គ.ជ.ប ប្រកាស​សុពលភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត សម្រាប់​​ឆ្នាំ​២០១៨ មាន​​ជាង ៨លាន​​នាក់

ដោយ​ សន ចាន់រដ្ឋា
2019-01-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហង្ស ពុទ្ធា មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក្នុង​សិក្ខាសាលា​សម្រាប់​អ្នក​សារព័ត៌មាន​ស្ដីពី​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ នៅ​ឯ​ភោជនីយដ្ឋាន​ទន្លេបាសាក់២ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA
លោក ហង្ស ពុទ្ធា មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក្នុង​សិក្ខាសាលា​សម្រាប់​អ្នក​សារព័ត៌មាន​ស្ដីពី​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ នៅ​ឯ​ភោជនីយដ្ឋាន​ទន្លេបាសាក់២ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA
Photo: RFA

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ..ប នៅ​ថ្ងៃ​ទី​៣១ ធ្នូ ប្រកាស​ថា បាន​ផ្ដល់​សុពលភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ សម្រាប់​ឆ្នាំ​២០១៨។

ស្ថាប័ន​ដដែល​នេះ ចេញ​សេចក្ដី​ប្រកាស​ថា មាន​ពលរដ្ឋ​ចំនួន​ជាង ៨​លាន ៥សែន​នាក់ ស្មើ​នឹង​ជាង ៨៦% មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ឆ្នាំ​២០១៨។

អ្នកនាំពាក្យ គ..ប លោក ហង្ស ពុទ្ធា ប្រាប់​អាស៊ី​សេរី​ថា គ..ប បាន​ទុក​ថិរវេលា​ ចាប់​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ​រហូត​ដល់​ចុង​ខែ​ធ្នូ សម្រាប់​ពិនិត្យ និង​តវ៉ា ហើយ​ចាប់​ពី​​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ២០១៨ ទៅ​ គ..ប បាន​ទទួល​ស្គាល់​បញ្ជី​ឈ្មោះ​ថ្មី​នេះ និង​បិទ​ផ្លូវ​តវ៉ា ព្រោះ​​នីតិវិធី​ប្ដឹង​តវ៉ា​បាន​បញ្ចប់​ហើយ។

អ្នក​នាំ​ពាក្យ​រូប​នេះ ឲ្យ​ដឹង​ថា រយៈ​ពេល​ជាង ១​ខែ មាន​បណ្ដឹង​តែ ២​គត់ គឺ​ប្ដឹង​នៅ​ថ្នាក់​ឃុំ​សង្កាត់ និង​ដោះ​ស្រាយ​រួច​រាល់​ហើយ។

..ប កាលពីដើម​ខែ​តុលា បាន​ធ្វើ​យុទ្ធនាការ​ចុះ​ឈ្មោះ​ថ្មី និង​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ រយៈ​ពេល ​១៨​ថ្ងៃ ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៨ តុលា បង្ហាញ​ថា អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី មាន​ចំនួន​ជាង ១សែន ៩ម៉ឺន (១៩៥.០៨៧) នាក់។ កាលពី​ថ្ងៃ​ទី​១៨ កញ្ញា គ..ប ប្រកាស​ថា ស្ថាប័ន​មួយ​នេះ គ្រោង​ចុះ​ឈ្មោះ​ពលរដ្ឋ​ថ្មី ចំនួន​ជិត ៥សែន (៤៨៩.៩៦៣) នាក់។ បើ​តាម​តួលេខ​សរុប​សម្រាប់​យុទ្ធនាការ ចុះ​ឈ្មោះ​ថ្មី កាល​ពី​ខែ​តុលា បង្ហាញ​ថា គ..ប ទទួល​បាន​ការ​ចុះ​ឈ្មោះ មិន​ដល់ ៥០ភាគ​រយ​ទេ។

បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ​២០១៨ របស់ គ..ប បង្ហាញ​ថា អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប ​ជាង​៨​លាន (.៥១១.៨៨៥) នាក់ បើ​ធៀប​នឹង​​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១៧ (.៣៨០.២១៧នាក់) គឺ​កើន​ឡើង​​ជាង ១សែន (១៣១.៦៦៨) នាក់។

សេចក្ដី​ប្រកាស​របស់..និង​សេចក្ដី​សម្រេច​របស់​ប្រធាន គ..ប លោក ស៊ិក ប៊ុនហុក ចុះ​ថ្ងៃ​ទី៣១ ធ្នូ បង្ហាញ​ថា តួលេខ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ១សែន ៩ម៉ឺន ៥ពាន់ ៣រយ ៨៥​ (១៩៥.៣៨៥) នាក់ ហើយ​អ្នក​ដែល​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​​មាន​ចំនួន​ជាង ៥ម៉ឺន (៥៦.៩៤១) នាក់។..ប៉ាន់​ស្មាន​ថា អ្នក​ដែល​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង អាច​មាន​ចំនួន ៩លាន ៩ សែន ៨ពាន់ ២រយ ៤៣ (.៩០៨.២៤៣) នាក់។

អ្នក​សម្រប​សម្រួល និង​អង្កេត នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយសេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា អង្គការ​ ខុមហ្រ្វែល លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ការ​ចូលរួម​​របស់​ពលរដ្ឋ​លើ​ការ​ពិនិត្យ​តវ៉ា បញ្ជី​ឈ្មោះ​បណ្ដោះ​អាសន្ន​ឆ្នាំ​២០១៨ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ មុន​ពេល​មាន​វិបត្តិ​នយោបាយ គឺ​ធ្លាក់​ចុះ​ខ្លាំង។

លោក កន សាវាង្ស បញ្ជាក់​ថា ឆ្នាំ​២០១៦ មាន​តែ​គណបក្ស​ប្រឆាំង ១គត់ ដែល​បាន​សកម្ម​រឿង​ប្ដឹង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត រក​ឃើញ​មាន​ឈ្មោះ​ជនជាតិ​វៀតណាម ក្នុង​បញ្ជី​បោះឆ្នោត។ ចំណែក​ឆ្នាំ​២០១៧ និង​២០១៨ បើ​ទោះ​ជា​មាន​គណបក្ស​ច្រើន​ចូលរួម​ការ​បោះឆ្នោត ប៉ុន្តែ​តំណាង​គណបក្ស​ទាំង​នោះ មិន​បាន​សកម្ម​ក្នុង​ការ​ឃ្លាំ​មើល​បញ្ជី​ឈ្មោះ ឬ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ទេ គឺ​ឃើញ​សកម្ម​តែ​ពេល​បោះ​ឆ្នោត។ សង្គម​ស៊ីវិល​រូប​នេះ យល់​ថា មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​​ស្ថិត​ក្នុង​កាលៈទេសៈ ​នេះ គ..ប ​ទទួល​បាន​បណ្ដឹង​តែ​២ ហើយ​សុទ្ធ​តែ​ជា​បណ្ដឹង​សុំ​កែ​ឈ្មោះ​ជាដើម​នោះ ព្រោះ​ទាំង​ពលរដ្ឋ និង​គណបក្ស​នយោបាយ សុទ្ធ​តែ​មិន​ចាប់​អារម្មណ៍​នឹង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត៖ «យើង​អត់​មាន​អី​ចម្លែក​នោះ​ទេ​ដែរ​បណ្ដឹង​​ទាក់ទង​ជំទាស់​មាន​តែ​មួយ​នឹង​គឺ​អត់​មាន​អី​ចម្លែក​សោះ​ពី​ព្រោះ​វា​ត្រូវ​ការ​​ថ្នាក់​មូលដ្ឋាន​ន​ក្នុង​ការ​ចូល​រួម​ក្នុង​ ការ​ពិនិត្យ និង​តាម​ដាន​មើល​បើ​យើង​ក្រឡេក​មើល​ឆ្នាំ​២០១៨ នេះ ឃើញ​ថា ១៧ ក៏​ដោយ ១៨ ក៏​ដោយ ឃើញ​ថា គណបក្ស​នយោបាយ​​អត់​សូវ​មាន​គណ​បក្ស​ណា​មួយ ដែល​សូវ​ចូលរួម​សកម្ម​ចូលរួម​ពិនិត្យ មើល​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​ទេ​យើង​អត់​មាន​ទេ សូម្បី​តែ​ក្នុង​ស្ថាប័ន គ..ប គឺ​មាន​តែ​គណបក្ស ​ប្រជាជន​តែ​មួយ​ទេ ដែល​ចូលរួម​សកម្ម​ក្នុង​ការ​តាមដាន​នេះ​បាទ

ពលរដ្ឋ ពិសេស​យុវជន អះអាង​ថា ចាប់​តាំង​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រង​ការ​កម្ទេច ពី​របប​ក្រុង​ភ្នំពេញ​មក ពួក​គេ​លែង​មាន​ជំនឿ​លើ គ..ប និង​មិន​ចាប់​អារម្មណ៍​តម្លៃ​ការងារ ​របស់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​នេះ​ទៀត​ហើយ។ ពលរដ្ឋ និង​សង្គម​ស៊ីវិល​ យល់ថា ប្រសិនបើ​របប​ក្រុង​ភ្នំពេញ មិន​ព្រម​ស្ដារ​បរិយាកាស​នយោបាយ តាម​អនុសាសន៍​របស់​សហគមន៍​អន្តរ​ជាតិ​ទេ ពលរដ្ឋ​នឹង​មិន​ចាប់​អារម្មណ៍​នីតិវិធី ឬ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល