បទសម្ភាសន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ដែល​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក​

ដោយ ជុន ច័ន្ទបុត្រ
2022.05.13
បទសម្ភាសន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ដែល​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក​ បទសម្ភាសន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ ដែល​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន
រូប៖ RFA

ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ម្នាក់​បាន​យក​ស្បែក​ជើង​គប់​តម្រង់​ទៅ​លើ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​របស់​វិទ្យុអាស៊ីសេរី​ កាលពី​ថ្ងៃទី១២ ខែឧសភា ថា លោក​បាន​ប៉ុនប៉ង​គប់​លោក ហ៊ុន សែន ជា​ច្រើនដង​ នៅ​រាល់​ពេល​ដែល​នាយករដ្ឋមន្ត្រី​ទៅ​ចូល​រួម​កិច្ចប្រជុំ​នៅ​ក្រៅ​ប្រទេស​។ លោក​ថា មូល​ហេតុ​ដែល​លោក​ធ្វើ​ដូច្នេះ គឺ​មក​ពី​លោក​ មាន​កំហឹង​និង​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត ក្រោម​ការ​ដឹក​នាំ​ប្រទេស​របស់​លោក​ ហ៊ុន សែន។ ​

លោក​ អ៊ុក ទូច​ ថ្លែង​ប្រាប់​ពី​មូលហេតុ​ដែល​លោក​អាច​ចូល​ក្នុង​ហ្វូង​អ្នក​គាំទ្រ​លោក​ហ៊ុន សែន​ បាន ដោយ​សារ​លោក​មាន​បណ្ដាញ​ទំនាក់ទំនង​ជា​មួយ​ខ្សែ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ គឺ ឧបនាយករដ្ឋមន្ត្រី​ អ្នកស្រី​ ម៉ែន សំអន​។ យ៉ាង​ណា​ទង្វើ​ របស់​ លោក​នេះ ត្រូវ​បាន​អ្នកស្រី ម៉ែន សំអន ចេញ​សេចក្តី​ប្រកាស​ថ្កោល​ទោស​ ហើយ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ រួម​ទាំង​អ្នកស្រី​ផង​ មិន​អាច​ទទួល​យក​បាន និង​មិន​អាច​អនុគ្រោះ​បាន​ទេ។ជា​បន្ត​ទៅ​នេះ​ សូម​លោក​អ្នក​នាង​ស្ដាប់​បទសម្ភាសន៍​របស់​លោក​ ជុន ច័ន្ទបុត្រ​ ជា​មួយ​លោក​ អ៊ុក ទូច ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ពី​រដ្ឋ​កាលីហ្វរនីញ៉ា​ ដែល​មាន​សេចក្ដី​ដូច​ត​ទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។