ក្រសួង​ការពារ​ជាតិ​ថា បទបញ្ជា​របស់​លោក​ ទៀ បាញ់ ឱ្យ​បង្ក្រាប​ក្រុម​បក្ស​ប្រឆាំង​ ជា​រឿង​ត្រឹម​ត្រូវ

ដោយ ទីន ហ្សាការីយ៉ា
2019-10-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ឆ្វេង) លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ និង​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ។
(ឆ្វេង) លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ និង​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ។
រូប​ (ឆ្វេង)៖ ហ្វេសប៊ុក​លោក ទៀ បាញ់ និង​ RFA

ក្រសួង​ការពារ​ជាតិ​អះអាង​ថា ​កង​យោធពលខេមរភូមិន្ទ​មាន​តួនាទី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះ​ការ​ប្រកាស​របស់​លោក​រដ្ឋមន្ត្រី​ ទៀ បាញ់ ឱ្យ​កង​ទ័ព​សហការ​គ្នា​ត្រៀម​កម្ចាត់​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នោះ គឺ​ជា​បទបញ្ជា​ដ៏​ត្រឹម​ត្រូវ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​នយោបាយ​អះអាង​ថា ការ​បញ្ជា​កងទ័ព​ឲ្យ​កម្ទេច​សកម្មជន​បក្ស​ប្រឆាំង គឺ​ជា​រឿង​ខុស​ច្បាប់។

ក្រសួង​ការពារ​ជាតិ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃទី១៥ តុលា​ថា ការ​ប៉ុនប៉ង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី និង​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ព្រម​ទាំង​​ការ​អំពាវនាវ​ឱ្យ​កង​ទ័ព​ឈរ​នៅ​ខាង​ប្រជាពលរដ្ឋ​នោះ គឺ​ជា​ទង្វើ​ក្បត់​ជាតិ ដែល​កង​ទ័ព​មិន​អាច​អត់​ឱន​ឱ្យ​បាន​ឡើយ។ ក្រសួង​ការពារ​ជាតិ​ថ្លែង​ទៀត​ថា ការ​ត្រៀម​ចេញ​បង្ក្រាប​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ដើម្បី​ការពារ​សន្តិសុខ​ សន្តិភាព និង​ស្ថិរភាព​សង្គម ដែល​ជា​កាតព្វកិច្ច​របស់​កង​ទ័ព។ ក្រសួង​អះអាង​ថា​ ទាល់​តែ​ជា​វិវាទ​រវាង​បក្ស​នយោបាយ និង​បក្ស​នយោបាយ ទើប​កង​ទ័ព​ត្រូវ​រក្សា​ជំហរ​អព្យាក្រឹត​ភាព​របស់​ខ្លួន។

ប្រតិកម្ម​​របស់​ក្រសួង​ការពារ​ជាតិ​នេះ គឺ​ជា​ការ​ឆ្លើយ​ទៅ​នឹង​មតិ​ដែល​ថា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​ កំពុង​ប្រើ​ប្រាស់​កងទ័ព​ជាតិ​ដើម្បី​ការពារ​អំណាច​ឱ្យ​លោក ហ៊ុន សែន ដែល​ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់។ លោក ទៀ បាញ់ បាន​ដាក់​បញ្ជា​ផ្ទាល់​មាត់​កាល​ពី​ថ្ងៃ​ទី១៥ តុលា ឱ្យ​កង​ពល​តូច​លេខ៧០ និង​កង​ទ័ព​ទាំង​អស់ ត្រូវ​សហការ​ជា​មួយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រៀម​បង្ក្រាប លោក សម រង្ស៊ី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ចោទ​ថា ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។

អ្នក​វិភាគ​នយោបាយ​ចាស់​វស្សា បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា បទ​បញ្ជា​របស់​លោក​ ទៀ បាញ់ មិន​ឈរ​លើ​មូលដ្ឋាន​ច្បាប់ នីតិរដ្ឋ និង​សិទ្ធិ​មនុស្ស​ឡើយ។ លោក​ពន្យល់​ថា ការ​ដាក់​បញ្ជា​ឱ្យ​កង​ទ័ព​ជាតិ​ត្រៀម​ខ្លួន​ចេញ​ប្រតិបត្តិការ​បែបនេះ បង្ហាញ​​ថា ប្រទេស​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដែល​តាម​ច្បាប់ ​គឺ​តម្រូវ​ឱ្យ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន។ លោក​បន្ត​ថា ទោះ​ជា​ស្ថិត​ក្នុង​ភាព​អាសន្ន​ក៏​ដោយ​ ក៏​វិធានការ​របស់​រដ្ឋាភិបាល​​​ ត្រូវ​ធ្វើ​ឡើង​ក្រោម​ការ​ត្រួត​ពិនិត្យ​ហ្មត់​ចត់​ពី​ស្ថាប័ន​​នីតិប្បញ្ញត្តិ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដទៃ​ទៀត​ដែរ ដើម្បី​ចៀសវាង​អាជ្ញាធរ​ប្រើ​អំណាច​ដោយ​បំពាន៖ «ទម្លាប់​យើង​តាំងពី​ដើម​មក​ គឺ​ដូច​ជា​យើង​​អត់​សូវ​គិតគូរ​ពី​រឿង​មូលដ្ឋាន​ច្បាប់។ យើង​ចេះ​តែ​ចេញ​បញ្ជាៗ ទៅ ​ដូច្នេះ​វា​អត់​មាន​មូលដ្ឋាន​ច្បាប់ សិទ្ធិមនុស្ស អត់​មាន​មូលដ្ឋាន​ប្រជាធិបតេយ្យ អត់​មាន​មូលដ្ឋាន​នីតិរដ្ឋ​។ ចេះ​តែ​ធ្វើ​បាន​ អា​ហ្នឹង​គឺ​មាន​ន័យ​យ៉ាង​ម៉េច គឺ​របប​ហ្នឹង​ទៅ​ជា​របប​ផ្ដាច់​ការ​ ធ្វើ​អ្វី​ស្រេច​ចិត្ត​ អត់​មាន​ច្បាប់»

ចៅ​សង្កាត់​សាលាកំរើក ក្រុង​សៀមរាប ជាប់​ឆ្នោត​នៃ​​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ជិន សុខង៉េង ថ្លែង​ថា បទ​បញ្ជា​របស់​លោក ទៀ បាញ់ និង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ។ លោក​ថា កង​ទ័ព​មាន​តួនាទី​ការពារ​ជាតិ និង​បម្រើ​ប្រជាពលរដ្ឋ មិន​មែន​ត្រៀម​កម្ចាត់​ពលរដ្ឋ​តាម​បញ្ជា​ជន​ផ្ដាច់​ការ​នោះ​ទេ។ មន្ត្រី​បក្ស​ប្រឆាំង​ដែល​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​រូប​នេះ យល់​ថា បទបញ្ជា​របស់​ក្រុម​មេទ័ព​ស្មោះស្ម័គ្រ​នឹង​លោក ហ៊ុន សែន ​នៅ​ពេល​នេះ គឺ​ជា​កល​ល្បិច​នយោបាយ​​នៃ​ការ​បំភិតបំភ័យ និង​គំរាម​កំហែង​លើ​ប្រជាពលរដ្ឋ ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ៖ «កងទ័ព​ កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​បម្រើ​ឱ្យ​ប្រជា​ពលរដ្ឋ ចុះ​បើ​ប្រជា​ពលរដ្ឋ​គាត់​ទាម​ទារ​ឱ្យ​មាន​សិទ្ធិ​សេរីភាព ​ប្រជាធិបតេយ្យ តើ​កងទ័ព​ទៅ​ណា? ត្រូវ​ងាក​ទៅ​ប្រជាពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​គាត់​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ គាត់​ចង់​ឱ្យ​មាន​ការ​បោះឆ្នោត​ត្រឹម​ត្រូវ គាត់​ចង់​ឱ្យ​មាន​មេ​ដឹក​នាំ​ល្អ ដូច្នេះ​កង​ទ័ព​ត្រូវ​​តាម​ប្រជាពលរដ្ឋ។”

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​បង្កើន​ការ​ធ្វើ​ទុក្ខ​បុក​​ម្នេញ​​ និង​ការ​យាយី​ផ្នែក​នយោបាយ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​តែ​ខ្លាំង​ បន្ទាប់​ពី​​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​ពី​គម្រោង​វិល​មក​កម្ពុជា​វិញ​​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។ ចំណាត់​ការ​របស់​អាជ្ញាធរ​នៅ​ពេល​នេះ គឺ​ការ​កោះហៅ ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន​តាម​ដីកា​របស់​តុលាការ ​ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​ក្រសួង​យុត្តិធម៌​ដែល​ជា​សេនាធិការ​ឱ្យ​ លោក ហ៊ុន សែន។

អ្នក​វិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ ​ថ្លែង​​ថា នៅ​ពេល​ខាងមុខ ប្រសិន​បើ​កង​ទ័ព​ចេញ​បង្ក្រាប​ក្រុម​មេដឹកនាំ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មែន នោះ​គឺ​ជា​ស្ថានភាព​សង្គ្រាម​ស៊ីវិល​រវាង​រដ្ឋ​អំណាច និង​ប្រជាពលរដ្ឋ ដែល​នេះ គឺ​ជា​រឿង​ខុស​ច្បាប់។ លោក​សង្កត់​ធ្ងន់​ថា មាន​តែ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ទេ ទើប​វិធានការ​របស់​អាជ្ញាធរ​លើ​សំឡេង​ប្រឆាំង មាន​ភាព​ស្របច្បាប់ និង​ស្រប​តាម​គោល​ការណ៍​សិទ្ធិមនុស្ស និង​នីតិរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

There are only fascist communism,authoritarianism,fasct dictatorship regime,mafia govm't,fascist military dictatorship stay above the LAWS...watch out Ge.TBanh the whole world is watching u

The whole world keeping their eyes and ears closely on Hun Sen's unofficial govm't reacting toward opposition party leaders return home to rescue the EBA/GPS sanctions coming with restore a real democracy system and release all opposition politic prisoners+hundreds supporters and its leader Kem Sokha.Honesty to Ge.TBanh who were psychological with facing pressures from his boss"HS-Maneth"to do a dirty job to keep them in power.Unfortunately,Ge.TBand was became a victim by Hun Sen/Maneth's trap hole"warmonger".It's bsolute,Ge.TBanh didn't knows military rule nothing and what military men/officer stand for?,and he said military men and officer stand for only protect the king,religion or itself govm't"fiasco".Too bad for him that he didn't know what military rule means-all military men/officer stand to protect their country from any enemy invasion and their pple during war,or natural disaster around the country.If,any enemies invading your country and occupied the whole country and its enemy didn't need king,no need religion,no need your own govm't and what u guy gonna do?,or u think the king,religion,and your govm't gonna survive,or not?.There's nothing out there can help u at all,because u forgot to protect your motherland"country"and your pple first"See a lesson of Cham_Champa history"wipe out from the world map,or other nations around the world.The military's rule are defense the country from enemy invasion and protect the enemy who slaughter your pple during war or natural disaster.No way to slaughter to your own pple that is so wrong,violation of your national constitution laws,violation of international rule of law,violation of the UN war crime against humanity and face justice at ICC/ICJ or your own home court trial.

Oct 16, 2019 12:48 PM

គេហទំព័រ​ទាំងមូល