មតិ​ទាំង​អស់​សម្រាប់​អត្ថបទ៖ អ្នកវិភាគ​មើល​ឃើញ​​ពី​ចំណុច​អវិជ្ជមាន​រឿង​ចិន​ធ្វើ​ជា​បង្អែក​រឹងមាំ​របស់​កម្ពុជា

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។







អ្នក​អាន​អនាមិក :

ពាក្យចាស់លោកថា ចិនជាថៅកែ ឯខ្មែរជាគូលី ពាក្យនេះពិតមិនខុសទេ។បើចិនមិនមើលឃើញប្រយោជន៍ខ្មែរ ក៏វាមិនជួយដែរ។ សូមអស់លោកថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់ មេត្តាគិតគូរពីប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជនក្រីក្រនៅទូទាំងប្រទេសផង កុំគិតពីប្រយោជន៍បក្សពួក និងគ្រួសារនិយមពេក។ ខ្ញុំឆ្ងល់ថាហេតុអ្វីក៏ថ្នាក់ដឹកនាំប្រទេសខ្មែរបែរជារត់ទៅរកប្រទេសកម្មុនីសទៅវិញ?

Dec 01, 2017 01:57 AM

    Reply to this comment

អ្នក​អាន​អនាមិក :

តាមទស្សនៈរបស់ខ្ញុំ, ប្រទេសកម្ពុជាមិនសំខាន់ជាងកូរ៉េខាងជើងទេសម្រាប់ប្រទេសចិន។ ប្រទេសចិនអាចឈប់គាំទ្រកូរ៉េខាងជើងអ្នកជិតខាងរបស់ខ្លួន។ ប្រទេសចិនអាចបញ្ឈប់ការគាំទ្រប្រទេសកម្ពុជាដោយគ្មានបញ្ហា។

Dec 01, 2017 12:07 AM

    Reply to this comment

អ្នក​អាន​អនាមិក :

នេះមិនខុសពីទសវត្សរ៍៦០-៧០ទេ កាលនោះប្រទេសខ្មែរត្រូវបានប្រទេសចិនគាំទ្រលើវិស័យជាច្រើន ចុងបំផុតខ្មែរស្លាប់រាប់លាន។ ការសម្លាប់រង្គាល និងបង្អត់អាហារ ធ្វើការលើសកម្លាំង នៅសម័យខ្មែរក្រហមខ្ញុំដឹងថាចិន (ម៉ៅសេងទុង) ពិតជាដឹង ពីព្រោះខ្ញុំធ្លាប់ឃើញចិនជិះឡូរីមើលថ្នល់រថភ្លើងចន្លោះផ្លូវពីភ្នំធបតី ទៅខាងបាត់ដំបង។ ហេតុនេះអ្នកនយោបាយខ្មែរគួរតែគិតដល់ចំណុចនេះផង

Nov 30, 2017 07:41 PM

    Reply to this comment

ត្រឡប់​ទៅ​អត្ថបទ​វិញ

គេហទំព័រ​ទាំងមូល