គ.ជ.ប​បង្ហាញ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី៣

ដោយ ​មួង ណារ៉េត
2019.06.01
ហង្ស ពុទ្ធា បោះឆ្នោត​ក្រុមប្រឹក្សា ៦២២ អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា ផ្ដល់បទសម្ភាសន៍​ដល់អ្នកកាសែត ក្នុងថ្ងៃបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣ នា​រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី២៦ ខែ​ឧសភា ឆ្នាំ​២០១៩។
រូបពីហ្វេសប៊ុក​អ្នកនាំពាក្យ​គ.ជ.ប

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ..ប បង្ហាញ លទ្ធផល​បណ្ដោះអាសន្ន នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣ ថា គណបក្ស​កាន់អំណាច​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ដាច់ គណបក្ស​៦​ផ្សេងទៀត។

ចំពោះ​ការបោះឆ្នោត​នេះ សង្គម​ស៊ីវិល មិន​បាន​ឃ្លាំមើល​ការ​បោះឆ្នោត ដោយសារតែ​ពួកគេ​អះអាង​ថា ការបោះឆ្នោត​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ ហើយ​លទ្ធផល​បោះឆ្នោត​ត្រូវ​បាន​គេ​ដឹង​ជាមុន​រួច​ទៅ​ហើយ។

អគ្គលេខាធិការ​គ..ប លោក ទេព នីថា ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់ លោក ញឹក ប៊ុនឆៃ ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​ខេត្ត ចំនួន​៦​អាសនៈ ឯ​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​ទ្រង់​នរោត្តម រណឫទ្ធិ ទទួល​បាន ២​អាសនៈ​នៃ​ក្រុមប្រឹក្សា​ខេត្ត ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា នៅ​ខេត្ត​ណា​ទេ។ ចំណែក​មួយ អាសនៈ នៃ​ក្រុមប្រឹក្សា​នៅ​ខេត្ត​សៀមរាប អាច​នឹង​ត្រូវ​ចាប់ឆ្នោត​យក ដោយសារ​ទទួល​បាន​សំឡេង​គាំទ្រ​ស្មើគ្នា។

លោក ទេព នីថា ថា បើ​លទ្ធផល​បណ្ដោះអាសន្ន​នេះ គ្មាន​បណ្ដឹង​ដូច​លទ្ធផល​បឋម គណបក្ស​កាន់អំណាច ទទួល​បាន​៥៥០ ក្នុងចំណោម ៥៥៨​អាសនៈ នៃ​តំណែង​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ទាំង​២៥។ ចំណែក​គណបក្ស​៤​ទៀត ដែល​ចូលរួម​ការបោះឆ្នោត គឺ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ឆន្ទៈខ្មែរ ទទួល​បាន​អាសនៈ​សូន្យ​កៅអី។​

លោក ទេព នីថា បដិសេធ​ផ្ដល់​បទសម្ភាសន៍​បន្ថែម​ឱ្យ​អាស៊ីសេរី ដោយ​បង្វែរ​ឱ្យ​សួរ​អ្នកនាំពាក្យ​គ..ប។ លោក​អះអាង​ថា លោក​មិនបាន​ផ្ដល់​ព័ត៌មាន​ឱ្យ​សារព័ត៌មាន​ក្នុងស្រុក​នោះ​ទេ​។ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​គ..ប លោក ហង្ស ពុទ្ធា បានទេ​នៅ​ថ្ងៃ​ទី១ មិថុនា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។

..ប មិន​បញ្ជាក់​ថា តើ​គណបក្ស​ណា​ឈ្នះ​អាសនៈ​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ​វិញ មាន​ចំនួន បី​ពាន់ ប្រាំ​រយ ហាសិប​ប្រាំ (.៥៥៥) អាសនៈ​ដែរ។ តែ​សង្គម​ស៊ីវិល​ផ្នែក​កិច្ចការ​បោះឆ្នោត និង​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួល​បាន​អាសនៈ​ច្រើន​លើសលប់ ឬ​ទាំងអស់ ព្រោះ​គណបក្ស​កាន់អំណាច ប្រកួត​ជាមួយ​ដៃគូ​អន់ ជា​ក្រុម​គណបក្ស​តូចៗ ដែល​គ្មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ។

សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​បន្ត​ថា គណបក្ស ៦​ផ្សេងទៀត ដែល​ចូលរួម​ការប្រកួត ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង​ស្រុក​ខណ្ឌ​នេះ នឹង​មិន​ហ៊ាន​តវ៉ា​ប្រឆាំង​លទ្ធផល​ទេ ដោយសារ គ្មាន​អង្គ​បោះឆ្នោត គ្មាន​ដាក់​អ្នកសង្កេតការណ៍ និង​ម្យ៉ាងទៀត ប្រធាន​គណបក្ស​ទាំងនោះ ជា​មន្ត្រី​ក្រោម​ឱវាទ លោក ហ៊ុន សែន មាន​តួនាទី​ជា​អ្នក​ប្រឹក្សា​ផ្ដល់​យោបល់ ពី​កំហុស​ឆ្គង​របស់​មន្ត្រី​អាជ្ញាធរ ដើម្បី ដាក់​ជូន លោក ហ៊ុន សែន ពិនិត្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។