ព័ត៌មាន​សំខាន់ៗ​ចំនួន ១០ ដែល​លោក​អ្នកនាង​គួរ​អាន​នៅ​ថ្ងៃសុក្រនេះ

ដោយ អាស៊ីសេរី
2022.09.23
Share on WhatsApp
Share on WhatsApp
ព័ត៌មាន​សំខាន់ៗ​ចំនួន ១០ ដែល​លោក​អ្នកនាង​គួរ​អាន​នៅ​ថ្ងៃសុក្រនេះ ​ព័ត៌មាន​សំខាន់ៗ​ចំនួន ១០ ដែល​លោក​អ្នកនាង​គួរ​អាន​នៅ​ថ្ងៃសុក្រ ទី២៣ កញ្ញា។
RFA

. តុលាការ​ខ្មែរ​ក្រហម​រក្សា​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​លោក ខៀវ សំផន អស់​មួយ​ជីវិត

KhievSamphan.jpeg
អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរ​ក្រហម លោក ខៀវ សំផន ក្នុង​​ថ្ងៃ​ប្រកាស​សាលដីកា នៅ​ថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ​២០២២។ Photo courtesy of AP

តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម ប្រកាស​សាលដីកា​តម្កល់​សាលក្រម​សាលាដំបូង ផ្ដន្ទាទោស​អតីត​ប្រមុខរដ្ឋ​របប​កម្ពុជា​ប្រជា​ធិ​បេ​តយ្យ លោក ខៀវ សំផន ដាក់ពន្ធនាគារ​អស់​មួយជីវិត​នេះដែរ

អាន​ព័ត៌មាន​ពិស្ដារ...

. អតីត​កងទ័ព​ខ្មែរក្រហម​នៅ​ខេត្ត​ប៉ៃលិន សោកស្ដាយ​ចំពោះ​សេចក្ដីសម្រេច​សាលាក្ដី​ខ្មែរក្រហម

ECCC.jpeg
អង្គជំនុំជម្រះតុលាការកំពូល​នៃសាលាក្ដី​ខ្មែរក្រហម ធ្វើសវនាការ​លើ​បណ្ដឹងសាទុក្ខ​របស់​លោក ខៀវ សំផន អតីត​ប្រធាន​គណៈ​ប្រធានរដ្ឋ​នៃរបប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​គុក​អស់​មួយ​ជីវិត កាល​ពី​ថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អតីត​កងទ័ព​ខ្មែរក្រហម​នៅ​តំបន់​ប៉ៃលិន​សោកស្ដាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម ដែល​តម្កល់​សាលក្រម​របស់​សាលាដំបូង​ដាក់ទោស​លោក ខៀវ សំផន អស់​មួយ​ជីវិត នៅ​ថ្ងៃទី​២២ កញ្ញា។ ពួកគាត់​បញ្ជាក់​ថា ការ​សោកស្ដាយ​នេះ ដោយសារតែ​សាលាក្ដី​ខ្មែរក្រហម​មិន​អាច​នាំខ្លួន​មេដឹកនាំ​គណបក្ស​កាន់អំណាច​មួយ​ចំនួន មក​ឆ្លើយ​បំភ្លឺ និង​កាត់ទោស​ដែរ។

អាន​ព័ត៌មាន​ពិស្ដារ...

. សាលាដំបូង​បន្ត​សវនាការ​សំណុំរឿង​សកម្មជន​និង​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​៣៩​នាក់​ពីបទ​រួមគំនិត​ក្បត់

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២២ កញ្ញា បន្ត​បើកសវនាការ​សួរដេញដោល​លើ​សកម្មជន និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៣៩​នាក់​ក្នុង​សំណុំរឿង​រួមគំនិត​ក្បត់​។ ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​ជំនំជម្រះ អ្នកស្រី អ៊ុក រ៉េតគន្ធា សាកសួរ​លើ​សកម្មជន​បក្សប្រឆាំង​បានតែ​២​នាក់​ប៉ុណ្ណោះ គឺ​លោក គង់ ម៉ាស់ និង លោក ខាន់ ប៊ុនផេង។ ប្រពន្ធ​ជន​ជាប់ឃុំ​នៅតែ​បន្ត​ស្នើឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ និង​ដោះលែង​ប្ដី​របស់​ពួកគេ​ឱ្យមាន​សេរីភាព​វិញ ដើម្បី​បាន​ជួបជុំ​ក្រុមគ្រួសារ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។

. "ប្រេត​មាតា​ធម្មជាតិ ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ​សមុទ្រ"

MN_youth2309.jpeg
ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ជិត ១០នាក់ នាំគ្នា​តុបតែង​ខ្លួន​ធ្វើ​ជា​ប្រេត​ ហើយ​រៀបចំ​សន្និសីទ​កាសែត ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន​ដាក់​កោះ​កុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ​២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ជិត ១០នាក់ នាំគ្នា​តុបតែង​ខ្លួន​ធ្វើ​ជា​ប្រេត​ ហើយ​រៀបចំ​សន្និសីទ​កាសែត ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន​ដាក់​កោះ​កុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ។ ការ​ទាមទារ​របស់​ក្រុម​យុវជន​នេះ គឺ​បន្ទាប់​ពី​ក្រសួង​បរិស្ថាន ​នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​បង្ហាញ​លទ្ធផល​នៃ​ការ​​សិក្សា​ស្រាវជ្រាវ និង​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​ដូច​ការ​ប្រកាស​របស់​ក្រសួង​នោះ​ទេ។

អាន​ព័ត៌មាន​ពិស្ដារ...

. ..ប​អំពាវនាវ​ដល់​អង្គការ​ជាតិ​និង​អន្តរជាតិ​ដាក់​អ្នកសង្កេតការណ៍​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) អំពាវនាវ​ដល់​អង្គការ​ជាតិ និង​អន្តរជាតិ ឲ្យ​ដាក់ អ្នកសង្កេតការណ៍​របស់​ខ្លួន​ដើម្បី​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ​។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​ការបោះឆ្នោត​ថា ពួកគេ​នឹង​ពិចារណា​គ្នា​ជាមុនសិន មុននឹង​សម្រេច​ថា ដាក់​សង្កេតការណ៍​របស់​ខ្លួន​ដើម្បី​ឃ្លាំមើល​ការបោះឆ្នោត​ខាងមុខនេះ។

. សមត្ថកិច្ច​ខេត្តកណ្តាល​បន្ត​បង្ក្រាប​ជនជាតិ​ចិន​ជិត​១០០​នាក់ សង្ស័យ​រឿង​បើក​ល្បែង​អន​ឡាញ (Online) ខុសច្បាប់

សមត្ថកិច្ច​ខេត្តកណ្តាល​បន្ត​ចាប់ខ្លួន​ជនជាតិ​ចិន​ជិត ១​រយ​នាក់ (៧២) បន្ថែមទៀត​ពាក់ព័ន្ធ រឿង​បើក​បន​ល្បែង​តាម​ប្រព័ន្ធ​អនឡាញ (Online) ខុសច្បាប់​។ អ្នកវិភាគ យល់ថា​រដ្ឋាភិបាល​គួរ​ស៊ើបអង្កេត និងចាត់វិធានការ​លើ​ម្ចាស់​អាជីវកម្ម​បន​ល្បែង​ធំៗ​ដែល​ភាគច្រើន​ជា​ជន​ជាតិចិន​ជាមុនសិន ទើប​អាច​ទប់ស្កាត់​នៃ​ការរីក​រាលដាល​បន​ល្បែង​តូចតាច​នៅ​កម្ពុ​ជាមាន​ប្រសិទ្ធិភាព។

. យុវជន និងអ្នកវិភាគរិះគន់សៀវភៅ "កូនប្រុសច្បងនាយករដ្ឋមន្រ្តី ដំណើរឆ្ពោះទៅបន្តវេន"

យុវជន និង​អ្នកវិភាគ​ថា សៀវភៅ“កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន ហ៊ុន ម៉ាណែត” ជា​ការ​ផ្សព្វផ្សាយ​ពី​គុណសម្បត្តិ​របស់​លោក មុន​ពេល​ស្នង​តំណែង​ពី​លោក ហ៊ុន សែន។ ពួកគេ​ថា​ ការ​សិក្សា និង​តួនាទី​របស់​លោក ហ៊ុន ម៉ាណែត បាន​មក​ដោយសារ​ឥទ្ធិពល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ឪពុក មិនមែន​បាន​មក​ដោយសារ​សមត្ថភាព​របស់​លោក​ឡើយ

. សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ថ្កោលទោស​ការ​កាត់​ទោស​មន្ត្រី​គណបក្ស​​​​សង្គ្រោះជាតិ​ទាំងហ្វូង ថា​ជា​ការ​​វាយ​ប្រហារ​លើ​លទ្ធិ​ប្រជាធិបតេយ្យ

សមាជិក​សភាអាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ឬអេ.ភី.អេច្ឆ.អា (APHR=ASEAN Parliamentarians for Human Rights) ថ្កោល​ទោស​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​កាត់​ទោស​ថ្នាក់ដឹកនាំ និង​សមាជិក​របស់​គណបក្ស​សង្គ្រោះជាតិទាំងហ្វូង ថា ជា​ទង្វើ​ក្លែង​បន្លំ​គួរ​ឲ្យ​អាម៉ាស់ ព្រមទាំង​អំពាវនាវ​ឲ្យ​សមាគម​អាស៊ាន និង​សហគមន៍​អន្តរជាតិ ចាត់​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

. សហភាព​អឺរ៉ុប រៀបចំ​ពិព័រណ៍​អាហារូបករណ៍​អឺរ៉ុប​លើក​ដំបូង​នៅ​ភ្នំពេញ

សហភាព​អឺរ៉ុប និង​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប រួមមាន​ស្ថានទូត​នៃ​សាធារណរដ្ឋ​ឆេក (Czech Republic) បារាំង (France) អាល្លឺម៉ង់ (Germanyហុងគ្រី (Hungaryនិងប៉ូឡូញ (Polandបាន​រៀបចំ​ពិព័រណ៍​អាហារូបករណ៍​អឺរ៉ុប​ជា​លើកដំបូង​នៅ​ភ្នំពេញ សម្រាប់​យុវជន​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្ដមសិក្សា​នៅ​អឺរ៉ុប និង​មាន​បំណង​ស្វែងរក​អាហារូបករណ៍ កាល​ពី​ថ្ងៃទី​២១ ខែ​កញ្ញា

១០. អ្នកវិភាគ​ថា លោក ហ៊ុន សែន ប្រកាស​ថា​កម្ពុជា​មាន​សន្តិភាព ជា​ការ​បំពាន​លើ​ការ​ជួយ​ជ្រោមជ្រែង​របស់​អង្គការ​សហប្រជាជាតិ

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ បាន​លើកឡើង​ថា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន អួត អាង​ថា កម្ពុជា​មាន​សន្តិភាព ដោយសារ​តែ​​គោល​នយោបាយ​ឈ្នះឈ្នះ នោះ​ជា​ការ​ប្រមាថ​អង្គការ​សហប្រជាជាតិ ដែល​បាន​ជ្រួយ​ជ្រោមជ្រែង​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។