ហ្វេសប៊ុករបស់​​​អ្នក​នាំ​ពាក្យ​គ.ជ.ប​​​ត្រូវ​បាន​ជន​អនាមិក​គ្រប់គ្រង

ដោយ អាស៊ីសេរី
2017-09-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ហ្វេសប៊ុក (Facebook) របស់​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា។
ហ្វេសប៊ុក (Facebook) របស់​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា។
Screenshot

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក​បណ្ឌិត ហង្ស ពុទ្ធា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ថា ហ្វេសប៊ុក (Facebook) របស់​អ្នកនាំពាក្យ គ.ជ.ប ឈ្មោះ NEC Spokesperson និង​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក ត្រូវ​បាន​គេ​លួច​យក​ទៅ​គ្រប់គ្រង​ទាំង​អស់ ដែល​លោក​មិន​អាច​បើក​មើល​គណនី​របស់​ខ្លួន​បាន។

លោក​បញ្ជាក់​ថា លោក​នឹង​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ដើម្បី​សុំ​ឲ្យ​ជួយ​ស៊ើប​អង្កេត និង​ដោះស្រាយ​ករណី​នេះ​តាម​ផ្លូវ​ច្បាប់៖ «»។

លោក​បណ្ឌិត​ ហង្ស ពុទ្ធា អះអាង​ថា ទោះ​បី​ជា​ហ្វេសប៊ុក​ត្រូវ​បាន​គេ​ហែគ (Hack) ចូល​ក្ដី តែ​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​គេហទំព័រ​របស់ គ.ជ.ប នោះ​ទេ។ លោក​បន្ថែម​ថា ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​គិត​ត្រឹម​ថ្ងៃ​ទី​១៥ កញ្ញា មាន​ចំនួន​ ៩​ម៉ឺន​៥​ពាន់​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល