អ្នកស្រី មូរ សុខហួរ ផ្ញើ​សារ​ឲ្យ​ពលរដ្ឋ​បន្ត​ទាមទារ​រក​សេរីភាព

ដោយ យន់ សាមៀន
2014-07-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្លាំង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ និង​លោក កែវ ភីរម្យ យក​ចូល​ទៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤។
កម្លាំង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ និង​លោក កែវ ភីរម្យ យក​ចូល​ទៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤។
RFA/Uon Chhin

អ្នកស្រី មូរ សុខហួរ បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ដាំ​ផ្ញើ​សារ​ចុងក្រោយ​មុន​ពេល​សមត្ថកិច្ច​ចាប់​បញ្ជូន​អ្នកស្រី​ទៅ​ពន្ធនាគារ​ព្រៃស ឲ្យ​សកម្មជន​សង្គ្រោះជាតិ និង​ពលរដ្ឋ​ខ្មែរ​ទូទៅ​បន្ត​ទាមទារ​សេរីភាព​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ទទួល​បាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ។

អ្នកស្រី មូរ សុខហួរ បញ្ជាក់​ក្នុង​សារ​ដាក់​ផ្សាយ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គមហ្វេសប៊ុក (Facebook) ថា ​ពលរដ្ឋ​ត្រូវ​បន្ត​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​អហិង្សា ហើយ​ស្នើ​ឲ្យ​សមត្ថកិច្ច​កុំ​ប្រើ​ហិង្សា​ទៅ​លើ​បាតុករ៖ «បង​ប្អូន​ប្រជាពលរដ្ឋ​ឥឡូវ​នេះ ខ្ញុំ​នៅ​ឯ​តុលាការ​ភ្នំពេញ ​ហើយ​ខ្ញុំ​ទទួល​បាន​ដំណឹង​ថា គេ​បាន​ចោទ​ប្រកាន់​ខ្ញុំ​ហើយ គេ​នឹង​ឃុំ​ឃាំង​ខ្ញុំ ​ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត។ ក្នុង​នាម​ខ្ញុំ​ជា​តំណាងរាស្ត្រ ខ្ញុំ​មាន​មោនភាព​និង​ក្តី​រំភើប​ដែល​បាន​ទទួល​សំឡេង​ពី​ការ​បោះឆ្នោត​ដើម្បី​បម្រើ​បងប្អូន យើង​ជា​ខ្មែរ ខ្មែរ​តែ​មួយ ​រួម​កម្លាំង​គ្នា​បន្ត​ទៅ​ទៀត​លុះ​ត្រា​តែមាន​លទ្ធិ​ប្រជាធិបតេយ្យ»។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រើប្រាស់​ហិង្សា​វាយ​ទៅ​លើ​បាតុករ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា​ នោះ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា បាន​ស្នើ​ឲ្យ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចោទ​ប្រកាន់ និង​សាកសួរ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ និង​លោក សុខ ពេញវុធ អភិបាល​រង​ខណ្ឌ​ដូនពេញ ចំពោះ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​ប៉ះ​ទង្គិច​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ។ ក្នុង​លិខិត​សមាជិក​ព្រឹទ្ធសភា ក៏​ស្នើ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​ចំពោះ​បេក្ខជន​ជាប់​ឆ្នោត​ចំនួន ៥រូប ដែល​កំពុង​ជាប់​ឃុំ និង​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

វ៉ៃគេដើម្បីសេរីភាពខ្លួនងង?

Jul 17, 2014 06:14 AM

អ្នក​អាន​អនាមិក

ទីលានប្រជាធិប្បតេយ្យជាអ្នកញុះញង់
បង្ករឲ្យមានឧក្រិដ្ឋកម្មទើបត្រូវជាប់ឃុំ។
យោងតាមមាត្រា៩ព្រះរាជាណាចក្រ
អច្ឆរិយះកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ
មហាអស្ចារ្យមហាលោតផ្លោះរបស់សម្តេច?

Jul 17, 2014 12:46 AM

អ្នក​អាន​អនាមិក

Hang in there Ms. Mu Sochua and those who got arrested with you. The people are 100% behind you. Everyone knows you are innocent except those thugs that arrested you.

Jul 17, 2014 12:11 AM

អ្នក​អាន​អនាមិក

គួរអាណិតទីលានប្រជាធិបតេយ្យណាស់ អត់បានធ្វើអីសោះមក​ចប់​ឃុំនិងគេដែរ ហើយមិនដឹងថ្ងៃណាទើបសាលាក្រុងរាជធានីភ្នំពេញ​បើកសវនាការកាត់ទោសខ្លួនទេ មើលទៅប្រហែលជាត្រូវជាប់​របងលួស​រហូតហើយ។

Jul 16, 2014 11:39 PM

អ្នក​អាន​អនាមិក

A bunches of BS rule of Law.

Jul 16, 2014 11:00 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល