អ្នកវិភាគ​ថា ការ​អំពាវនាវ​របស់ គ.ជ.ប ឲ្យ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ត្រឡប់​ទៅ​បោះ​ឆ្នោត គ្មាន​ប្រសិទ្ធភាព

ដោយ វ៉ែន សុមេធ
2018.05.20
ហង្ស វិទូ ៦២២ លោក ហង្ស វិទូ (ឆ្វេង) ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង និង​លោក កន សាវាង្ស មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ ខុមហ្រែល (COMFREL)។
រូប​ពី​ហ្វេសប៊ុក​លោក ហង្សវិទូ និង​លោក កន សាវាង្ស

ប្រជា​ពលរដ្ឋ និង​អ្នកវិភាគ​យល់​ថា ការ​អំពាវនាវ​របស់ គ..ប ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ត្រឡប់​ទៅ​បោះ​ឆ្នោត​នោះ គឺ​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម ហើយ គ..ប ក៏​បាន​បាត់បង់​ឯករាជ្យ​ដែរ។

ប្រជាពលរដ្ឋ និង​អ្នក​វិភាគ សម្ដែង​ការ​ខក​ចិត្ត និង​អស់​សំណើច​នៅ​ពេល គ..ប ចេញ​លិខិត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​វិល​ត្រឡប់​ទៅ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា​ខាង​មុខ​នេះ បន្ទាប់​ពី​កន្លង​មក គ..ប មិន​ដែល​ខ្វាយខ្វល់​អំពី​សិទ្ធិ​ចុះ​ឈ្មោះ និង​បោះ​ឆ្នោត​របស់​ពលករ​នៅ​ក្រៅ​ប្រទេស ទោះ​បី​ជា​មាន​ការ​សំណូមពរ​ជា​បន្ត​បន្ទាប់​ពី​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​ក្តី។

ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ម្នាក់ លោក ថា រ៉ុង ប្រាប់​អាស៊ី​សេរី​ថា រូប​គាត់ និង​ភរិយា មិន​វិល​ត្រឡប់​ទៅ​បោះ​ឆ្នោត​វិញ​នោះ​ទេ ទោះ​បី​ជួល​ពួក​គាត់​ក៏​ដោយ។ លោក​មើល​ឃើញ​ថា គ..ប បាត់បង់​ឯករាជ្យ និង​ចង់​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​របប​ទីក្រុង​ភ្នំពេញ ដែល​កំពុង​ដឹក​នាំ​តាម​បែប​ផ្ដាច់​ការ។ លើស​ពី​នេះ លោក​មើល​ថា ការ​បោះ​ឆ្នោត​អាណត្តិ​ទី៦ នេះ គ្មាន​តម្លៃ​ឡើយ ព្រោះ​របប​លោក ហ៊ុន សែន បាន​ហាម​ឃាត់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូលរួម​ប្រកួតប្រជែង៖ «បើ​ខ្ញុំ ១០០​ភាគ​រយ គឺ​អត់​ទៅ​តែ​ម្ដង ទោះ​បី​យក​អត្តសញ្ញាណប័ណ្ណ​ខ្ញុំ​ទៅ​ធ្វើ​ត្រា​សើម​ត្រា​ស្ងួត ហើយ​អត់​ឲ្យ​កូន​ខ្ញុំ​ធ្វើ​ការងារ​រដ្ឋ​ក៏​មិន​តូច​ចិត្ត​ដែរ។ នេះ​គ្រាន់​តែ​ជា​ក្រឡា​អុក​របស់​គណបក្ស​កាន់​អំណាច​ទេ ព្រោះ​អាណត្តិ​មុន​ម៉េច​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ដូច​ពេល​នេះ​ផង»

..ប បាន​ចេញ​លិខិត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កំពុង​បំពេញ​បេសកកម្ម ឬ​រស់​នៅ​និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៧ ត្រឡប់​ទៅ បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩​កក្កដា​ខាង​មុខ។ ..ប ក៏​បាន​ស្នើ​ឲ្យ​ស្ថានទូត​របស់​របប​លោក ហ៊ុន សែន ដែល​ប្រចាំ​នៅ​បណ្ដា​ប្រទេស​នានា ជួយ​ចូលរួម​សហការ និង​ផ្សព្វផ្សាយ​សេចក្ដី​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ទូលំទូលាយ។ ទន្ទឹម​គ្នា​នេះ ក្រសួង​មហា​ផ្ទៃ​ក៏​បាន​ព្រមាន​ថា នឹង​ប្ដឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ​អ្នក​ដែល​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត បន្ទាប់​ពី​មាន​ការ​ស្នើសុំ​ពី គ..ប។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក ហង្ស វិទូ មាន​ប្រសាសន៍​ថា ការ​អំពាវនាវ​នេះ គឺ​ជា​តួនាទី​របស់ គ..ប ប៉ុន្តែ​ការ​អំពាវនាវ​នេះ គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ឬ​អាច​និយាយ​បាន​ថា ពលរដ្ឋ​ដែល​មាន​ចិត្ត ចង់​ត្រឡប់​មក​បោះ​ឆ្នោត​ខ្លះ អាច​ប្រែ​ចិត្ត​មិន​មក​បោះ​ឆ្នោត​វិញ​តែង​ម្ដង ដោយសារ​ប្រជា​ពលរដ្ឋ​កាន់ តែ​បាត់​បង់​ទំនុក​ចិត្ត​លើ គ..ប៖ «ជា​រួម គឺ​ការ​អំពាវនាវ​របស់ គ..ប នេះ គឺ​ដូច​ជា មិន​មាន​ប្រសិទ្ធភាព​អី​នោះ​ទេ សម្រាប់​ការ​សម្រេច​ចិត្ត​ថា ទៅ​បោះ ឬ​មិន​ទោះ​បោះ​ឆ្នោត។ យើង​គិត​ទៅ​មើល​ថា ពី​មុន​មាន​គណបក្ស​ប្រឆាំង​ចូលរួម​ដ៏​ធំ​ផង នៅ​តែ​ពួក​គាត់​មួយ​ចំនួន អត់​មក​ចូលរួម​បោះ​ឆ្នោត ចុះ​ទម្រាំ​តែ​ពេល​នេះ​ទៀត គឺ​អត់​មាន​បក្ស​ប្រឆាំង​ដ៏​ធំ និង​ពលរដ្ឋ​មិន​សូវ​ទុក​ចិត្ត​លើ ..ប ទៀត»

កន្លង​មក​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល និង​ពលករ​នៅ​បរទេស តែងតែ​ចេញ​សេចក្តី​អំពាវនាវ តវ៉ា និង​ជំរុញ​ឲ្យ គ..កែ​សម្រួល​នីតិវិធី​សម្រាប់​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ដែល​កំពុង​នៅ​បរទេស អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​បាន។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក្តី របប​លោក ហ៊ុន សែន និង គ. .ប មិន​ដែល​អើពើ​ចំពោះ​ការ​ទាមទារ​ទាំង​នោះ​ឡើយ និង​លើក​ហេតុផល​ថា គ្មាន​ច្បាប់​អនុញ្ញាត ខណៈ​មាន​ការ​ស្ទង់​មតិ​ថា ពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​បរទេស​ភាគ​ច្រើន នឹង​បោះ​ឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ។

មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ ខុមហ្រែល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា វា​ជា​រឿង​ល្អ​ដែល គ..ប ព្យាយាម​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​បាន​សម្តែង​សិទ្ធិ និង​ឆន្ទៈ​របស់​ខ្លួន ប៉ុន្តែ​ការ​អំពាវនាវ​នៅ​ពេល​នេះ គឺ​ហាក់​ដូច​ជា​មាន​ការ​បញ្ច្រាស​គ្នា ព្រោះ​ការ​អំពាវនាវ​របស់​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​កន្លង​មក មិន​ត្រូវ​បាន គ..ប និង​របប​លោក ហ៊ុន សែន គិតគូរ​នោះ​ទេ ដោយ​លើក​ពី​បញ្ហា​ផ្សេងៗ៖ «មក​ដល់​ពេល​នេះ ..ប បាន​លើក​ឲ្យ​ប្រជា​ពលរដ្ឋ​ត្រឡប់​ទៅ​បោះ​ឆ្នោត​វិញ​ថា តើ​ត្រឡប់​ទៅ​របៀប​ម៉េច ពោះ​ពលរដ្ឋ​មួយ​ចំនួន​អត់​មាន​សិទ្ធិ​ផង​ហ្នឹង ព្រោះ​ពួក​គាត់​អត់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដូច្នេះ​ទៅ​បោះ​ឆ្នោត​របៀប​ម៉េច។ នេះ​គឺ​ជា​ទទួល​ខុស​ត្រូវ​មួយ​រដ្ឋាភិបាល ក៏​ដូចជា​ស្ថាប័ន គ..ប។ យើង​ឃើញ​ថា ការ​អំពាវនាវ​នេះ គឺ​ហាក់​ដូច​ជា​បញ្ច្រាស​គ្នា​ក្នុង​សកម្មភាព ដែល​ខ្លួន​បាន​ធ្វើ​កន្លង​មក»

លោក កន សាវាង្ស បន្ថែម​ថា គ..ប ត្រូវ​តែ​ខិតខំ​បង្ហាញ​ពី​ឯករាជ្យ និង​អព្យាក្រឹត្យ​របស់​ខ្លួន​បន្ថែម ទៀត ខណៈ​មាន​មតិ​ជា​ច្រើន បាន​រិះគន់ គ..ប ថា បំពេញ​ការងារ​មិន​ត្រឹម​ត្រូវ។ជា​ពិសេស​លោក​ថា ស្ថាប័ន គ..ប គួរ​តែ​ព្រមាន​ចំពោះ​គណបក្ស​នយោបាយ ស្ថាប័ន​មួយ​ចំនួន ឬ​អ្នក​ណា​ដែល​បំភិតបំភ័យ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សតិ​អារម្មណ៍​ប្រជា​ពលរដ្ឋ ដូចជា មាន​ស្ថាប័ន​ខ្លះ​ថា បើ​មិន​ទៅ​បោះ​ឆ្នោត ត្រូវ​បញ្ឈប់​ពី​ការងារ មិន​ឲ្យ​ធ្វើការ​រដ្ឋ និង​គាំទ្រ​របប​ផ្ដាច់ការ​ជា​ដើម។ ទន្ទឹម​គ្នា​នេះ លោក​អំពាវនាវ​ឲ្យ គ..ប ជួយ​ធានា​ការ​ចូលរួម​របស់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ស្មើភាព​គ្នា និង​ធានា​ការពារ​ឆន្ទៈ​ម្ចាស់​ឆ្នោត ដែល​ជ្រើស​តាំង​តំណាង​របស់​ពួក​គេ កុំ​ឲ្យ​មាន​ការ​បាត់​បង់​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។