សភា​នឹង​អនុម័ត​ទទួល​ស្គាល់​សមាសភាព​គ.ជ.ប​៣​រូប​នៅ​សប្ដាហ៍​ក្រោយ

ដោយ វ៉ែន សុមេធ
2017-11-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហេង សំរិន ប្រធាន​រដ្ឋសភា លើក​ដៃ​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី១៩ មីនា ២០១៥។
លោក ហេង សំរិន ប្រធាន​រដ្ឋសភា លើក​ដៃ​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី១៩ មីនា ២០១៥។
Photo: RFA

រដ្ឋសភា​នឹង​អនុម័ត​ទទួលស្គាល់​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ..ប ចំនួន​៣​រូប​ថ្មី នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ខាងមុខ ដើម្បី​ជំនួស​សមាជិក គ..ប​ចាស់​មកពី​គណបក្ស សង្គ្រោះជាតិ ដែល​បាន​លាលែង​ពី​តំណែង ក្រោយ​រំលាយ​បក្ស​ប្រឆាំង។ រីឯ​អ្នកវិភាគ និង​អង្គការ សង្គម​ស៊ីវិល លើក​ឡើង​ថា ការតែងតាំង​សមាជិក​គ..ប​ថ្មី ក្នុង​ស្ថានភាព​នយោបាយ​មិនល្អ​បែបនេះ នឹង​នាំ​ឲ្យ​មាន​មន្ទិលសង្ស័យ​អំពី​ឯករាជ្យ​ភាព​របស់​គ..ប។

ស្ថាប័ន​គ..ប​ដែល​ត្រូវ​តែ​ជា​ស្ថាប័ន​ឯករាជ្យ និង​អព្យាក្រឹត្យ​សម្រាប់​ធានា​ឲ្យ​ការបោះឆ្នោត​ប្រកប ដោយ​សេរី និង​យុត្តិធម៌​នោះ កំពុង​តែ​មាន​បញ្ហា​ចម្រូងចម្រាស និង​បាត់បង់​ទំនុក​ចិត្ត​ពី​មជ្ឈដ្ឋាន​ទូទៅ បន្ទាប់ពី​សមាជិក​គ..ប​ថ្មី សុទ្ធតែ​កើត​ចេញពី​រៀបចំ របស់​រដ្ឋសភា​ដែល​ក្ដោបក្ដាប់​ដោយ​បក្ស​កាន់អំណាច។

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា អង្គប្រជុំ​បានសម្រេច​ទទួល​យក​បេក្ខជន​ចំនួន​៣​រូប ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុងចំណោម​បេក្ខជន​ដែល​បាន​ដាក់​ពាក្យសុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សមាជិក​គ..ប។ បេក្ខជន​សមាជិក​គ..ប​ថ្មី​នោះ រួមមាន​លោក នុត សុខុម កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្លាយ​ជា​អនុប្រធាន គ..ប។ រីឯ​លោក ហ៊ែល សារ៉ាត់ កូតា​គណបក្ស​សញ្ជាតិកម្ពុជា និង​លោក ឌឹម សុវណ្ណារុំ មន្ត្រី​ទំនាក់ទំនង​សាធារណៈ​នៃ​សាលា​ក្តី​ខ្មែរក្រហម ដែល​ស្និត​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ជា​សមាជិក។ អ្នក​ទាំង​៣ នឹង​ត្រូវ​រដ្ឋសភា បើក​សម័យប្រជុំ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ខាងមុខ ដើម្បី​អនុម័ត​ផ្ដល់​សុពលភាព​ឲ្យ​ពួកគេ​ចូល​បំពេញការងារ​នៅ​គ..ប ជំនួស​សមាជិក​ចាស់ គឺ​លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និង​អ្នកស្រី តែ ម៉ានីរ៉ុង កូតា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដាក់​ពាក្យ​លាលែង​ពី​តំណែង ក្រោយ​តុលាការ​កំពូល​រំលាយ​គណបក្ស ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា។

អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​ជ្រើសរើស​សមាជិក គ..ប​ថ្មី ដើម្បី​ជំនួស​សមាជិក​ដែល​លាលែង គឺជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ប៉ុន្តែ​លោក​ថា ការ ជ្រើសរើស​សមាជិក​គ..ប នៅ​ក្នុង​ស្ថានភាព​បែបនេះ វា​គ្រាន់តែ​ជ្រើសរើស​អោយ​គ្រប់​ចំនួន​មនុស្ស តែប៉ុណ្ណោះ ហើយ​វា​នឹង​បង្ក​អោយ​មាន​ការសង្ស័យ​ថែមទៀត ពី​សំណាក់​ប្រជាពលរដ្ឋ​ទៅលើ​ឯករាជ្យ ភាព​របស់​គ..ប៖ «ប្រសិនបើ​សមាជិក គ.ជ.ប លោក​ចូល​ថ្មី​ទៅ ហើយ គ.ជ.ប នឹង​ប្រកាន់​ជំហរ​មួយ​ដែល​ឯករាជ្យ គឺ​មិន​បណ្ដោយ​ខ្លួន​អោយ​គណបក្ស​នយោបាយ​ណា​មួយ​យក​ទៅ​ប្រើ​ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន និង​រៀបចំ​ស្ថានភាព​នយោបាយ​មួយ​ដែល​វា​អាច​វិល​ត្រឡប់​មក​វិញ​ដោយ​មិន​ក្តៅ​ដូច​រាល់​ថ្ងៃ​នេះ គ.ជ.ប ឯករាជ្យ នឹង​ជួយ​ស្រោចស្រង់​កេរ្តិ៍​ឈ្មោះ​ប្រទេស​យើង​បាន​ឡើង​មក​វិញ»

លោក​បណ្ឌិត​មាស នី បន្ថែម​ថា ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ត្រឹមត្រូវ គឺ​មិនមែន​គិតតែ​ក្នុង ថ្ងៃ​បោះឆ្នោត​នោះ​ទេ ពោល​គឺ​គេ​វាយតម្លៃ​តាំងពី​មុន​បោះឆ្នោត​រហូតដល់​ក្រោយ​ការបោះឆ្នោត។

កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា សមាជិក​ជាន់ខ្ពស់​នៃ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ៣ រូប ក្នុងចំណោម ៤​រូប កូតា​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក រ៉ុង ឈុន អ្នកស្រី តែ ម៉ានីរ៉ុង និង​លោក គួយ ប៊ុនរឿន បាន​លាឈប់​ព្រមគ្នា។ ពួកគេ​លើកឡើង​ពី​មូលហេតុ​នៃ​ការលាលែង​នេះ ដោយសារ ការ​បើកផ្លូវ​អោយ​គ..ប អនុវត្ត​ការបែងចែក​អាសនៈ​នៃ​រដ្ឋសភា​អាណត្តិ​ទី​៥ និង​អាសនៈ​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៤ ឡើងវិញ ដោយ​យក​ទៅ​បែងចែក​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង​ដែល​ពលរដ្ឋ​មិនបាន​បោះឆ្នោត​ជូន ត្រូវ​បាន​មតិ​សាធារណៈ​ជាតិ និង​អន្តរជាតិ​ថា គឺជា​ការរំលោភ​រដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត និង​បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​នៅ​ក្នុង​អាណត្តិ​នីមួយៗ ជាពិសេស គឺជា​ការរំលោភ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ដែល​ពលរដ្ឋ​ពេញចិត្ត។

កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា លោក ហ៊ុន សែន បាន​បង្គាប់​ឲ្យ​គ..ប គួរ​ជ្រើសរើស​អនុប្រធាន​គ..ប មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជំនួស​លោក គួយ ប៊ុន​រឿន ហើយ​សមាជិក ២​រូប​ទៀត ត្រូវ​យក​ពី​គណបក្ស​សញ្ជាតិ​កម្ពុជា និង​ពី​ស្ថាប័ន​អង្គការ​មិនមែន​រដ្ឋាភិបាល ជំនួស​អោយ​លោក រ៉ុង ឈុន និង​អ្នកស្រី តែ ម៉ានីរ៉ុង។

មន្ត្រី​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់ ថា (ខុមហ្វ្រែល) លោក កន សាវាង្ស លើកឡើងថា ការ​ជ្រើសរើស​សមាជិក​គ..ប​ថ្មី​នេះ ហាក់​មិន ស្រប​នឹង​ច្បាប់​ឡើយ ពីព្រោះ​យ៉ាងហោចណាស់​មន្ត្រី ២​រូប ជ្រើសរើស​ចេញពី​គណបក្ស​មិន​ជាប់ឆ្នោត។ ម្យ៉ាងទៀត លោក​ថា នៅ​មុន​ពេល​នៃ​ការ​ជ្រើសរើស​នេះ ក៏​មាន​បញ្ហា​ដែរ ដោយសារ​តែ​មាន​វិបត្តិ​នយោបាយ​កើត​ឡើង។

ទោះ​យ៉ាង​ណា លោក​មិនទាន់​ហ៊ាន​វាយតម្លៃ​យ៉ាងណា​នៅឡើយ​ទេ អំពី​ឯករាជ្យ​ភាព​គ..ប នៅ​ពេល​នេះ ដោយ​រង់ចាំ​មើល​ការ​បំពេញ​ការងារ​នៅ​ពេល​ខាងមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល