លោក ឱម យ៉ិនទៀង​ប្រតិកម្ម​តប​មតិ​រិះគន់​ចំពោះ​ការ​តែងតាំង​កូន​ប្រុស​របស់​​លោក

ដោយ ខែ សុណង
2016-04-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦
Photo: RFA

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ឆ្លើយ​តប​ចំពោះ​មតិ​រិះគន់​កូន​ប្រុស​ពីរ​នាក់​របស់​លោក​ដែល​ព្រះមហាក្សត្រ​តែងតាំង​ជា​ឧបការី​នៃ​អង្គភាព​នេះ ថា​ឲ្យ​អ្នក​រិះគន់​ទាំង​នោះ​ចូល​ប្រឡង​ប្រជែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន។

ថ្លែង​នៅ​ក្នុង​ពេល​ផ្ដល់​សម្ភាសន៍​ឲ្យ​កាសែត​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា បន្ទាប់​ពី​ជំនួប​ជាមួយ​លោក ធន សារាយ ប្រធាន​សមាគម​អាដហុក (ADHOC) លោក ឱម យ៉ិនទៀង បាន​ហៅ​ឲ្យ​អ្នក​រិះគន់ និង​សាធារណជន​ចូល​ប្រឡង​ប្រណាំង​ជាមួយ​កូនៗ​របស់​លោក។ លោក​បញ្ជាក់​ថា កូនៗ​របស់​លោក​មាន​ចំណេះវិជ្ជា​ពិត​ប្រាកដ​ដូចជា ភាសា​អង់គ្លេស ជំនាញ​នៃ​ការ​បាញ់​កាំភ្លើង អំពី​រឿង​អាវុធ ព្រម​ទាំង​ការ​វាយ​លុក​ចូល​រំដោះ​ចំណាប់​ខ្មាំង​ពី​ភេរវជន​ជា​ដើម។ ទន្ទឹម​នឹង​គ្នា​នេះ លោក ឱម យ៉ិនទៀង ព្រមាន​ថា លោក​រង់ចាំ​នរណា​ម្នាក់​ដើម្បី​ជជែក​ដោយ​ជាក់លាក់ មិន​អាច​ជា​អនាមិក​បាន​នោះ​ទេ។

លោក​គំរាម​ថា ប្រយ័ត្ន​ភ្លាត់​លោក​នឹង​ប្រតិកម្ម​ត្រឡប់​ទៅ​វិញ៖ «បាញ់​ស៊ីប បាញ់​ឲ្យ​ត្រង់​ជាង​វា ទៅ​កុំ​គិត​ណា ដើម្បី​បាញ់​ត្រង់​មួយ កម្លាំង​ប្រឆាំង​ភេរវកម្ម​នៅ​ពេល​ដែល​គេ​ចាប់​ជំរិត​មួយ​អត់​ត្រូវ​ការ​ពីរ​គ្រាប់​ទេ គេ​ត្រូវ​ការ​កម្លាំង​ដែល​បាញ់​មួយ​គ្រាប់​ត្រូវ​ក្បាល​ស្លាប់​ដើម្បី​ជួយ​មនុស្ស ហើយ​មិន​អាច​ឈប់​ទេ ឈប់​ពេល​ណា​បាត់​ភាព​ថ្នឹក​នៅ​ពេល​នោះ​ភ្លាម។ សូម​មក​ប្រឡងប្រណាំង​របៀប​ស៊ើប​អង្កេត របៀប​ប្រមូល​ព័ត៌មាន​សម្ងាត់ របៀប​ប្រឆាំង​ភេរវកម្ម ឥឡូវ​រៀបរាប់​ទៅ​អង្គការ​អាយស៊ីស (ISIS) យ៉ាង​ម៉េច? អង្គការ​ជីហាត (JIHAD) អី​យ៉ាង​ម៉េច? សូម​មក​ប្រឡង​គ្នា​មក។ អង្គការ​អាយស៊ីស ខុស​ពី​អង្គការ​អាល់កៃដា (AL QAEDA) យ៉ាង​ម៉េច សូម​មក​ប្រឡង​គ្នា​មក បើ​ឈ្នះ​កូន​ខ្ញុំ ខ្ញុំ​ប្រគល់​កៅអី​ហ្នឹង​ឲ្យ»

លោក ឱម យ៉ិនទៀង ថ្លែង​បែប​នេះ បន្ទាប់​ពី​ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​រិះគន់​ថា ប្រសិន​បើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​តែ​បន្ត​រៀបចំ​ស្ថាប័ន​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​សែស្រឡាយ ឬ សាច់​សាលោហិត​នៃ​ថ្នាក់​ដឹកនាំ វា​នឹង​ធ្វើ​ឲ្យ​មហាជន​លែង​ទុក​ចិត្ត​ហើយ​បាត់បង់​ជំនឿ​ទៅ​លើ​កិច្ចការ​ប្រឆាំង​អំពើ​ពុករលួយ។

ព្រះមហាក្សត្រ នរោត្ដម សីហមុនី បាន​ឡាយ​ព្រះហស្តលេខា នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា តែងតាំង​និង​ផ្ដល់​ឋានៈ​ឧបការី ឬ​ជំនួយការ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចំនួន ១៨​នាក់ មាន​ឋានៈ​ស្មើ​នឹង​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក។ ក្នុង​ព្រះរាជក្រឹត្យ​នោះ មាន​កូន​ប្រុស​របស់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចំនួន ២​នាក់ មាន​ឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា តែងតាំង​ជា​ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ  ដែល​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (16)
Share

សុខ Denise Ansary

ពី ឡុងប៊ិិច កាលីហ្វ័រញ៉ា

លោកពូ យ ទ ប្រតិបត្តិ របេៀបរបប សក្ដិភូមិ គឺថា មានតែកូនអញទេ ដែលពូកែ ធ្វើប្រធានACU បាន សំរាប់បំរើ "អ៊ុំ ហូ" តទៅទៀត ពេលលោកពូ យ ទ ធ្វើការលែងកើត។

May 03, 2016 09:55 AM

NEM MEX

ពី Paris, France


លោក អោម យាំង ទៀង​, នរណា សម្លាប់ ពិសិដ្ឋ ពីលិកា
ជាង ១០ ឆ្នាំហើយ តើ រកឃាដករឃើញហើយ ឬ​នៅ​ ?

May 01, 2016 01:03 AM

ត្រីឧត្ដម ប្លក់ចយ

ពី LaPinga

Someone can do whatever he/she wants in his/her own private business but not in the goverment office. People are watching him/her.........In America, no matter how big or powerful he/she is, he/she cannot allow or recruit his/her own child to work in the same government office or unit (it is an anti-nepotism laws). If his/her child is more qualified, skillful, and competent, he/she should be assigned to work in the different places such as in an anti-terrorist unit, teaching in a military chool or police academy, assisting the military chief of staff or defence minister,etc......I am very sorry, maybe in Cambodia, there is a different way of HIRING STAFF! God knows!

Apr 30, 2016 07:58 PM

NEM MEX

ពី Paris, France


លោក ហូ យាំង ទៀង តើរកឃាដកររបស់
ពិសិដ្ឋ ពិលិការ ឃើញ​ហើយ ឬ នៅ ?​ g

Apr 30, 2016 10:16 AM

អ្នក​អាន​អនាមិក

This is a lucrative business, that's why he can't let anyone else take it.

Apr 30, 2016 04:51 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល