អគ្គ​រដ្ឋ​ទូត​ចិន​ថ្មី​សន្យា​គាំទ្រ​របប​ក្រុងភ្នំពេញ​ដើម្បី​ពង្រឹង​អធិបតេយ្យភាព​របស់​ខ្លួន

ដោយ អាស៊ីសេរី
2018.12.27
វ៉ាង វិនធៀន ប្រាក់ សុខុន ៦២២ ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​ប្រចាំ​កម្ពុជា លោក វ៉ាង វិនធៀន (Wang Wentian) (ឆ្វេង) ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន កាល​ពី​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​២០១៨។
Screenshot

ឯកអគ្គរដ្ឋទូត​ចិន​ថ្មី លោក វ៉ាង វិនធៀន (Wang Wentian) បាន​អះអាង​ថា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចិន​នៅតែ​បន្ត​ការ​គាំទ្រ​ចំពោះ​ការ​ខិតខំ​របស់​របប​ក្រុងភ្នំពេញ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ដើម្បី​ពង្រឹង​ឯករាជ្យ​អធិបតេយ្យភាព​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ព្រឹទ្ធសភា​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ថា ក្នុង​ជំនួប​ជាមួយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បាន​ឆ្លើយតប​ទៅ​មន្ត្រី​ការទូត​ចិន​វិញ ថា របប​ក្រុងភ្នំពេញ នឹង​បន្ត​អនុវត្ត​គោលនយោបាយ​ការបរទេស​ទន់ភ្លន់​សុភាពរាបសារ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រជាជន​កម្ពុជា។

ជំហរ​របស់​របប​លោក ហ៊ុន សែន នេះ ធ្វើ​ដោយ​ស្រប​ពេល​របប​នេះ កំពុង​រង​សំពាធ​អន្តរជាតិ​ជុំ​ទិស ដោយសារតែ​របប​នេះ កំពុង​ដើរចេញ​ឆ្លា​យ​ពី​គន្លង​ប្រជាធិបតេយ្យ។ អត្ថបទ​សិក្សា​ស្រាវជ្រាវ របស់ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ព្រមាន​ថា បំណុល​ចិន​អាច​ឲ្យ​កម្ពុជា​ជាប់អន្ទាក់​បំណុល​នេះ ស្រាយ​មិន​រួច​ឡើយ។ កម្ពុជា​ជំពាក់​បំណុល​ចិន​សរុប​ដល់​ទៅ ៤.៣​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ជាង ២០% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា ដែល​នេះ​គឺជា​ចំនួន​ដ៏​ច្រើន​លើសលប់ ដែល​កម្ពុជា​ជំពាក់​ម្ចាស់បំណុល​តែមួយ គឺ​មហាអំណាច​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។