រដ្ឋ​សភា​គ្រោង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​សំណុំ​រឿង​លោក កឹម សុខា នៅ​ថ្ងៃ​ទី​៣០ ឧសភា

ដោយ ខែ សុណង
2016-05-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​យុវជន​នា​ទីស្ដីការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​យុវជន​នា​ទីស្ដីការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA/Morm Moniroth

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា គ្រោង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែ​ឧសភា សប្ដាហ៍​ក្រោយ ដើម្បី​ពិភាក្សា​សំណុំ​រឿង​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​បើក​កិច្ច​ប្រជុំ​នេះ បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដាក់​លិខិត​ទៅ​ប្រធាន​រដ្ឋសភា​រាយការណ៍​អំពី​ការ​ចោទ​ប្រកាន់​លោក កឹម សុខា ដែល​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​ចំនួន​ពីរ​លើក។

រដ្ឋ​សភា​បាន​ឆ្លើយ​តប​ភ្លាមៗ ចំពោះ​លិខិត​របស់​ព្រះរាជអាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​រាយការណ៍​អំពី​ការ​ចោទ​ប្រកាន់​លោក កឹម សុខា ថា​មាន​បទ​ល្មើស​ជាក់ស្ដែង​ពី​បទ​ឧក្រិដ្ឋ និង​បទ​មជ្ឈិម​ជាក់ស្ដែង ដោយសារ​លោក​មិន​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​សាក្សី​លើ​សំណុំ​រឿង​សញ្ចារកម្ម។

អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ថ្លែង​នៅ​ថ្ងៃ​ទី​២៨ ឧសភា ថា លោក​បាន​រៀបចំ​បែបបទ​ដាក់​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែ​ឧសភា ដើម្បី​យក​លទ្ធផល​ដាក់​ជូន​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភា​ប្រជុំ​អនុម័ត​ក្នុង​សំឡេង ៣ ភាគ ៤ នៃ​សមាជិក​រដ្ឋសភា ទើប​អាច​សម្រេច​កិច្ចការ​នេះ​បាន។

លោក​បញ្ជាក់​ថា ការ​សម្រេច​នេះ​ទៀត​សោត គឺ​មាន​តែ​ករណី​ពីរ​ប៉ុណ្ណោះ គឺ​អនុម័ត​ផ្អាក​ចោទ​ប្រកាន់​លោក កឹម សុខា ឬ​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​បន្ត​នីតិវិធី៖ «អត់​មាន​ប្រជុំ​ដក​អភ័យ​ឯកសិទ្ធិ​អី​ទេ គឺ​ក្នុង​សំបុត្រ​របស់​ព្រះរាជអាជ្ញា​ក្នុង​ការ​ចោទ​ប្រកាន់​នេះ​ក៏​មាន​ចែង​នៅ​ក្នុង​ច្បាប់​ដែរ ការ​ចោទ​ប្រកាន់​ត្រូវ​តែ​រាយការណ៍​ភ្លាម​ហើយ​សភា​មាន​សិទ្ធិ​សម្រេច​ថា តុលាការ​នឹង​បន្ត​នីតិវិធី ឬ​ក៏​ផ្អាក​បើ​សិន​ផ្អាក​ត្រូវ​បោះឆ្នោត​ត្រូវ​មាន​ការ​អនុម័ត ៣ ភាគ ៤ ក្នុង​ច្បាប់​មាន​ហើយ។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​មាន​ហើយ គឺ​សម្រេច​ក្នុង​ករណី​ហ្នឹង​យ៉ាង​ម៉េចៗ​ត​ទៀត»

អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​មាន​ព្រះរាជអាជ្ញា យ៉េត ចរិយា និង​ព្រះរាជអាជ្ញា​រង​លោក សៀង សុខ ផ្ញើ​លិខិត​ជូន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ស្ដី​អំពី​ការ​រាយការណ៍​ជុំវិញ​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម។ លិខិត​ដដែល​បាន​រៀបរាប់​ថា អំពើ​ដែល​លោក កឹម សុខា បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​សាក្សី ចំនួន ២​លើក ក្នុង​ពេល​តុលាការ​កំពុង​ចាត់ការ​សំណុំរឿង​សញ្ចារ​កម្ម​ទាក់ទង​នឹង​រឿង​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

ក្នុង​លិខិត​នោះ បាន​លើក​ឡើង​មាត្រា ១២ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ដែល​បាន​ចែង​ថា "ក្នុង​ករណី​តំណាងរាស្ត្រ​ណា​បាន​ប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង ក្រសួង​មាន​សមត្ថកិច្ច​អាច​ចោទ​ប្រកាន់ ចាប់​ខ្លួន ឬ​ឃុំ​ខ្លួន​បាន ហើយ​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​រដ្ឋសភា ឬ​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​នៅ​ចន្លោះ​សម័យ​ប្រជុំ​រដ្ឋសភា​ជា​បន្ទាន់​ដើម្បី​សម្រេច"។

ថ្វី​បើ​រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ក្ដី ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​មុខ​ស្នាក់​ការ​គណបក្ស​ថា អ្នក​តំណាងរាស្ត្រ​ទាំង​អស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ដាក់​ញត្តិ​ទៅ​ប្រធាន​រដ្ឋសភា​ថា អ្នក​តំណាងរាស្ត្រ​មិន​អាច​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ​ដោយសារ​មាន​រំលោភ​បំពាន​ទៅ​លើ​អភ័យឯកសិទ្ធិ​អ្នក​តំណាងរាស្ត្រ៖ «ខ្ញុំ​គាំទ្រ​អោយ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​ក្រុម​សមាជិក​សភា​ធ្វើ​ញត្តិ​ផ្ញើ​ជូន​ប្រធាន​រដ្ឋសភា​ដើម្បី​បញ្ជាក់​ប្រាប់​ថា តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​មិន​អាច​ទៅ​បំពេញ​ការងារ​នៅ​មន្ទីរ​រដ្ឋសភា​បាន​ទេ ក្នុង​កាលៈទេសៈ​ដែល​មាន​រំលោភ​បំពាន​អភ័យ​ឯកសិទ្ធិ​សភា​របស់​អ្នក​តំណាងរាស្ត្រ​បន្ត​បន្ទាប់​បាន​ទេ»

កាល​ពី​ថ្ងៃ​ទី​១២ ឧសភា សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​ ដែល​មាន​តែ​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​សម្រេច​ករណី លោក អ៊ុំ សំអាន តំណាងរាស្ត្រ​មណ្ឌល​សៀមរាប គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចោទ​ប្រកាន់​ពីរ​បទល្មើស​គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាអាទិ៍​នៃ​ក្រម​ព្រហ្មទណ្ឌ ទាក់ទង​ទៅ​នឹង​ការ​បង្ហោះ​ផ្សព្វផ្សាយ​ផែនទី ដែល​រដ្ឋាភិបាល​ចោទ​ថា​ជា​ផែនទី​ក្លែងក្លាយ។

កាល​ពី​យប់​ថ្ងៃ​ទី​២៧ ខែ​ឧសភា ក្រសួង​យុត្តិធម៌​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ជុំវិញ​សំណុំ​រឿង​លោក កឹម សុខា នេះ​ដែរ ដោយ​ចោទ​ពី​បទ បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​តាម​មាត្រា ៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ចែង​ថា "រាល់​បុគ្គល​ណា​ដែល​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​មក​ឆ្លើយ​ជា​សាក្សី​នៅ​មុខ​អយ្យការ ឬ​ចៅក្រម​ស៊ើបសួរ ឬ​មុខ​តុលាការ​ព្រហ្មទណ្ឌ ហើយ​មិន​ព្រម​ចូលខ្លួន​តាម​ដីកា​កោះ​ហៅ​នោះ ដោយ​គ្មាន​មូលហេតុ​សមស្រប​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ ១​លាន​រៀល"៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
Share

ដើមត្នោត

ត្រូវប្រញាប់ធ្វើភ្លាម បើមិនចឹងរន្ទះបាញ់ងាប់អស់លែងបានពិភាក្សា ។ រឿងជាតិសំខាន់ច្រើនណាស់ម្ចាស់អើហម្ចាស់អើយម្ចាស់ ម៉េចមិននាំគ្នាមកដោះស្រាយ ផ្ដុំក្បាលគ្នាមកពិភាក្សាគ្នារឿងអាសោចជាតិទៅវិញ ។

May 29, 2016 07:34 AM

អនាមិក

ពី ចំការមន ភ្នំពេញ

គំរោងប្រជុំសភាគណបក្សប្រជាជនថ្ងៃទី៣០ នេះ គឺជាល្បិចមួយទៀតរបស់"ក្រុមជុំនាញការនយោបាយ"ខ្សិបដាក់ត្រចៀកលោកហ៊ុន សែន ហើយលោកហ៊ុន សែនរុញឲ្យចាត់ការតាមនេះ ។
ងាយយល់ថាជាល្បិច ឈលើរឿង ៣។
ទី១ គណបក្សប្រជាជនតាមរំលាយគណបក្សសង្គ្រោះជាតិអត់ឈប់ឈ ។
ទី២ រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលលើច្បាប់ទាំងឡាយដែលធ្វើក្រោយៗមក។
ទី៣ សភាត្រូវគោរពរដ្ឋធម្មនុញ្ញ។​ បើប្រជុំសភាអំពីករណីយសមាជិកសភាណាម្នាក់ ពាក់ព័ន្ធនឹង"តុលាកា" នោះគឺត្រូវប្រជុំ"ដកអភ័យឯកសឹទ្ធិ"ជាមុន ។ដកបានហើយទើបអនុញ្ញាត្តិឲ្យតុលាការដំណើរការនិតិវិធី។

ការរំលោភបំពានដ្ឋធម្មនុញ្ញទាំងកណ្ដាលថ្ងៃត្រង់ត្រូវបានសាធារណជនជាតិនិងអន្តរជាតិឃើញយ៉ាងច្បាស់។ ដូច្នេះ ៖

គណបក្សសងង្គ្រោះជាតិមិនគប្បីចូលប្រជុំឡើយ។ កុំយល់សប្ដិឲ្យសោះថាគណបក្សប្រជាជនកម្ពុជានឹងបោះឆ្នោតទម្លាកចោលនិតិវិធីតុលាការ។

ត្រូវទាមទារឲ្យមានការគោរពរដ្ឋធម្មនុញ្ញ គោរពសឹទ្ធិអ្នកតំណាងរាស្ត្រ។

May 29, 2016 03:23 AM

អ្នក​អាន​អនាមិក

Let's see how many CCP lawmakers have consciences and guts to stand up against injustice and Mr. Strongman. Let's see if they are smart enough to distinguish between national interest and party interest (or Mr. Strongman and his family interest). Let's us hope that they know more than just chanting, "A chey tlak tek hi eur hi eur!" The Cambodian people and the whole world is watching!

May 28, 2016 11:31 PM

អ្នក​អាន​អនាមិក

Don't go Mr.Kem Sokha,if you go = you respect tolaka ach ko (cow dunk court). In the cow dunk court ,they will arrest you.
Let see what traitor hun xen can do to you.
May God Bless you !

May 28, 2016 09:19 PM

ភវវរ្ម័ន

ពី បាវិត ស្វាយ​រៀង

យើងខ្ញុំជាយុវជនក៏ដូចជាសាធារណមតិជាតិ អន្ដរជាតិមិនយល់សោះថាតើបក្សសង្រ្គោះជាតិ បានធ្វើអ្វីដែលចាត់ទុកថាជាការចាប់ដៃជាន់ជើងរំលោភសិទ្ធិលើបក្សប្រជាជនកម្ពុជា ។ បក្សសង្រ្គោះជាតិបំពេញតួនាទីភារកិច្ចតាមដានរិះគន់រដ្ឋាភិបាល ក្នុងនាមជាបក្សប្រឆាំងក្នុងនាមជាតំណាងរាស្រ្ដ ។ តើទុកឲ្យតំណាងរាស្រ្ដបក្សសង្រ្គោះជាតិ សម្ងំស្ងៀមចាំតែលើកដៃអនុម័តច្បាប់នេះច្បាប់នោះ ក្នុងរដ្ឋសភាជាតិ ទើបចាត់ទុកថាមិនជាន់ជើងបក្សប្រជាជនលោកហ៊ុនសែនឬយ៉ាងណា? បើសង្គេត លើព្រឹត្តិការណ៍ជាលំដាប់ចាប់តាំងពីខែមករា ឆ្នាំ២០១៥មក ឃើញតែ បក្សក្ដាប់អំណាចបក្សប្រជាជនលោកហ៊ុនសែន មានផែនការច្បាស់លាស់ គឺ បន្ទាប់ពី រៀបចំបញ្ចូលសមាជិកអចិន្រ្ដៃយ៍បក្ខជនពីគ្រប់ស្ថាប័នរដ្ឋ កងកម្លាំងប្រដាប់វុធ តុលាការ រួចហើយ បានចាត់តាំងប្រើប្រាស់គ្រប់សមាសភាព អង្គភាព តុលាការ កងប្រដាប់អាវុធ សម្ព័ន្ធយុវជន សេនានាគ ក្រុមនិស្សិតស្រី ចំរើន អង្គភាពប្រឆាំងអំពើពុករលួយ ។ ល ។ ឲ្យធ្វើសកម្មភាព វាយសំពងក្បាលប្រជាពលរដ្ឋ ចាប់សកម្មជនបក្សនយោបាយកាត់ទោសឡើងវិញ ម្នាក់ៗដាក់គុកចាប់ ៥ឆ្នាំដល់២០ឆ្នាំ ចាប់តំណាងព្រឹទ្ធសភាដាក់គុករំលោភទាំងអភ័យឯកសិទ្ធិព្រឹទ្ធសភា ចេញដិកាចាប់ឯកឧត្តម សម រង្ស៊ី បំពានលើព្រះរាជទានលើកលែងទោស របស់ព្រះមហាក្សត្រ ជាងនេះទៅទៀតនោះគឺតុលាការ និងតំណាងរាស្រ្ដបក្សប្រជាជនបានជាន់ឈ្លី ច្បាប់រដ្ឋធម្មនុញ្ញ មាត្រា ៧៧.- ដែលបានចែងថា
តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។
អាណត្តិអាជ្ញាបញ្ជាទាំងឡាយ ត្រូវទុកជាមោឃៈ។
បាតុកម្មហឺង្សាដឹកនាំដោយសម្ព័ន្ធយុវជនសេនានាគ និងក្រុមកងអង្គរក្សលោកហ៊ុនសែនវាយដំ តំណាងរាស្រ្ដបក្សសង្រ្គោះជាតិ រំលោភស្ថាប័នសភា ទាមទារទម្លាក់តំណែងអនុប្រធានសភា ទី១ ឯកឧត្តម កឹម សុខា ។ ចាប់តំណាងរាស្រ្ដលោក អ៊ំ សំអាន ដាក់គុកទាំងអភ័យឯកសិទ្ធិសភា ព្រោះតែគាត់បំពេញតួនាទីការពារទឹកដី បញ្ហាព្រំដែន និងបូរណភាពទឹកដី ។ ច្បាប់កំពូលជាតិ ច្បាប់រដ្ឋធម្មនុញ្ញ ត្រូវបក្សប្រជាជនកម្ពុជា ជាន់ឈ្លី តាមអំពើចិត្ត លោកហ៊ុនសែន ប្រើប្រព័ន្ធតុលាការបកស្រាយច្បាប់ ខុសពីខឹ្លមសារច្បាប់ គឺយកគ្រប់ករណីទាំងអស់ របស់តំណាងរាស្រ្ដបក្សប្រឆាំងដែលលោកហ៊ុនសែនចោទ ឲ្យទៅជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ទាំងអស់ដើម្បី ចាប់សមាជិកតំណាងរាស្រ្ដបក្សសង្រ្គោះជាតិដាក់គុកជាបន្ដបន្ទាប់ ។
រដ្ឋអំណាចលោកហ៊ុនសែនកំពុងធ្វើ រដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដោយតំណាងរាស្រ្ដបក្សប្រជាជន តុលាការអង្គភាព កងកម្លាំងប្រដាប់អាវុធ បកសា្រយច្បាប់រដ្ឋធម្មនុញ្ញ ត្រឡប់ត្រឡិនខុសពីខ្លឹមសារច្បាប់ ធ្វើឲ្យប្រទេសចលាចល គ្មាន និតិរដ្ឋ ។ បក្សសង្រ្គោះជាតិគ្មានជម្រើសទេ ត្រូវតែរកអង្គការសហប្រជាជាតិ ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដែលធានាឲ្យប្រទេសកម្ពុជាគោរពលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សុំឲ្យអង្គការសហប្រជាជាតិកោះប្រជុំធ្វើអន្ដរាគមន៍ជាបន្ទាន់ ដើម្បីឲ្យប្រទេសកម្ពុជារួចផុតពីការធ្លាក់ចូលទៅក្នុងរបបផ្ដាច់ការ របស់លោកហ៊ុនសែន។

May 28, 2016 08:54 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល