ័យ​ចង់​ឃើញ​កម្ពុជា មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព និង​សមធម៌​ដែល​តម្រូវ​អោយ​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការ​គោរព​សិទ្ធិមនុស្ស។

ភ្ជាប់​ជាមួយ​នឹង​ស្ថានការណ៍​នយោបាយ​ខ្មែរ​ក្រៅ​ស្រុក ដែល​កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កូនប្រុស​ច្បង​ប្រមុខ​ដឹកនាំ​បក្ស​កាន់​អំណាច​ដែរ​នោះ ព្រះរាជសារ​ព្រះមហាក្សត្រ​នេះ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ ទាំង​ក្នុង និង​ក្រៅ​ប្រទេស មេត្តា​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សាមគ្គីភាព​ដើម្បី​រួបរួម​គ្នា​សំដៅ​កសាង និង​ការពារ​ជាតិ និង​សមិទ្ធផល​សង្គម។

អ្នកវិភាគ​សង្គម និង​ជា​ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ បាន​អោយ​អាស៊ីសេរី ដឹង​ថា លោក​សាទរ​នឹង​ព្រះរាជសារ​នេះ។ ជាង​នេះ​ទៅ​ទៀត លោក អ៊ូ វីរៈ មាន​អោយ​ដឹង​ថា យោង​តាម​ស្មារតី​នៃ​ព្រះរាជសារ​នេះ បើ​ទោះ​ជា​ចង់ ឬ​មិន​ចង់ គណបក្ស​ទាំង​ពីរ​អាច​នឹង​ចាប់​ផ្ដើម​ជជែក​គ្នា ហើយ​នឹង​ស្វែង​រក​ដំណោះស្រាយ​មួយ បើ​ទោះ​ជា​ពេល​នេះ​បក្ស​ប្រឆាំង​បដិសេធ​មិន​ចូល​ប្រជុំ​សភា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​តុលា ក្រោម​ការ​អះអាង​ថា ខ្លួន​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ក៏ដោយ​ចុះ។

លោក អ៊ូ វីរៈ៖ «ជា​រឿង​មួយ​ល្អ​សម្រាប់​ផលប្រយោជន៍​ជាតិ និង​ជា​សារ​មួយ​ដែល​ខ្ញុំ​គិត​ថា គួរ​តែ​ដាស់តឿន​អ្នក​នយោបាយ​ទាំង​សង​ខាង​ដើម្បី​រក​ដំណោះស្រាយ​ធ្វើ​ម៉េច​អោយ​ចូល​សភា​បាន ធ្វើ​ការ​ដោយ​តាម​តួនាទី​នៅ​ក្នុង​សភា ពិសេស​គណបក្ស​កាន់​អំណាច​ត្រូវតែ​ធានា​នូវ​សន្តិសុខ និង​សុវត្ថិភាព​ដល់​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ចូល​សភា បើសិនជា​ពីរ​ហ្នឹង​អាច​បាន​ទាំង​ពីរ​ទន្ទឹម​គ្នា ខ្ញុំ​មើល​ឃើញ​ថា ជា​រឿង​មួយ​ល្អ​សម្រាប់​ផលប្រយោជន៍​សង្គម​ជាតិ»

​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជំពូក​ទី​២ អំពី​ព្រះមហាក្សត្រ មាត្រា​៩ ចែង​ថា ព្រះមហាក្សត្រ​ទ្រង់​មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញា​កណ្ដាល ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ​អោយ​មាន​ភាព​ទៀងទាត់។ ដូច្នេះ ព្រះមហាក្សត្រ​អាច​កោះ​ហៅ​តំណាង​គណបក្ស​នយោបាយ​ដើម្បី​ដោះស្រាយ​ភាព​ទាល់ច្រក​នយោបាយ​នៅ​កម្ពុជា បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (8)
Share

Pheap Yuthithor

Remember what Hun Sen said << Who created the Monarchy? I am the King creater >>, let see if this king can invite Sam Raingsy to come to PP for Khmer reunified, will Hun Kvang let him do this?

Oct 08, 2016 03:49 PM

រស្មីបណ្ណាល័យ ច័ន្ទឆាយា

ពី New York, NY

WoW! about time the king Speak out to the Nations. I can't believes the he doesn't know what going on, Please the King i sent this message to you to know wake up don't sleep to long in the cage. Use your power to do some things in Cambodia Country. Do you know what is mean ( King ) ?

Oct 07, 2016 07:19 PM

អ្នក​អាន​អនាមិក

He hasn't publicly done a thing since ascending to the thrown.

Oct 07, 2016 05:58 PM

កូនខ្មែរ

ពី ភព

នេះមិនមែនជាសារក្រើនរម្លឹកទេតែជាសារសុំច្បាប់ពីហ៊ុនសែនដើម្បីដឹកដៃម៉ែឡើងយន្តហោះទៅរកមើមយិនសុិននៅស្រុកចិនប៉ុណ្ណោះ។តាមជើងលេខហោរាសាស្ត្រថាមិនយូរទេម៉ែនិងកូនទាំងពីររូបនេះនឹងត្រូវបានហ៊ុនសែនឲ្យដឹកដៃគ្នាទៅរកមើមយិនសុិនក្រោយពីចៅហ្វាយចិនមកសូត្របន្ថែមអាគមឲ្យហ៊ុនសែនរួច។

Oct 07, 2016 04:29 PM

អ្នក​អាន​អនាមិក

ពី ស្រុកបារាំង-ប៊កដូ

ព្រះរាជសារនេះ យឺតពេលច្រើនណាស់ គិតទៅតាំងពីនាំគ្នាទាំងប៉ីទាំងស្គរ ចូលទៅបង្គ្រប់ទឹកឱ្យបក្សក្ដោបអំណាចឡើងអាចម៍ចៃវិញនោះ បក្សហ៊ុន សែន បានរំលោភបំពានដល់ដៃគូរគ្មានឈប់ឈរ ទោះបីមហាជនសុំព្រះមហាក្សត្រឱ្យជួយ
ធ្វើអន្តរាគមន៍យ៉ាងក៏គ្មានចម្លើយសោះ។ ព្រះរាជសារដែលទទួលភ្លើងខៀវពីហ៊ុន សែនលើកនេះ គឺគ្មានអ្វីជាប្រយៅជន៍
ក្រៅពីជួយលើកមុខបក្សអាយ៉ងយួន ទន្ទឹមគ្នានឹងចំណាត់ការអន្តរជាតិកំពុងសំពងមកលើអំណាចផ្ដាច់ការសព្វថ្ងៃ។
ក្នុងព្រះរាជសារ ក៏ភ្លេចក្រើនរំឭកដល់ហ៊ុន សែនពីបូរណភាពទឹកដី ដែលយួនរំលោភកាន់កាប់តាមទល់ដែនផង និងអន្តោប្រវេសន៍អាណានិគមយួនមកកាច់សំបុកពេញស្រុកខ្មែរផង មិនទាន់គិតដល់ដីសម្បទានសុប្បនិម្មិត្តរាប់រយឆ្នាំផង។

Oct 07, 2016 01:24 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល