សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​ជេរ​ប្រមាថ​នាយករដ្ឋមន្ត្រី​តាម​ហ្វេសប៊ុក

ដោយ សាន សែល
2016.10.29
ផែនទី​ខេត្ត​ព្រៃវែង ៦២០ ផែនទី​ខេត្ត​ព្រៃវែង។
Photo: RFA

ស្នងការ​ខេត្ត​ព្រៃវែង បញ្ជាក់​ថា ពលរដ្ឋ​ម្នាក់​នៅ​ខេត្ត​ព្រៃវែង ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ឈ្មោះ សម ភាព ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ជាតិ ក្រោយ​ពី​ជេរ​ប្រមាថ​នាយករដ្ឋមន្ត្រី​តាម​ហ្វេសប៊ុក (Facebook)។

ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​តុលា នៅ​ឃុំ​ព្រៃទឹង ស្រុក​ស៊ីធរកណ្ដាល ខណៈ​លោក សម ភាព មក​លេង​ស្រុក​កំណើត។

ស្នងការ​ខេត្ត​ព្រៃវែង លោក ស្រេង ជា បញ្ជាក់​ថា អាជ្ញាធរ​ចាប់​ខ្លួន​បុរស​ម្នាក់​នេះ ធ្វើ​តាម​ដីកា​របស់​តុលាការ​ក្រុង​ភ្នំពេញ។ ដីកា​ដែល​ចេញ​ថ្ងៃ​ទី​១៨ ខែ​តុលា នោះ សរសេរ​ថា លោក សម ភាព បាន​ជេរ​ប្រមាថ​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​វីដេអូ​មួយ ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក របស់​លោក។ ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា វីដេអូ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​ពេល​ណា​ទេ៖ «ខ្ញុំ​ធ្វើ​តាម​ដីកា។ ខ្ញុំ​បញ្ជូន​ទៅ​ឲ្យ​ក្រសួង។ បាន​ដីកា​ភ្លាម អនុវត្ត​ភ្លាម»

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធិ មិន​អាច​ទាក់ទង​បាន​ទេ ដោយ​ទូរស័ព្ទ​មិន​មាន​អ្នក​លើក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។