សង្គមស៊ីវិលថា ការ​ផ្លាស់ប្តូរ​តំណែង​លោក ជួន សុវណ្ណ ដោយសារ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​សហរដ្ឋ​អាមេរិក

ដោយ ម៉ៅ សុធានី
2018.09.12
លោក ជួន សុវណ្ណ ៦២២ លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​សហរដ្ឋ​អាមេរិក។
រូប៖ RFA

មន្ត្រីអង្គការសិទ្ធិមនុស្ស យល់ឃើញ​ថា ការ​ផ្លាស់លោក ជួន សុវណ្ណ ចេញ​ពី​តំណែង​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​សហរដ្ឋ​អាមេរិក អាច​ជា​រឿង​ល្អ។ ការ​លើក​ឡើង​នេះ បន្ទាប់ពីតំណែងរបស់​លោក​ជួន សុវណ្ណ ត្រូវ​បានជំនួស​ដោយអតីត​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក ស ថេត ដែលជាប្អូនប្រុស​បង្កើតរបស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ ការ​ប្រកាសតែងតាំងចូលកាន់មុខតំណែងជាផ្លូវការនេះ ធ្វើឡើងនៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១១ កញ្ញា។

ប្រធានការិយាល័យស៊ើបអង្កេតនៃ អង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានប្រាប់​អាស៊ី​សេរី កាលពីយប់មិញថា ទោះបីជាលោក ជួន សុវណ្ណ តែងអះអាងថា ការដឹកនាំបង្ក្រាបការ​តវ៉ា​របស់​ក្រុម​កម្មករ និង​អ្នក​មាន​ជម្លោះ​ដីធ្លី​កន្លង​មក គឺ​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព សំរាប់​ប្រជា​ពលរដ្ឋ ក្នុង​សង្គម​ក៏​ដោយ ក៏​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា សកម្មភាព​ទាំង​នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៖ «ទាក់ទង​នឹង​ការ​ផ្លាស់ប្តូរ​នេះ យើង​ឃើញ​ថា កន្លង​មក សហរដ្ឋ​អាមេរិក ដាក់នាយឩត្តមសេនីយ៍ជាច្រើនរូប ក្នុងបញ្ជីខ្មៅសហរដ្ឋអាមេរិក។ បើយើងមើល​ពីការគ្រប់គ្រងរបស់លោក ឃើញ​មានការបង្ក្រាប បាតុកម្មនៅ២០១៣នៅក្បាលថ្នល់និងនៅគល់ស្ពានស្ទឹងមានជ័យ  ហើយ ២០១៤ នៅផ្លូវ វ៉េង ស្រេង ហើយ​នឹងការបង្ក្រាបលើសកម្មជនដីធ្លី ជាដើម។ លោក ជួន សុវណ្ណថា​ជាកិច្ចការពារសន្តិសុខ សណ្តាប់​ធ្នាប់​សង្គម។ ប៉ុន្តែមតិជាតិនិងអន្តរជាតិ រិះគន់ថា ការបង្ក្រាបទាំងនោះជាការប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិមនុស្ស»

 

អតីត​ស្នង​ការ​នគរបាល​ក្រុង​ភ្នំពេញ លោក ជួន សុវណ្ណ​ ដែល​អាមេរិក​សម្រេច​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ ត្រូវ​បាន​របប​លោក​ ហ៊ុន សែន ប្ដូរ​តំណែង​ពី​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ទៅ​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​វិញ ​ធ្វើ​ឡើង​តាម​ព្រះ​រាជក្រឹត្យ​ព្រះ​មហាក្សត្រ​ ចេញ​កាល​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា។

មជ្ឈដ្ឋាន​ទូទៅ ​មើល​ឃើញ​ថា ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋ​ឯក​បក្ស​របស់​លោក ហ៊ុន សែន អាណត្តិ​ទី៦ នេះ មិន​មាន​ការ​ដោះដូរ​តំណែង​ ក្នុង​ជួរ​រដ្ឋមន្ត្រី ទេស​រដ្ឋមន្ត្រី ឬ​ឧបនាយករដ្ឋមន្ត្រី​នោះ​ទេ។ ផ្ទុយ​មក​វិញ ​របប​លោក ហ៊ុន សែន មាន​តែ​​រក្សា​តំណែង​ឲ្យ​ក្រុម​របស់​ខ្លួន​ដដែល និង​បង្កើន​ចំនួន​មន្ត្រី​បន្ថែម​កាន់​តែ​ច្រើន​ជាង​អាណត្តិ​មុន។ ក៏​ប៉ុន្តែ​អ្វី​ដែល​គួរ​កត់​សម្គាល់​សម្រាប់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ នៅ​ពេល​នេះ គឺ​មាន​ការ​ដោះ​ដូរ​តំណែង​គ្រាក់ៗ ជា​ច្រើនរូប​ ក្នុង​ជួរ​មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ និង​ក្នុង​ជួរ​កងទ័ព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។