ព្រះមហាក្សត្រ​អញ្ជើញ​មេ​ដឹក​នាំ​បក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​ចូល​ប្រជុំ​នៅ​ថ្ងៃ​១៤

ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី កោះ​អញ្ជើញ​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​ធំៗ​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ អោយ​ជួប​ប្រជុំ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែ​កញ្ញា។
ដោយ វិទ្យុ​អាស៊ីសេរី
2013-09-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី (កណ្ដាល) ស្វាគមន៍​ប្រជារាស្ត្រ​នា​ឱកាស​ពិធី​សម្ពោធ​បូជនីយដ្ឋាន​ដូនពេញ កាលពី​ថ្ងៃ​ទី​១៦ ឧសភា ២០០៨ ។
ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី (កណ្ដាល) ស្វាគមន៍​ប្រជារាស្ត្រ​នា​ឱកាស​ពិធី​សម្ពោធ​បូជនីយដ្ឋាន​ដូនពេញ កាលពី​ថ្ងៃ​ទី​១៦ ឧសភា ២០០៨ ។
AFP Photo

ព្រះរាជសារ​អញ្ជើញ​ប្រជុំ​ចុះ​ថ្ងៃ​ទី១២ ខែ​កញ្ញា ពីរ​ច្បាប់​ដាច់​ដោយ​ឡែក​ពី​គ្នា​របស់​ព្រះមហាក្សត្រ មួយ​ច្បាប់​បាន​ផ្ញើ​ជូន លោក ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​មួយ​ច្បាប់​ទៀត​ផ្ញើ​ជូន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ខ្លឹមសារ​ព្រះរាជសារ​ព្រះករុណា បញ្ជាក់​ថា មេ​ដឹក​នាំ​នៃ​គណបក្ស​ទាំង​២​រូប ត្រូវ​ដឹក​នាំ​សហការី ២​រូប ចូល​រួម​កិច្ច​ប្រជុំ​ក្រោម​ព្រះ​រាជាធិបតី​នៃ​ព្រះអង្គ នៅ​ប្រាសាទ​ខេមរិន្ទ ព្រះបរមរាជវាំង នៅ​ម៉ោង ៩​ព្រឹក ថ្ងៃ​សៅរ៍ ទី​១៤ ខែ​កញ្ញា។

ភ្លាមៗ​នេះ លោក ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លើយ​តប​នឹង​ព្រះរាជសារ​ព្រះករុណា ព្រះមហាក្សត្រ ថា លោក​នឹង​ចូល​ទៅ​តាម​ការ​កោះ​ប្រជុំ​នេះ ដោយ​ដឹក​នាំ​សហការី ២​រូប។ ក្នុង​នោះ​រួម​មាន លោក សាយ ឈុំ និង លោក ស ខេង។

ការ​កំណត់​ពេល​ប្រជុំ​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ដោយ​ព្រះមហាក្សត្រ គឺ​ស្ថិត​នៅ​មុន​មួយ​ថ្ងៃ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រៀម​នឹង​ធ្វើ​ទាំង​ថ្ងៃ​ទាំង​យប់​រយៈពេល​បី​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា៕

ព្រះរាជសារ​ព្រះមហាក្សត្រ​អញ្ជើញ​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (34)
Share

អ្នក​អាន​អនាមិក

អាឪនំាខ្មែរអោយធ្លាក់រណ្ដៅមរណៈ ឯអាកូន
អ្នកកាយដីកប់។
ប្រជាជនខ្មែរចាញ់បោកយួនវាយកពាក្យបង្រួ
បបង្រួមជាតិមកធ្វើជាលេសអោយខ្មែរបន្តស្ថិតនៅក្រោម
ចង្កូមវាតទៅទៀត ។ប្រជាជនខ្មែរទំាងអស់ត្រូវតែដឹងនូវអ្វីដែលខ្លួន
ចង់បានពិតប្រាកដគឺការរំដោះខ្លួន
ចេញអោយផុតពិក្រញំាយួន ហើយបានឯករាជ្យពិតប្រាកដនោះទើបខ្មែរ
យើងផុតពី
គ្រោះថ្នាក់ហើយអាចងើបមុខរួច
នឹងគេឯង ដើម្បីដឹកនំាប្រទេសជាតិទៅរកការ
ការពារជាតិនិងការរីកចំរើនជាតិពិតប្រាកដ។

Sep 13, 2013 11:18 PM

អ្នកគួជេឡាន

ពី ផ្សាថ្មី

បើស៊ីហនុជាអ្នកដោះស្រាយប្រហែលជាមានសង្ឃឹម
តែពេលនេះមិនដូចមុនទេ​ !ប្រហែលជាមានបាតុកម្មរាល់ហើយ ភ្នំពេញ ពីមុន ថ្ងៃ ៧ អីឡូវ ថ្ងៃ១៥ ១៦ ១៧ និង​ តទៅទៀត
តើ កន្លែងមានលក់អាវការពារគ្រាប់ទេ ?​
ឈប់រកស៊ីនៅក្រុងហើយ ខាតឡុងចុង ហើយ ទៅកំពង់ស្ពឺ ធ្វើចំការ ចិញ្ចឹមសត្វវិញ
ទុកលក់អោយពូកធ្វើបាតុកម្មសុីម្តង នេះមិនសូវឈឺក្បាល

Sep 13, 2013 11:04 PM

អ្នក​អាន​អនាមិក

គួតែមហាអំណាច អាមេរិក និង​ចិន​ មកជួបប្រជុំទើបវាមានផ្លែផ្កា
ជំហ ហ៊ុនសែន ចូលប្រជុំសភា ជំហ សមរង្សី បាតុកម្ម
ជំហ ចិន គាំទ្រ លទ្ធផលឆ្នោត ជំហរ អាមេរិក ប្រឆាំលទ្ធផល
ជំហ អ្នករកស៊ីចង់បាន សន្តិភាព ជំហអ្នកធ្វើការចង់បានយុត្តិធម៏
ជំហចាសៗចង់បាន៤មឹុនរៀល ជំហរយុវជនចង់បានការផ្លាស់ប្តូរ
ជំហប្រទេសជិតខាង ចង់អោយខ្មែរកាប់ចាក់គ្នា

Sep 13, 2013 10:51 PM

កញ្ញា មាស កល្យាណ

ពី ភ្នំពេញ

នាងខ្ញុំចង់ដឹងថាតើអស់លោកមានយោបល់អ្វីខ្លះ តែនាងខ្ញុំមិនសូវចេះភាសាអង់គ្លេស ដូច្នេះនាងខ្ញុំសំណូមពរដោយទទូច សូមបងប្អូនជនរួមជាតិទាំងអស់មេត្តាសរសេរជាភាសាខ្មែរ ។ សូមអរគុណ

Sep 13, 2013 08:22 PM

កញ្ញា មាស កល្យាណ

ពី ភ្នំពេញ

ខ្ញុំជឿថាកិច្ចប្រជុំនេះនឹងមិនបានផលអ្វីទាំងអស់ ។ ខ្ញុំនៅចាំបានថា កាលពីកិច្ចព្រមញ្រងប៉ារីស លោកអាលីអាឡាតាស់ ជាអ្នកស្វិតស្វាញបំផុតក្នុងការសម្រុះសម្រួលភាគីខ្មែរទាំងបួន ។ គឺជួបមុខគ្នាអត់បាន គឺខាំគ្នាដូចឆ្កែ លោកអាលីអាឡាតាស់ ក៏សម្រេចចិត្តទៅជួបតាមបន្ទប់ម្តងម្នាក់ៗ ទើបដំណើរការបានចប់ចុងចប់ដើម ។ បើមហាក្សត្រធ្វើដូចលោកអាលីអាឡាតាស់ នោះប្រហែលជាមានសង្ឃឹមខ្លះ ៕

Sep 13, 2013 08:13 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល