គ.ជ.ប​ បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​បណ្ដោះអាសន្ន​ឆ្នាំ​២០១៨​ តាម​​ឃុំ​​សង្កាត់ ​ដើម្បី​​ឲ្យ​​ពលរដ្ឋ​​ប្ដឹង និង​​ផ្ទៀងផ្ទាត់

ដោយ វ៉ែន សុមេធ
2018-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​នាំ​គ្នា​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​នា​សាលា​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។
ពលរដ្ឋ​នាំ​គ្នា​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​នា​សាលា​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ..ប បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​បណ្ដោះអាសន្ន ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព កាលពីដើម​ខែ​តុលា ដើម្បី​ឲ្យ​ពលរដ្ឋ ប្ដឹង ពិនិត្យ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ។

សង្គម​ស៊ីវិល យល់ថា ពលរដ្ឋ​នឹង​មិន​សូវ​ចាប់អារម្មណ៍​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ ដែល​គ..ប​បិទ​ផ្សាយ​នោះ​ទេ។

អ្នកនាំពាក្យ​ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា គ..ប បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​​ដែល​​ត្រូវ​​លុប​ចោល សម្រាប់​​ឆ្នាំ​២០១៨ នៅ​​តាម​ឃុំ សង្កាត់ ចំនួន ១.៦៤៦ឃុំ​សង្កាត់ ទូទាំង​​ប្រទេស​​រួច​រាល់​​ហើយ។

លោក ហង្ស ពុទ្ធា បន្ដ​ថា ពលរដ្ឋ​អាច​ប្ដឹង ឬ​សុំ​កែតម្រូវ​ទិន្នន័យ ចាប់ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា តទៅ​រហូត​ដល់​ចុងខែ​ធ្នូ​។ នៅ​ថ្ងៃ​ទី​៣១ ធ្នូ គ​.​ជ​.​ប នឹង​បិទ​ផ្សាយ​បញ្ជី​ផ្លូវការ៖ «»

..ប កាលពីដើម​ខែ​តុលា បាន​ធ្វើ​យុទ្ធនាការ​ចុះ​ឈ្មោះ​ថ្មី និង​ពិនិត្យមើល​បញ្ជី​ឈ្មោះ រយៈពេល ​១៨​ថ្ងៃ ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៨ តុលា បង្ហាញ​ថា អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ជាង​ ១សែន ៩​ម៉ឺន (១៩៥.០៨៧)នាក់​។ កាលពី​ថ្ងៃ​ទី​១៨ កញ្ញា គ..ប ប្រកាស​ថា ស្ថាប័ន​មួយ​នេះ គ្រោង​ចុះឈ្មោះ​ពលរដ្ឋ​ថ្មី ចំនួន​ជិត ៥​សែន (៤៨៩,៩៦៣) នាក់​។ បើ​តាម​តួលេខ​សរុប​សម្រាប់​យុទ្ធនាការ ចុះឈ្មោះ​ថ្មី កាលពី​ខែ​តុលា បង្ហាញ​ថា គ..ប ទទួល​បាន​ការ​ចុះ​ឈ្មោះ មិន​ដល់​៥០​ភាគរយ​ទេ។

បញ្ជី​ឈ្មោះ​បណ្ដោះអាសន្ន​របស់​ គ..ប បង្ហាញ​ថា អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប ឆ្នាំ​២០១៨ មាន​ចំនួន ៨.៥៤៧.២៩៩នាក់ គឺ​កើន​ឡើង​ជាង​បញ្ជី​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ ចំនួន ១៦៧.០៨២នាក់។ បញ្ជី​ឈ្មោះ​ឆ្នាំ​២០១៧ អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ចំនួន ៨.៣៨០.២១៧ នាក់។

នាយក​ប្រតិបត្តិ គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ហៅ​កាត់​ថា អង្ក​ការ​ និចហ្វិច លោក សម គន្ធាមី សង្កេត​​ឃើញ​​ថា ពលរដ្ឋ​មិនសូវ​ចាប់អារម្មណ៍​នឹង​យុទ្ធនាការ​ចុះឈ្មោះ​ថ្មី ឬ​ការពិនិត្យ​បញ្ជី​ឈ្មោះ តាំងពី​ដំណាក់កាល​ចុះឈ្មោះ​ថ្មី កាលពី​ខែ​តុលា​មក​ម្ល៉េះ។ ដូច្នេះ ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បណ្ដោះអាសន្ន​លើក​នេះ ក៏​​ពលរដ្ឋ​​អាច​​មិន​សូវ​​ចាប់​អារម្មណ៍​​ដែរ​។ លោក សម គន្ធាមី យល់ថា កត្តា​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មិនសូវ​ចាប់អារម្មណ៍​នឹង​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដោយសារតែ កម្ពុជា​​​ទើប​បោះឆ្នោត​រួចហើយ​ថ្មីថ្មោង និង​កត្តា​បរិយាកាស​នយោបាយ៖ «»

យុវជន​រស់នៅ​រាជធានី​ភ្នំពេញ​ម្នាក់ លោក ខាន់ ភូមិន្ទ ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រង​ការ​វាយកម្ទេច ពី​របប​ក្រុងភ្នំពេញ​មក លោក លែង​មាន​ជំនឿ​លើ​គ..ប និង​មិន​ចាប់អារម្មណ៍​លើ​តម្លៃ​ការងារ​របស់​គ..ប ទៀត​ហើយ។ យុវជន​រូប​នេះ យល់ថា ប្រសិនបើ​របប​ក្រុង​ភ្នំពេញ មិន​ព្រម​ស្ដារ​បរិយាកាស​នយោបាយ ឲ្យ​មាន​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន​ទេ ការចូលរួម​ជាមួយ​សកម្មភាព គ..ប គ្រាន់តែ​ជា​កិច្ចការ​លំអ​រូបភាព​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ប៉ុណ្ណោះ៖ «»

លោក សម គន្ធាមី ផ្ដល់​យោបល់​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​ចាប់អារម្មណ៍​នឹង​ចូលរួម​ឡើងវិញ គ..ប ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ លើកទឹកចិត្ត​ពលរដ្ឋ និង​ការ​សម្របសម្រួល​នយោបាយ ក៏​ជា​កត្តា ធ្វើ​ឲ្យ​ពលរដ្ឋ​ចូលរួម​សកម្ម​ជាមួយ​គ..ប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល