សភា​នៃ​របប​ឯក​បក្ស នឹង​​​ប្រជុំ​​​ពិនិត្យ​​​សេចក្ដី​ស្នើ​ច្បាប់​​ចំនួន ២ នៅ​ថ្ងៃ​ទី៣ មករា​

ដោយ សុ ជីវី
2019-01-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋសភា​ឯកបក្ស​នៃ​របប​ក្រុងភ្នំពេញ អនុម័ត​លើ​សេចក្ដី​ស្នើ​វិសោធនកម្ម​លើ​មាត្រា​ ៤៥​ ថ្មី (​ស្ទួន​១) នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ ២០១៨។
រដ្ឋសភា​ឯកបក្ស​នៃ​របប​ក្រុងភ្នំពេញ អនុម័ត​លើ​សេចក្ដី​ស្នើ​វិសោធនកម្ម​លើ​មាត្រា​ ៤៥​ ថ្មី (​ស្ទួន​១) នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ ២០១៨។
រូប៖ ហ្វេសប៊ុក​គណៈកម្មការ​ទី ៧ នៃ​រដ្ឋសភា

រដ្ឋសភា​របស់​របប​ឯក​បក្ស នៅ​ថ្ងៃ​ទី៣ មករា​ខាង​មុខ​នេះ នឹង​បន្ត​បើក​សម័យ​ប្រជុំ​លើក​ទី​មួយ នីតិកាល​ទី៦ ដើម្បី​ពិនិត្យ​មើល​របៀបវារៈ​ចំនួន ២ គឺ​សេចក្ដី​ស្នើ​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង និង​ក្រុមប្រឹក្សា​ស្រុក និង​ខណ្ឌ។

គណៈកម្មាធិការ​នៃ​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣១ ខែ​ធ្នូ ឆ្នាំ២០១៨ បាន​បើក​កិច្ច​ប្រជុំ​មួយ ដោយ​មាន​ការ​ចូលរួម​ពី​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដើម្បី​ពិនិត្យ​សេចក្ដី​ស្នើ​ច្បាប់​ទាំង​ពីរ មុន​នឹង​សម្រេច​ឲ្យ​រដ្ឋសភា​អនុម័ត។

សេចក្ដី​ស្នើ​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង និង​ក្រុមប្រឹក្សា​ស្រុក និង​ខណ្ឌ ត្រូវ​បាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា​ប្រជុំ​ពិនិត្យ​ជា​មួយ​ក្រុម​តំណាង​នៃ​របប​ឯក​បក្ស និង​បាន​ចុះ​ហត្ថលេខា កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៨។ កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៨ ដឹកនាំ​ដោយ​ប្រធាន​ស្ដីទី​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ អ្នកស្រី ខួច សំអាន លោក ជាម យៀប និង​លោក ហ៊ុន ណេង បង​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ជា​តំណាង​ហត្ថលេខី ដែល​បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ទាំង​ពីរ​នេះ។

អ្នកស្រី ខួច សំអាន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន នៃ​រដ្ឋសភា​ថា សេចក្ដី​ស្នើ​ច្បាប់​ទាំង​ពីរ​នេះ ធ្វើ​ឡើង​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន ព្រម​ទាំង​ស្រប​តាម​ស្ថានភាព​បច្ចុប្បន្ន និង​ភូមិសាស្ត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល