លោក ប៉ុល ហំម ថា​លោក ម៉ៅ មុនីវណ្ណ មិន​បាន​បង្កើត​បក្ស​ថ្មី​ដូច​ការ​ចុះ​ផ្សាយ​ទេ

ដោយ តាំង សារ៉ាដា
2017-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ ក្នុង​ពេល​ដឹក​នាំ​ប្រតិភូ​ចូល​សួរ​សុខទុក្ខ​សកម្មជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Morm Moniroth
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ ក្នុង​ពេល​ដឹក​នាំ​ប្រតិភូ​ចូល​សួរ​សុខទុក្ខ​សកម្មជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ដក​សិទ្ធិ​ធ្វើ​នយោបាយ រយៈពេល ៥ឆ្នាំ លោក ប៉ុល ហំម អះអាង​ថា លោក ម៉ៅ មុនីវណ្ណ មិន​បាន​បង្កើត​គណបក្ស​ប្រឆាំង​ថ្មី​ដូច​សារ ព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​នោះ​ទេ។

លោក ប៉ុល ហំម ឲ្យ​ដឹង​ទៀត​ថា លោក ម៉ៅ មុនីវណ្ណ រួម​ទាំង​អ្នក​មន្ត្រី​ជាន់ខ្ពស់​គណបក្ស ១១៨​នាក់​ផ្សេង​ទៀត ត្រូវ​តុលាការ​កំពូល​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ រយៈពេល ៥​ឆ្នាំ ដូច្នេះ លោក ម៉ៅ មុនីវណ្ណ គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ម៉ៅ មុនីវណ្ណ បានទេ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ខណៈ​លោក​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​អូស្ត្រាលី។

លោក ម៉ៅ មុនីវណ្ណ បាន​សរសេរ​នៅ​ហ្វេសប៊ុក (Facebook) របស់​លោក​កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ បាន​ច្រាន​ចោលការ​លាប​ពណ៌​ទាំងឡាយ​មក​លើ​រូបលោក។ លោក​សរសេរ​យ៉ាង​ដូច្នេះ​ថា ខ្ញុំ​សូម​បញ្ជាក់​ផង​ថា អ្នក​អាច​លាប​ពណ៌​ខ្ញុំ​បាន តែ​ខ្ញុំ​មិន​ប្រឡាក់​ពណ៌​ដែល​អ្នក​លាប​មក​លើ​ខ្ញុំ​ទេ អ្វី​ដែល​ខ្ញុំ​បាន​នឹង​កំពុង​ធ្វើ​មានតែ​ខ្ញុំ​ទេ​ទើប​ដឹង​ច្បាស់។

លោក ម៉ៅ មុនីវណ្ណ ធ្លាប់​ត្រូវ​បាន​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចោទ​ប្រកាន់​ថា ជា​មនុស្ស​ក្បត់​បក្ស។ លោក សម រង្ស៊ី បាន​ថត​ជា​វីដេអូ​ឃ្លីប បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក កាលពី​ថ្ងៃ​ទី​៣០ តុលា ចោទ​ប្រកាន់ គណបក្ស​កាន់​អំណាច​ថា បាន​ទិញ​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​ក្នុង​ជួរ​គណៈកម្មាធិការ​នាយ​ក ដែល​ក្នុងចំណោម​នោះ លោក ម៉ៅ មុនីវណ្ណ គឺ​ជា​ជនបង្កប់​របស់​គណបក្ស​កាន់អំណាច។ ប៉ុន្តែ លោក ម៉ៅ មុនីវណ្ណ ច្រានចោល​ការចោទប្រកាន់​របស់​លោក សម រង្ស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល