គ.ជ.ប ​ប្រកាស​ជា​ផ្លូវការ​យក​ថ្ងៃ​ទី២៩ ខែ​កក្កដា ជា​ថ្ងៃ​បោះឆ្នោត​សកល

ដោយ ម៉ៅ សុធានី
2018.04.08
ហ៊ុន សែន ៦២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នៅ​ការិយាល័យ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៨។
Photo courtesy of SPM's page

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) បាន​ប្រកាស​ជា​ផ្លូវការ កំណត់​យក​ថ្ងៃអាទិត្យ ទី​២៩ ខែ​កក្កដា ខាងមុខ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ គ..ប កាលពី​ថ្ងៃ​សៅរ៍ ទី​៧ ខែ​មេសា ក៏​បាន​បង្ហាញ​ពី​ចំនួន​អាសនៈ​នៃ​មណ្ឌល​នីមួយៗ នៅ​ទូទាំង​រាជធានី​ខេត្ត គឺ​កើន​ឡើង​ដល់​ចំនួន ១២៥​អាសនៈ លើស​ពី​កាល​បោះឆ្នោត នីតិកាល​ទី​៥ ដែល​មាន​ចំនួន ១២៣​អាសនៈ។ ចំនួន​កើន​ឡើង​បន្ថែម ២​អាសនៈ​នេះ គឺ​នៅ​ខេត្ត​ព្រះសីហនុ ដែល​កើន​ដល់​ទៅ​ ៣​អាសនៈ។

នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នោះ​ដែរ គ..ប ក៏បាន​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ ដែល​ចង់​ចូលរួម​យក​ព័ត៌មាន ក្នុង​ដំណើរការ​បោះឆ្នោត ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ចុះឈ្មោះ ដើម្បី​ទទួល​ប័ណ្ណ​សំគាល់​ខ្លួន​ពី ​គ..ប។ គ..ប នឹង​ចាប់ផ្ដើម​ទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ ចាប់ពី​ថ្ងៃទី​៣០ ខែ​មេសា រហូត​ដល់​ថ្ងៃទី​១៤ ខែ​ឧសភា ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។