ព័ត៌មាន​សំខាន់ៗ​១១​ដែល​លោក​អ្នក​មិន​គួរ​រំលង​នៅ​ថ្ងៃ​សៅរ៍​នេះ

ដោយ អាស៊ីសេរី
2022.10.01
Share on WhatsApp
Share on WhatsApp
ព័ត៌មាន​សំខាន់ៗ​១១​ដែល​លោក​អ្នក​មិន​គួរ​រំលង​នៅ​ថ្ងៃ​សៅរ៍​នេះ នេះ​ជា​ព័ត៌មាន​សំខាន់ៗ​ចំនួន ១១ ដែល​លោក​អ្នក​គួរ​​អាន​នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែ​តុលា។
RFA

នេះ​ជា​ព័ត៌មាន​សំខាន់ៗ​ចំនួន ១១ ដែល​លោក​អ្នក​គួរ​​អាន​នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែ​តុលា

. តុលាការ​កំពូល​មិន​អនុញ្ញាត​ឱ្យ​កញ្ញា សេង ធារី អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

9.jpg
កញ្ញា សេង ធារី នៅ​មុខសាលាដំបូង​រាជធានី​ភ្នំពេញ ពេល​សវនាការ​ជំនុំជម្រះ កាល​ពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

តុលាការ​កំពូល​មិន​អនុញ្ញាត​ឱ្យ​កញ្ញា​សេង ធា​រី អាច​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​បានទេ ដោយ​អះអាងថា ខ្លាច​កញ្ញា​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​សង្គម និង​លួច​រត់គេច​ចេញពី​កម្ពុជា។

ទោះយ៉ាង​ណា មេធាវី និង​មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​សម្រេច​របស់​តុលាការ​កំពូល មិន​ឈរ​លើ​គោលការណ៍​យុត្តិធម៌​ព្រោះ​កញ្ញា សេង ធារី មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​អាច​នៅក្រៅ​ឃុំ​បាន។

អាន​ព័ត៌មាន​ពិស្ដារ...

. តើ​លោក កើត រិទ្ធ ជា​អ្នកណា?

keut_rith_FB-MoJ.jpeg
លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ រូប៖ ហ្វេសប៊ុក​ក្រសួង​យុត្តិធម៌

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​លែង​ញញើត​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បង្ក្រាប​សំឡេង​ឯករាជ្យ និង​សំឡេង​ប្រឆាំង។ ជាមួយគ្នា​នេះ ច្បាប់​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង ឬក៏​កែប្រែ​ទៅ​តាម​អំពើ​ចិត្ត​របស់​មេដឹកនាំ​បក្ស​កាន់អំណាច ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ជាជាង​ប្រយោជន៍​ជាតិ។ មនុស្ស​គន្លឹះ​ដែល​នៅ​ពី​ក្រោយ​រឿង​ទាំងនេះ គឺ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ។ តើ​លោក កើត រិទ្ធ មាន​ប្រវត្តិ​យ៉ាងណា ហើយ​លោក​បាន​ធ្វើ​អ្វី​ខ្លះ​ចំពោះ​ប្រព័ន្ធ​ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា?

អាន​ព័ត៌មាន​ពិស្ដារ...

. អ្នកវិភាគ​សង្គម​រិះគន់​ចម្រៀង​ភាពយន្ត​ដែល​និពន្ធ​ដោយ​លោក ហ៊ុន សែន លើក​ដំកើង​ខ្លួនឯង​ឲ្យ​មានអំណាច​ដូច​ស្តេច​ផែនដី

អ្នកវិភាគ​សង្គម​រិះគន់​ចម្រៀង​ភាពយន្ត​រឿង​«​ជីវិត​ក្មេង​វត្ត​» ដែល​និពន្ធ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ទើប​ចេញ​ផ្សព្វផ្សាយ​ថ្មីៗ​នេះ ថា​ជា​ការលើក​ដំកើង​ខ្លួនឯង​ឲ្យ​មានអំណាច​ដូច​ស្តេច​ផែនដី តាមរយៈ​យុទ្ធសាស្ត្រ បណ្តុះ​គំនិត​ឲ្យ​ពលរដ្ឋ​ជឿ​លើ​ជំនឿ​អរូបិយ ជាជាង​ឲ្យ​ពលរដ្ឋ​ចេះ​វិភាគ អំពី​បញ្ហា​សង្គម​ដោយ​ខ្លួនឯង តាមរយៈ​ព័ត៌មាន​ពិត​ក្នុងសង្គម​វិទ្យាសាស្ត្រ​ទំនើប។ ចំណែក មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច ថា​ការបង្ហាញ​អំពី​ជំនឿ​អ​រូបិយ​ក្នុង​រឿងភាពយន្ត គឺជា​ទេពកោសល្យ​សិល្បៈ រី​ឯក​ការលើកឡើង​ពី​ជីវិត​តស៊ូរ​របស់​លោកនាយក​រដ្ឋមន្ត្រី គឺជា​រឿង​ពិត អាច​ឲ្យ​ពលរដ្ឋ​ពិចារណា យក​ជា​គំរូ​បាន

អាន​ព័ត៌មាន​ពិស្ដារ...

. ក្រសួង​បរិស្ថាន​ចោទ​យុវជន​ហែ​សព​ដើមឈើ​គឺ​ជា​នយោបាយ​ទុច្ចរិត និង​ចង់​បំផ្លាញ​មុខមាត់​កម្ពុជា

ក្រសួង​បរិស្ថានចោទ​ប្រកាន់​ថា ការ​ដើរ​ហែសព​ដើមឈើ ដើម្បី​យក​ញ្ញត្តិ​ទៅ​ដាក់​នៅ​ក្រសួងបរិស្ថាន របស់​ក្រុម​យុវជន​ស្រលាញ់​បរិស្ថាន គឺធ្វើឡើង​តាម​របៀប​វារៈ នយោបាយ ទុច្ចរិត និង​ចង់​បំផ្លាញ​មុខមាត់​កម្ពុជា។

ប៉ុន្តែ​សកម្មជន​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ក្រសួង​បរិស្ថាន​គួរ​ទទួល​យក​ការស្នើ​សុំឱ្យ​សាធារណៈជន​ចូល​ល្បាត​ព្រៃ ដោយ​មិន​បាច់​សុំ​ការអនុញ្ញាត ដូច​មុន​វិញ ជា​ជាង​បន្ត​លាប​ពណ៌ សកម្មជន​បរិស្ថាន ដោយ​គ្មាន​ហេតុផល។

អាន​ព័ត៌មាន​ពិស្ដារ...

. ក្រុម​កូដករ​ណាហ្គាវើលដ៍​បន្ត​នាំគ្នា​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅមុខ​ក្រុមហ៊ុន

ក្រុម​កូដករ​ណាហ្គាវើលដ៍​បន្ត​នាំគ្នា​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅមុខ​ក្រុមហ៊ុន​ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​ដែល​អូសបន្លាយ​ជិត​១០​ខែ​មកហើយ​។ ពួកគេ​ទាមទារ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ និង​ការដាក់​សម្ពាធ​គ្រប់​រូបភាព​លើ​កូដ​ករ​ទាំងអស់ ព្រមទាំង​ស្នើ​ដល់​ម្ចាស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ចេញមក​បញ្ចា​ប់​វិវាទ​ការងារ​មួយ​នេះ​ឱ្យបាន​ឆាប់រហ័ស។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​បញ្ចប់​វិវាទ​ការងារ​នេះ​ដោយ​សន្តិវិធី និង​ផ្នែក​តាម​នីតិវិធី​ច្បាប់​។

អាន​ព័ត៌មាន​ពិស្ដារ...

. មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អភិបាល​ខេត្ត​មណ្ឌលគិរី​បំភ្លឺ​ករណី​បុក​មនុស្ស​ស្លាប់​ពីរ​នាក់

មន្ត្រី​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​អភិបាលខេត្ត​មណ្ឌលគិរី លោក ថង សាវុន បំភ្លឺ និង​ទទួលខុសត្រូវ​ទាក់ទិន​ករណី​រថយន្ត​ទំនើប​របស់លោក បើក​បុក​ពលរដ្ឋ​ពីរ​នាក់ បណ្តាល​ឲ្យ​ស្លាប់​នៅ​ខេត្ត​ត្បូងឃ្មុំ ។​

សំណើ​នេះ ធ្វើឡើង​ស្របពេល​ដែល​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ កំពុង ស៊ើប អង្កេត រក​ជនបង្ក​ដែល​បាន​រត់​គេចខ្លួនបាត់។

អាន​ព័ត៌មាន​ពិស្ដារ...

. អាជ្ញាធរ​អប្សរា និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ រង​ការ​ចោទថា ខ្វះចន្លោះ អភិរក្ស​ព្រៃឈើ ក្នុង​តំបន់​ឧទ្យាន​អង្គរ

អាជ្ញាធរ​អប្សរា និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ រង​ការ​ចោទថា ខ្វះចន្លោះ អភិរក្ស​ព្រៃឈើ ក្នុង​តំបន់​ឧទ្យាន​អង្គរ បណ្តាលឱ្យ​ដើមឈើ​ធ្នង់​មួយ​ដើម មុខកាត់​ជាង ១ ម៉ែត្រ ២ តឹក ប្រវែង ជាង ៦ ម៉ែត្រ ត្រូវ​ក្រុម​ជនល្មើស លួច​កាប់​កាលពី​ថ្ងៃទី ២៧ កញ្ញា កន្លងទៅ។

អាន​ព័ត៌មាន​ពិស្ដារ...

. អ្នកស្រី ចក់ សុភាព ថា​នឹង​បង្ហាញ​ខ្លួន​តាម​ដីកា​កោះ​របស់​តុលាការ​ភ្នំពេញ​ក្នុង​ឋានៈ​ជាសាក្សីនាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព នឹង​ចូល​បង្ហាញខ្លួន​តាម​ដីកា​កោះហៅ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ឋានៈ​ជា​សាក្សី​ក្នុង​សវនាការ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​ទី៥ តុលា​ខាងមុខ

អ្នកស្រី ចក់ សុភាព បាន​ឲ្យ​ដឹង​តាមរយៈ​សេចក្តី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​កាលពីថ្ងៃទី៣០ កញ្ញា​ថា អ្នកស្រី​ត្រូវ​លុបចោល​គម្រោង​បេសកកម្ម​ទៅ​ក្រៅ​ប្រទេស ដើម្បី​ចូលរួម​កម្មវិធី​ប្រជុំ​ថ្នាក់​តំបន់ ព្រមទាំង​កម្មវិធី​ជួប​ពិគ្រោះ​យោបល់​ផ្សេង​ជា​ច្រើន​ទៀត​ជាមួយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​នា​ពេល​ខាងមុខ​នោះ។

អាន​ព័ត៌មាន​ពិស្ដារ...

. កុមារ​កម្ពុជា​ម្នាក់​ក្នុងចំណោម ១០​នាក់ ធ្លាប់​ទទួលរង​ការ​រំលោភបំពាន និង​កេងប្រវ័ញ្ច​ផ្លូវភេទ​តាម​អនទ្បាញ​ក្នុង​ឆ្នាំ​២០២១

កុមារ​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​១០​នាក់ អាយុ​ចន្លោះ​ពី​១២​ឆ្នាំ ទៅ ១៧​ឆ្នាំ ធ្លាប់​ទទួលរង​ការ​រំលោភបំពាន និង​កេងប្រវ័ញ្ច​ផ្លូវភេទ​តាម​អនទ្បា​ញ នា​ឆ្នាំ​២០២១ កន្លង​ទៅ។

នេះ​ជា​ការ​រក​ឃើញ ក្នុង​របាយការណ៍​ថ្មី​មួយ​ដែល​មាន​ឈ្មោះថា ««​ការបញ្ឈប់​គ្រោះថ្នាក់​ក្នុង​ប្រទេស​កម្ពុជា​»» (Disrupting Harm in Cambodia) ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ៣០ ខែកញ្ញា របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ នៃ​ក្រសួង​សង្គមកិច្ច និង​ដៃគូ​នានា​រួមទាំង​យូនីសេហ្វ (UNICEF)​។ របាយការណ៍​នេះ​ត្រូវ​បាន​រៀបចំឡើង ជា​ផ្នែក​មួយ​នៃ​គម្រោង​សុវត្ថិភាព​តាម​ប្រព័ន្ធ​អនឡាញ ដោយមាន​ការចូលរួម​ពី​អង្គការ​យូនីសេហ្វ អង្គការ​ប៉ូលិស​ប្រឆាំង​ឧក្រិដ្ឋកម្ម​អន្តរជាតិ (INTERPOL) និង​អង្គការ​បញ្ចប់​អំពើ​ពេស្យាចារ​និង​ជួញដូរ​កុមារ (ECPAT)

អាន​ព័ត៌មាន​ពិស្ដារ...

១០. ស្ត្រី​អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ដាក់​បង្ហាញ​ការ​តស៊ូ​របស់​ពួកគេ​នៅ​ប្រព័ន្ធ​អនឡាញ ឬ​អ៊ីនធឺណិត

ស្ត្រី​អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រំពឹងថា​ការដាក់​បង្ហាញ​ការតស៊ូ​របស់​ពួកគេ​នៅ​ប្រព័ន្ធ​អន​ឡាញ ឬ​អ៊ិន​ធឺ​ណិ​ត (Internet) នឹង​ជួយ​ឱ្យ​សង្គម​បាន​ដឹងឮ និង​ឈឺឆ្អាល​បញ្ហា​ទាំងនោះ​។ ពួកគេ​រំពឹង​ថា សង្គម​នឹង​ឈប់​រើសអើង​អ្នកការពារ​សិទ្ធិមនុស្ស​ពិសេស​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។

អាន​ព័ត៌មាន​ពិស្ដារ...

១១. ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់​ត្រូវ​ក្រុម​អាជ្ញាធរ​វៀតណាម​បាញ់​របួសធ្ងន់​រឿង​វិវាទ​ដីធ្លី​នៅ​ខេត្ត​ក្រមួនស

ស្ត្រី​ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់​ត្រូវ​ក្រុម​អាជ្ញាធរ​វៀតណាម​បាញ់​របួសធ្ងន់​ត្រង់​កំ​ភ្លៅ ក្នុង រឿង​វិវាទ​ដីធ្លី​នៅ​ខេត្ត​ក្រ​មួ​ស កម្ពុជា​ក្រោម​។ ពលរដ្ឋ​ខ្មែរក្រោម​យល់ថា អាជ្ញាធរ​វៀតណាម​នៅតែ​ធ្វើបាប​មកលើ​ពលរដ្ឋ​ខ្មែរក្រោម​ស្លូតត្រង់ គ្រប់​ទម្រង់​ដូចជា មិន​ព្រម​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដី​ឲ្យ ព្យាយាម​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់ គំរាមកំហែង​ដេញ​ពួកគាត់​ចេញពី​លំនៅឋាន​ជាដើម។

អាន​ព័ត៌មាន​ពិស្ដារ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។