ព័ត៌មាន​សំខាន់​ចំនួន ៩ ដែល​លោក​អ្នក​គួរអាន​នៅថ្ងៃសៅរ៍​នេះ

2022.12.24
ព័ត៌មាន​សំខាន់​ចំនួន ៩ ដែល​លោក​អ្នក​គួរអាន​នៅថ្ងៃសៅរ៍​នេះ ព័ត៌មាន​សំខាន់​ចំនួន ៩ ដែល​លោក​អ្នក​គួរអាន​នៅថ្ងៃសៅរ៍​ ទី២៤ ខែ​ធ្នូ ២០២២។
RFA

សង្គម​ស៊ីវិល និង​បក្ស​ភ្លើង​ទៀន​រិះគន់​គ..ប​បំពេញ​តួនាទី​មិន​មាន​ឯករាជ្យ

មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ភ្លើងទៀន​រិះគន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប​ថា បំពេញ​តួនាទី​មិន​ឯករាជ្យ​ទៅ​តាម​ច្បាប់ ដែល​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។ ការ​លើកឡើង​នេះ បន្ទាប់ពី​គ.ជ.ប បាន​ផ្ញើ​លិខិត​អបអរសាទរ​មួយ​ច្បាប់​ជូន​លោក ហ៊ុន សែន ដែល​ទទួល​បាន​ពានរង្វាន់​សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម​ពិភពលោក។

អាន​ព័ត៌មាន​ពិស្ដារ...

គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​កំពុង​អង្កេត​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ

មន្ត្រី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល កំពុង​ធ្វើ​ការ​អង្កេត​ករណី​រំលោភសិទ្ធិ​មនុស្ស​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ ក្រោយ​អង្គការ​លីកាដូ (Licadho) រក​ឃើញ​ថា មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ទីនោះ​។ មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ទៅ​រដ្ឋាភិបាល​ធ្វើការ​ស្រាវជ្រាវ​ករណីនេះ​ដោយ​តម្លាភាព ដើម្បី​រកឱ្យ​ឃើញ​ការ​ពិត​ដែល​បាន​កើតឡើង​នៅ​មណ្ឌល​ព្រៃ​ស្ពឺ ដែល​នឹង​ឈាន​ទៅ​ការ​កែលម្អ​ឱ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ។

អាន​ព័ត៌មាន​ពិស្ដារ...

ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​ថៃ​មួយ​ចំនួន​ត្អូញត្អែរ​ពី​ការ​លំបាក ដោយសារ​អាជ្ញាធរ​រឹត​បន្តឹង​ការ​ចេញ​ចូល និង​ចំណាយ​ប្រាក់​ច្រើន

ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​ថៃ​មួយចំនួន ត្អូញត្អែរ​ពី​ការ​លំបាក​ចេញចូល​ទៅ​ធ្វើ​ការ និង​ដោះដូរ​ទិញ​ទំនិញ​ទៅមក​នៅ​ផ្សារ​ថៃ​ជាប់​ព្រំដែន ដោយសារ​អាជ្ញាធរ​កម្ពុ​ជា និង​ថៃ រឹត​បន្តឹង​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំងពីរ និង​តម្រូវ​ឱ្យ​មាន​ប័ណ្ណ​ឆ្លង​ព្រំដែន។

អាន​ព័ត៌មាន​ពិស្ដារ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាលាដំបូង​ព្រះសីហនុ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿង​ញឿ​ន​១០​នាក់​នៅ​ខេត្ត​ព្រះសីហនុ

សាលាដំបូង​ព្រះសីហនុ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជួយ​ដូរ​គ្រឿងញៀន ១០​នាក់ នៅ​ខេត្ត​ព្រះសីហនុ ក្នុង​នោះ​មាន​ជនជាតិ​ចិន ចិនតៃវ៉ាន់ និង​ខ្មែរ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ប្រមាណ ១​តោន ដែល​សមត្ថកិច្ច​រកឃើញ​ក្នុង​ឃ្លាំង​ជួល​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២១ ខែធ្នូ។

អាន​ព័ត៌មាន​ពិស្ដារ...

"លោក ហ៊ុន សែន គួរ​បើក​លំហ​ប្រជាធិបតេយ្យ​ឡើង​វិញ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច"

បើទោះបីជា​លោក​ប្រធានាធិបតី​អាមេរិក លោក ចូ បាយឌិន (Joe Biden) បានស្នើ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើក​លំហ​លទ្ធិប្រជាធិបតេយ្យ និង​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ កាលពី​ជំនួប​ទ្វេភាគី​ក្នុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ខែវិច្ឆិកា នោះ​យ៉ាងណាក្ដី ក៏​រដ្ឋាភិបាល លោក ហ៊ុន សែន បានធ្វើ​ផ្គើន​ចំពោះ​ការស្នើសុំ​ទាំងនោះ​ទៅវិញ​។

អាន​ព័ត៌មាន​ពិស្ដារ...

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាង ៣០០​គ្រួសារ នៅ​ខេត្តសៀមរាប​ខកចិត្ត​នឹង​អាជ្ញាធរ​ថា មិន​គោរព​ពាក្យសន្យា​មុនពេល​បោះឆ្នោត

គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល មាន​ទំហំ​ជាង ២​ពាន់​ហិកតារ (២.២២០) ឋិត​ក្នុង​តំបន់​អភិរក្ស​ភ្នំ​គូលែន ខេត្តសៀមរាប កំពុង​ធ្វើឱ្យ​ពលរដ្ឋ​ចំនួន ៣​ភូមិ ភ័យព្រួយ ខ្លាចក្រែង​របូត​ដីស្រែ​ចម្ការ​កេរ​ឪពុកម្តាយ​ទាំងស្រុង គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន​។ អ្នកភូមិ​ជាង ៣ រយ (៣០០)​គ្រួសារ ខកចិត្ត​នឹង​អាជ្ញាធរ​មូលដ្ឋាន របស់​គណបក្សកាន់អំណាច​ថា មិន​អនុវត្ត​ដូច​ការសន្យា​នៅ​មុនពេល​បោះឆ្នោត​ឃុំ​/​សង្កាត់​។

អាន​ព័ត៌មាន​ពិស្ដារ...

បេក្ខជន​ប្រឡង​ជាប់ និង​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មួយចំនួន ខ្វះ​លទ្ធភាព​ដើម្បី​បន្ត​ការសិក្សា

សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ត្អូញត្អែរ​ពី​ការលំបាក​ក្នុង​ការបន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ ដោយសារ​ជីវភាព​ខ្វះខាត និង​មិនសូវ​មានឱកាស​ទទួល​បាន​អាហារូបករណ៍​។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​យុវជន​ស្វះ​ស្វែងរក​ឱកាស​បន្ត​ការសិក្សា​យក​បរិញ្ញាបត្រ ឬ​ជំនាញ​ផ្សេងៗ និង​ស្នើឱ្យ​រដ្ឋាភិបាល​ចង្អុលបង្ហាញ​ទីផ្សារការងារ​ទៅដល់​យុវជន​។

អាន​ព័ត៌មាន​ពិស្ដារ...

មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF) អំពាវនាវ​អាជ្ញាធរ​ពាក់ព័ន្ធ​ដាក់ចេញ​វិធានការ​បន្ទាន់​ដើម្បី​សង្គ្រោះ​សត្វ​ផ្សោត

មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF) ប្រចាំ​កម្ពុជា អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​ដាក់ចេញ​វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​ជួយសង្គ្រោះ​សត្វ​ផ្សោត​មេគង្គ ដែល​ងាប់​ជា​បន្តបន្ទាប់ ដោយសារ​ការនេសាទ​ខុសច្បាប់​។

អាន​ព័ត៌មាន​ពិស្ដារ...

ប្រមាណ​ជាង​៧៨% នៃ​មូស​ខ្លា​នៅ​កម្ពុជា ធន់​នឹង​ថ្នាំ​សម្លាប់​សត្វល្អិត

ក្រុម​អ្នកវិទ្យាសាស្ត្រ​អះអាងថា ប្រមាណ​ជាង​៧៨% នៃ​ប្រភេទ​សត្វ​មូស​ខ្លា (Aedes aegypti) គឺជា​ពូជ​សត្វ​មូស​ធន់​នឹង​ថ្នាំ​សម្លាប់​សត្វល្អិត នៅ​ប្រទេស​កម្ពុជា និង​វៀតណាម​។

អាន​ព័ត៌មាន​ពិស្ដារ...

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។