អតីត​ចៅ​សង្កាត់​បក្ស​ប្រឆាំង​​ក្រុង​ព្រះសីហនុ​ នឹង​ត្រូវ​ដោះ​លែង​ ក្រោយ​អនុវត្ត​ទោស​ ២ឆ្នាំ​ក្នុង​ពន្ធនាគារ

ដោយ សុជីវី
2020-06-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ចៅ​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​ទើប​ជាប់​ឆ្នោត លោក អ៊ុក ចេត្តនី ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧។
ចៅ​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​ទើប​ជាប់​ឆ្នោត លោក អ៊ុក ចេត្តនី ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA

អតីត​ចៅ​សង្កាត់​បក្ស​ប្រឆាំង​ក្រុងព្រះសីហនុ នឹង​ត្រូវ​ដោះ​លែង​នៅ​ថ្ងៃ​ទី១៩ មិថុនា​ខាង​មុខ​នេះ​ក្រោយ​ការ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ២ឆ្នាំ។​

លោក អ៊ុក ចេត្តនី ត្រូវ​​​តុលាការ​​​ខេត្ត​​​ព្រះសីហនុ ផ្ដន្ទាទោស ៥ឆ្នាំ កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៩ ក្រោម​បទ​ចោទ​កាន់​កាប់​រាន​ដី​ព្រៃ​សាធារណៈ នៅ​តំបន់​ក្បាលឆាយ។ មេធាវី​របស់​លោក គឺ​លោក សំ សុខគង់ ប្រាប់​អាស៊ី​សេរី​ថា តុលាការ​បាន​សម្រេច​ព្យួរទោស​ លោក​ អ៊ុក ចេត្តនី​ ៣​ ឆ្នាំ​ និង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​២​ឆ្នាំ​។​

លោក​ អ៊ុក​ ចេត្ត​នី ​ជា​មួយ​និង​ឪពុកក្មេក​ ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​​ថ្ងៃ​​ទី១៨ ខែ​​មិថុនា ឆ្នាំ២០១៨ នៅ​លើ​​ទីតាំង​​ដី​​មួយ​​កន្លែង​​ស្ថិត​​ក្នុង​​សង្កាត់​​លេខ​​១ ​ក្រុង​​-​ខេត្ត​​ព្រះសីហនុ​។​

ភរិយា​​លោក​ អ៊ុក​ ចេត្តនី​ បាន​​និយាយ​ថា​ ប្តី​​របស់​​គាត់​ ត្រូវ​​បាន​​កម្លាំង​យោធា​​ប្រចាំការ​ នៅ​​តំបន់​​ក្បាលឆាយ​​ចាប់​ខ្លួន​ ពេល​​កំពុង​​កាប់​ឆ្ការ​​ព្រៃ​ ដើម្បី​​ដាំ​​ដំណាំ​​នៅ​​លើ​​ដី​​របស់​គាត់​មួយ​​កន្លែង​ ដែល​​គ្រួសារ​​គាត់​​បាន​​ទិញ​​ពី​​ប្រជាពលរដ្ឋ​​ក្នុង​​មូលដ្ឋាន កាល​ពី​​ឆ្នាំ២០០៧ មក​ម្លេះ។

គណបក្ស​​សង្គ្រោះ​​ជាតិ​​អះអាង​​ថា​ មន្ត្រី​​និង​​សកម្មជន​​មូលដ្ឋាន​​របស់​​ខ្លួន​​ចំនួន​ ៨៨នាក់​ ត្រូវ​​បាន​​របប​ក្រុង​ភ្នំពេញ​​ចាប់​ខ្លួន​ក្នុង​​​ឆ្នាំ​​​២០១៩​ ហើយ​ត្រូវ​បាន​ដោះ​លែង​វិញ​ចំនួន​ ៨០នាក់។ ក្នុង​ឆ្នាំ២០២០ មន្ត្រី​និង​សកម្មជន​ជិត ២០នាក់​ត្រូវ​ចាប់​ និង​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល