អតីត​យោធា​ខ្មែរ​ម្នាក់​បន្ត​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន

ដោយ តាំង សារ៉ាដា
2016-07-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុរស​ដែល​ចេញ​មុខ​អាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ដល់​បណ្ដា​អង្គភាព និង​ក្រសួង​ទូទាំង​ប្រទេស​ទាំង​ឲ្យ​ត្រៀម​ខ្លួន​ក្នុង​ការ​រំដោះ​ជាតិ​មាតុភូមិ នៅ​ក្នុង​បណ្ដាញ​យូធូប (YouTube) កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៦។
បុរស​ដែល​ចេញ​មុខ​អាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ដល់​បណ្ដា​អង្គភាព និង​ក្រសួង​ទូទាំង​ប្រទេស​ទាំង​ឲ្យ​ត្រៀម​ខ្លួន​ក្នុង​ការ​រំដោះ​ជាតិ​មាតុភូមិ នៅ​ក្នុង​បណ្ដាញ​យូធូប (YouTube) កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៦។
Screenshot from Youtube

អតីត​កងទ័ព​ខ្មែរ​មួយ​រូប​ដែល​ស្រែក​ទាមទារ​ឲ្យ​មាន​ការ​បះបោរ​ធ្វើ​បដិវត្តន៍​ប្រឆាំង​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នៅ​តែ​បន្ត​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដដែល បើ​ទោះ​បី​ជា​សមត្ថកិច្ច​ព្យាយាម​ប្រមាញ់​ចាប់​ខ្លួន​ជន​រូប​នេះ​ក៏ដោយ។

អតីត​កងទ័ព​នៃ​កងពលធំ​អន្តរាគមន៍​លេខ​៣ ប្រចាំការ​ក្នុង​តំបន់​ព្រះវិហារ លោក សោម សុវណ្ណារ៉ា ដែល​មាន​ឈ្មោះ​លើ​បណ្ដាញ​សង្គម​ថា សម វិជ្ជា គំរាម​ថា លោក​នឹង​បង្កើន​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ​ក្រោក​ឈរ​តតាំង​អហិង្សា​ជាមួយ​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន៖ «ខ្ញុំ​នៅ​តែ​បើក​កកាយ​រឿង​ការពិត​នៅ​ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ​រហូត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ស្គាល់​អ្វី​ដែល​ជា​ធាតុ​ពិត​ទាំង​អស់»

លោក សោម សុវណ្ណារ៉ា ដែល​មាន​វ័យ ៣៥​ឆ្នាំ បច្ចុប្បន្ន​កំពុង​សុំ​សិទ្ធិ​រស់​នៅ​ជា​ជនភៀសខ្លួន​នៅ​ប្រទេស​កាណាដា (Canada) ប្រាប់​វិទ្យុ អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ថា លោក​ធ្លាប់​មាន​ឋានន្តរសក្ដិ​ជា​ពលទោ​នៃ​ការិយាល័យ​កង​វិស្វកម្ម​ទទួល​បន្ទុក​កុំព្យូទ័រ (Computer) និង​ឯកសារ​ទិន្នន័យ​យោធា។ លោក​អះអាង​ថា លោក​ជា​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ដាណឺម៉ាក (Denmark)។

​ប៉ុន្តែ​លោក ស្រី ឌឹក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​បី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក សោម សុវណ្ណារ៉ា មិន​មែន​ជា​អតីត​ទាហាន​របស់​លោក​នោះ​ទេ។

លោក សោម សុវណ្ណារ៉ា បាន​ហៅ​ការ​បដិសេធ​របស់​លោក ស្រី ឌឹក ថា​ជា​រឿង​មិន​ពិត ដោយ​លោក​បញ្ជាក់​ថា លោក​មាន​ភស្តុតាង​គ្រប់គ្រាន់ ទាំង​ឯកសារ និង​រូបថត​ទៀត​ផង។

ទោះបីជា​យ៉ាង​ណា​ក៏ដោយ លោក សោម សុវណ្ណារ៉ា អះអាង​ថា លោក​មិន​មែន​ជា​ក្រុម​បង្កប់​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទាក់ទាញ​ក្រុម​អ្នក​ស្នេហា​ជាតិ​ផ្សេង​ទៀត​សម្រាប់​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ពី​សំណាក់​រដ្ឋាភិបាល​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា កន្លង​ទៅ អតីត​មន្ត្រី​យោធា​ខ្មែរ​រូប​នេះ​បង្ហោះ​វីដេអូ​ឃ្លិប​របស់​ខ្លួន​លើ​បណ្ដាញ​យូធូប (YouTube) និង​ហ្វេសប៊ុក (Facebook) ដោយ​បំផុសបំផុល​ឲ្យ​កងកម្លាំង​របស់​រដ្ឋ​ទាំង​អស់​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន។ លោក​ចាត់​ទុក​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ជា​រដ្ឋាភិបាល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ជា​ច្រើន​ប្រឆាំង​ពលរដ្ឋ​ខ្លួន​ឯង ដូចជា​ការ​សម្លាប់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា លោក ឈុត វុទ្ធី ហើយ​នៅ​ចុង​ក្រោយ​នេះ គឺ​លោក​បណ្ឌិត កែម ឡី។

​ក្រោយ​ពី​ការ​គំរាម​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នេះ​ហើយ ទាំង​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហាផ្ទៃ បាន​ចេញ​បទបញ្ជា​ជា​បន្តបន្ទាប់​ដើម្បី​ប្រមាញ់​ចាប់​ខ្លួន​អតីត​មន្ត្រី​យោធា​រូប​នេះ។

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​បញ្ជាក់​ពី​វិធានការ​របស់​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ។

​លោក សោម សុវណ្ណារ៉ា ថា សមត្ថកិច្ច​ខ្មែរ​បាន​នាំ​គ្នា​គំរាម​គ្រួសារ​របស់​លោក ដើម្បី​ឲ្យ​លោក​បញ្ឈប់​សកម្មភាព​ផ្ដួល​រំលំ​រដ្ឋាភិបាល។

​កាល​ពី​ថ្ងៃ​សុក្រ ទី​២២ ខែ​កក្កដា អតីតមន្ត្រី​យោធា​រូប​នេះ​បាន​បង្ហោះ​វីដេអូ​ឃ្លិប​ជា​លើក​ទី​ពីរ ចោទ​ប្រកាន់​វិស័យ​យោធា​របស់​កម្ពុជា ថា​កំពុង​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម ដែល​ចេះ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ៖ «ហើយ​ថ្ងៃ​នេះ ពេល​នេះ ខ្ញុំ​បាទ​សូម​ប្រកាស​បើក​កកាយ​ផ្ទៃក្នុង​របស់​ជួរ​កងទ័ព និង​ក្រសួង​មន្ទីរ​នានា​ដែល​កំពុង​ធ្វើ​ការសម្ងាត់​ជាមួយ​យួន​កុម្មុយនិស្ត និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការរៀបចំ​សម្លាប់​ខ្មែរ។ ក្នុង​កងពល​នីមួយ និង​បណ្ដា​អង្គភាព​គឺ​សុទ្ធតែ​មួន​យួន​ដែល​និយាយ​ភាសា​ខ្មែរ​ច្បាស់ ដែល​ធ្វើការ​នៅ​ក្នុង​ជួរ​ទាហាន​រដ្ឋាភិបាល ហើយ​ពួក​នេះ​ធ្វើការ​ទំនាក់ទំនង​គ្នា​តាម​សារ​ផ្សេងៗ​សុទ្ធតែ​ភាសា​យួន»

លោក សោម សុវណ្ណារ៉ា អះអាង​ថា លោក​បម្រើការ​នៅ​ក្នុង​ជួរ​កងទ័ព​តាំង​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១១ មុន​ពេល​មាន​ការ​តាមដាន និង​ចាប់​ខ្លួន ដោយសារ​លោក​បាន​លួច​ឯកសារ​យោធា។ លោក សោម សុវណ្ណារ៉ា បាន​រត់​ភៀស​ខ្លួន​មក​កាន់​ប្រទេស​ថៃ ហើយ​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ទៅ​ប្រទេស​ទី​បី ពី​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជន​ភៀស​ខ្លួន (UNHCR) មុន​ពេល​លោក​ត្រូវ​បាន​បញ្ជូន​មក​រស់​នៅ​ក្នុង​ប្រទេស​កាណាដា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ នេះ។

ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ប្រចាំ​ប្រទេស​ដាណឺម៉ាក លោក សម សេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក សោម សុវណ្ណារ៉ា ជា​សមាជិក​របស់​លោក​តាំង​ពី​ឆ្នាំ​២០០៥ គឺ​តាំង​ពី​ពេល​ដែល​លោក​ជា​ព្រះសង្ឃ​មក​ម្ល៉េះ។

លោក សម សេរី បន្ត​ថា សមាជិក​របស់​​លោក​សព្វ​ថ្ងៃ​មាន​ជាង ៦​ពាន់​នាក់ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ហើយ​ពួកគេ​ជា​សមាជិក​ស្ម័គ្រចិត្ត​ដែល​សុទ្ធសឹងតែ​ជា​អ្នក​ឈឺ​ចាប់ និង​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របប​នៅ​កម្ពុជា បច្ចុប្បន្ន ដោយ​អហិង្សា និង​សន្តិវិធី​ស្របតាម​ច្បាប់​អន្តរជាតិ៖ «គោលការណ៍​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ គឺ​យើង​ធ្វើការ​តស៊ូ​មតិ​ដោយ​អហិង្សា​ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​សេចក្ដី​ប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ។ យើង​ធ្វើ​ដោយ​សន្តិវិធី ហើយ​អ្វី​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ធ្វើ​ហ្នឹង គឺ​ស្របតាម​ច្បាប់​អន្តរជាតិ ហើយ​សមាជិក​មាន​សិទ្ធិ​ពេញ​ទី​តែម្ដង​ក្នុង​ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល»

​ចាប់​តាំង​ពី​ឆ្នាំ​២០០៤ មក​យ៉ាង​ហោច​ណាស់​មាន​សមាជិក​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ចំនួន ១៨​នាក់​ហើយ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ហើយ​ក្នុង​ចំណោម​មនុស្ស ទាំង​នោះ​ក៏​មាន​ប្អូនប្រុស​របស់​លោក សម សេរី ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (13)
Share

Wathout.... this holycrap man

Oh...c'mpon man...too young to foul yourself man...when i lookt the way of your face absolutely holycraps man.U guy lack in education,lack everything in your life that what I won't to say anything about u"stupid person",please go to school to gain more of your knowledge man"very low IQ"less than 3th grader level.Let me tell u guy...there millions smarter people out there and millions smarter after u man,but they ever never have to say a stupid word with stupid boggling-minds like u man"cheap shot".To many way with to many things to find the resolution and peaceful manner man" it's a childish game",and stay away from this stupid guy man.

Jul 29, 2016 09:34 AM

Former Sniper

I really like the in Kmer down below:

អ្នក​អាន​អនាមិក :

បើអ្នកនៅបន្តលាបពណ៌អ្នកស្នេហាជាតិ គិតតែប្រយោជន៌បុគ្គល ពេលអ្នកស្នេហាជាតិដែលជួយជាតិស្លាប់ ដូចលោកកែម ឡី បានត្រឹមតែស្តាយក្រោយ និងបន្តនយោបាយប្រជាភិថុតរបស់គណបក្សខ្លួនឯង​ទីបំផុតជាតិខ្មែរអ្នកស្លាប់ក្នុងនោះមានរូបអ្នកម្នាក់ដែរ

Jul 26, 2016 08:00 AM

Jul 27, 2016 03:01 AM

អ្នក​អាន​អនាមិក

លោកជាទីរាប់អាន បើនៅតែមានគំនិតនាំខ្មែរទៅស្លាប់ទៀតអញ្ចឹង ខ្ញុំ​សូម​ហៅ​លោកថាអាយួនហើយបាទ ព្រោះអ្វីដែលលោក​ធ្វើនេះគឺ​កំ​ពុងនាំ​យក​ឈាមរាស្រ្តខ្មែរទៅឲ្យពួកអាបីសាចហុតទៀតហើយ ព្រោះ​រថ​ក្រោះ រថពាស់​ដែក កាំភ្លើងយន្ត​ ដំបងឆក់​ ក្រាប់បែក​អាឃាតករ​​មិនញរញើត​ផ្តាច់ពូជន៌​ខ្មែរ​ឡើយ ប៉ុន្តែបើលោកជា​ខ្មែរស្នេហា​ជាតិ​មែន​​ត្រូវពន្យល់ឲ្យខ្មែរយល់ថា ដើម្បី​រស់រានមានជីវិត ដើម្បីជាតិរុងរឿងគង់វង្ស ការទៅបោះឆ្នោតប្តូរអ្នកដឹក​នាំដ៏​ឆោតល្ងង់ លង់និងអំណាចេញជាការចាំបាច់ បើពុំនោះទេខ្មែរនិង​គ្មានក្តីសុខ​ឡើយហើយដើម្បីអៅយមានការបោះឆ្នោតដោយសេរីនិងយុត្តធម៌សម្រាប់ស្រុកខ្មែរ តម្រូវអោយមានជំនួយពីបរទេសជាចំបាច់ តែមិនមែនយួនទេ។

Jul 26, 2016 09:46 PM

Former Sniper

I know all about the Viet tricks but, the Cambodian people have to be smart. Use their tricks (Viet tricks) wisely to eliminate their intelligence. Operate like the US Navy Seal. All sniper have to be able to do a one shot kill at long distance. Operation must be executed all at once simultaneously.

To be a sniper is not hard. It's time for the Cambodian people to wake up!

Jul 26, 2016 06:21 PM

ឃុន ចាន់តូ

ពី ទីក្រុងបាងកក

រណសិរ្សរំដោះជាតិខ្មែរ ដែលមានរូបសញ្ញាព្រះបាទជ័យវរ្ម័នទី៧ជាសម្គាល់ ជាអង្គការនយោបាយ អន្តរជាតិ ដែលចុះឈ្មោះត្រឹមត្រូវនៅប្រទេសដាណឺម៉ាក ស្របតាមច្បាប់ជាតិ និងអន្តរជាតិ អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ តស៊ូមតិដោយអហិង្សា។

Jul 26, 2016 05:06 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល