ព័ត៌មាន​សំខាន់ៗ​ចំនួន ៧ ដែល​លោកអ្នកគួរអាន​នៅ​ថ្ងៃ​នេះ

2022.12.23
ព័ត៌មាន​សំខាន់ៗ​ចំនួន ៧ ដែល​លោកអ្នកគួរអាន​នៅ​ថ្ងៃ​នេះ ព័ត៌មាន​សំខាន់ៗ​ចំនួន ៧ ដែល​លោកអ្នកគួរអាន​នៅ​ថ្ងៃ​សុក្រ ទី២៣ ធ្នូ ២០២២។
RFA

រឿងរ៉ាវ​ចម្រូងចម្រាស​ដែល​ពិភពលោក​ភ្ញាក់ផ្អើល​ពេល​កម្ពុជា​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ​២០២២

អាណត្តិ​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ជា​លើក​ទី​៣​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២​នេះ នឹងត្រូវ​បិទ​បញ្ចប់​ជា​ផ្លូវការ​ហើយ នៅត្រឹម​ដំណាច់​ឆ្នាំនេះ​។ យ៉ាងហោចណាស់ មាន​រឿងរ៉ាវ​ចម្រូងចម្រាស​លេចធ្លោរ​ចំនួន​៣ ដែល​កម្ពុជា​បានធ្វើឱ្យ​ពិភពលោក​ចងចាំ និង​ភ្ញាក់ផ្អើល​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​នៃ​ការដឹកនាំ​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​របស់​កម្ពុជា​លើក​នេះ។

តើ​រឿងរ៉ាវ​ចម្រូងចម្រាស​លេចធ្លោ​រទាំង​៣​ដែល​កម្ពុជា​បានធ្វើ​ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​លើក​នេះ មាន​អ្វីខ្លះ?

អាន​ព័ត៌មាន​ពិស្ដារ...

តើ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ​រំពឹង​យ៉ាងណា​ពី​ការបោះឆ្នោត​ឆ្នាំ​២០២៣?

ពេញ​មួយឆ្នាំ​២០២២ ដែល​ជិត​នឹង​ឆ្លង​ផុត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​បន្ត​ជាប់​ឈ្មោះ​ជា​មេដឹកនាំ ដែល​បានគាស់​រំលើង​ប្រជាធិបតេយ្យ និង​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ។

ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅតែ​មិនអាច​វិល​ទៅរក​ស្ថានភាព​ប្រសើរ​បាន បើទោះបីជា​បណ្ដា​សហគមន៍​អន្តរជាតិ មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ បាន លើកឡើង​ពី​បញ្ហា​នេះ​នៅ​ចំពោះមុខ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​បេក្ខជន​នាយករដ្ឋមន្ត្រី​អនាគតកាល​របស់​បក្ស​កាន់អំណាច ឬ​នៅ​ចំពោះមុខ លោក ហ៊ុន សែន ក្ដី។

តើ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ប្រែប្រួល​យ៉ាងណា​នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខ នៅពេល​កម្ពុជា​រៀបចំ​ការបោះឆ្នោតជាតិ​នីតិកាល​ទី​៧? តើ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ​រំពឹង​យ៉ាងណា​ពី​ការបោះឆ្នោត​នេះ?

អាន​ព័ត៌មាន​ពិស្ដារ...

តុលាការ​ផ្ដន្ទាទោស​សកម្ម​ជន​និង​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​៣៧​នាក់ ៥ និង ៧​ឆ្នាំ ពីបទ​រួមគំនិត​ក្បត់

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២២ ធ្នូ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​សកម្មជន​និង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ចំនួន​៣៧​នាក់ ដាក់ពន្ធនាគារ​ម្នាក់ៗ​ចន្លោះ​ពី​៥​ឆ្នាំ ទៅ ៧​ឆ្នាំ ក្រោម​បទចោទប្រកាន់​រួមគំនិត​ក្បត់​។ ជន​ជាប់ឃុំ​ចាត់ទុក​ការចោទប្រកាន់​នេះ​ថា ជា​រឿង​អយុត្តិធម៌​និង​មិនអាច​ទទួលយក​បានឡើយ​។​

អាន​ព័ត៌មាន​ពិស្ដារ...

យុវជន​ជំរុញ​ឱ្យ​ម្ចាស់ឆ្នោត​ចូលរួម​គ្រប់​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០២៣

យុវជន​មួយចំនួន​លើកឡើង​ថា ការបោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ខាងមុខ ទំនងជា​មិនអាច​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌ តាម​បែបបទ​ប្រជាធិបតេយ្យ​នោះទេ​។ នេះ​គឺ​ដោយសារតែ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ខ្វះ​ឯករាជ្យ ហើយ​បរិយាកាស​នយោបាយ​នៅតែ​បន្ត​អាប់អួ​។ ក៏ប៉ុន្តែ​ពួកគេ​ថា ម្ចាស់ឆ្នោត​មិនអាច​បោះបង់ចោល​តម្លៃ​នៃ​សន្លឹកឆ្នោត​របស់ខ្លួន​ឡើយ ហើយ​ត្រូវ​ចូលរួម​គ្រប់​ដំណាក់កាល​នៃ​ដំណើរការ​បោះឆ្នោត​នេះ។

អាន​ព័ត៌មាន​ពិស្ដារ...

ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង (AFD) ផ្តល់​ហិរញ្ញប្បទាន ចំនួន​២០​លាន​ដុល្លារ​សំរាប់​វិស័យ​ជលផល

ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង (AFD) ផ្តល់​ហិរញ្ញប្បទាន ចំនួន​២០​លាន​ដុល្លារ សំរាប់​ការអភិវឌ្ឍ​វិស័យ​ជលផល​ឆ្នេរ​និង​សមុទ្ទ ប្រកបដោយ​និរន្ត​ភាព​។​

​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​រវាង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង​អ្នកស្រី សាន​ឌ្រី​ន ប៊ូ​ស្សេរ (Sandrine BOUCHER) នាយិកា​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង (AFD) នៅ​ថ្ងៃទី ២២ ខែធ្នូ។

អាន​ព័ត៌មាន​ពិស្ដារ...

ក្រុម​អ្នកជំនាញ​កិច្ចការ​បោះឆ្នោត លើកឡើង​ពី​ភាពមិនប្រក្រតី​មួយចំនួន​ពាក់ព័ន្ធ​នឹង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​សម្រាប់​ការបោះឆ្នោតជាតិ​ខាងមុខ

ក្រុម​អ្នកជំនាញ​កិច្ចការ​បោះឆ្នោត លើកឡើង​ពី​បញ្ហា និង​ភាពមិនប្រក្រតី​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​សម្រាប់​ការបោះឆ្នោតជាតិ​ឆ្នាំ​២០២៣​ខាងមុខនេះ​។ ពួកគេ​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់​ឱ្យជួយ​សង្កេត និង​តាមដាន​មើល​ដំណើរការ​នៃ​ការបិទបញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ផ្លូវការ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) គ្រោង​នឹង​ប្រកាស​នៅ​ដើមឆ្នាំ​ក្រោយនេះ។

អាន​ព័ត៌មាន​ពិស្ដារ...

ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ​មួយចំនួន​ត្អូញត្អែរ​ពី​ការ​ប្រកប​របរ​ប្រចាំថ្ងៃ ក្រោយ​អាជីវកម្ម​ជន​ជាតិ​ចិនមួយ​ចំនួន​ផ្អាក​ដំណើរការ

ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ​មួយចំនួន​សាទរ និង​អ្នក​ខ្លះទៀត​ព្រួយបារម្ភ​ពី​ផលប៉ះពាល់​ការប្រកប​របរ​ប្រចាំថ្ងៃ ដោយសារ​វត្ត​មាននៃ​ជនជាតិ​ចិន​ហាក់​ថមថយ​នា​រយៈពេល​ចុងក្រោយ​។ ទោះយ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញថា ពលរដ្ឋ​អ្នកលក់ដូរ​តាម​ចិញ្ចើមថ្នល់​ជួប​ការលំបាក​ច្រើន​ព្រោះ​ពួកគាត់​មិន​ទទួលបាន​កិច្ច​គាំពារ​ពី​អាជ្ញាធរ​មូលដ្ឋាន ហើយ​ពលរដ្ឋ​ខ្លះទៀត​ប្រឈម​បាត់បង់​មុខរបរ​ដោយសារតែ​ជនជាតិ​ចិន​មួយចំនួន​បាន​ដណ្ដើម​ទីផ្សារការងារ​របស់​ពួកគេ​។ អាជ្ញាធរខេត្ត​ព្រះសីហនុ​អះអាងថា ជនជាតិ​ចិន​មិនបាន​ដណ្ដើម​មុខរបរ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​ពលរដ្ឋ​ខ្មែរ​ឡើយ។

អាន​ព័ត៌មាន​ពិស្ដារ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។