ញត្តិ​ស្នាម​មេដៃ​របស់​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​ដាក់​ថ្វាយ​ដល់​ព្រះមហាក្សត្រ

ដោយ ឡេង ម៉ាលី
2016-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ធ្វើ​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​កណ្ដាល បក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ថ្វាយ​ញត្តិ​ស្នាម​មេដៃ​ដល់​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ធ្វើ​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​កណ្ដាល បក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ថ្វាយ​ញត្តិ​ស្នាម​មេដៃ​ដល់​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

ញត្តិ​ស្នាម​មេដៃ​របស់​គណបក្ស​សង្គ្រោះជាតិ​ជាង​១៧​ម៉ឺន​មេដៃ ត្រូវ​បាន​ដាក់​ថ្វាយ​ដល់​ព្រះមហាក្សត្រ នៅ​រសៀល​ថ្ងៃ​ទី​៣០ ឧសភា។ នេះ​ជា​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ។

លោក យ៉ែម បុញ្ញឫទ្ធិ អះអាង​ថា ញត្តិ​របស់​ខ្លួន​ត្រូវ​បាន​នាំ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ដោយ​ជោគជ័យ​ហើយ។ លោក​បញ្ជាក់​ថា មាន​មន្ត្រី​របស់​ព្រះបរមរាជវាំង បាន​ចុះ​ហត្ថលេខា​ទទួល​ញត្តិ និង​ដឹក​ចូល​ក្នុង​ព្រះបរមរាជវាំង។

លោក យ៉ែម បុញ្ញឫទ្ធិ បន្ត​ដោយ​រំពឹង​ថា ស្ថានការណ៍​នយោបាយ​អាច​នឹង​ប្រសើរ​ជាង​មុន ក្រោយ​ពី​ខ្លួន​បាន​នាំ​យក​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ និង​មន្ត្រ​គណបក្ស​ប្រឆាំង​កំពុង​ប្រឈម​ថ្វាយ​ព្រះមហាក្សត្រ​បាន​ដឹង

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត ហែ​ញត្តិ​ទៅ​ព្រះបរមរាជវាំង បាន​ត្រឡប់​មក​ដល់​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ នៅ​សង្កាត់​ចាក់អង្រែលើ​វិញ​ហើយ។

មុន​ការ​ហែ​ញត្តិ​នេះ សមត្ថកិច្ច​រាប់រយ​នាក់​បាន​ដាក់​បារ៉ាស់​កាត់​ផ្លូវ​​ប្រមាណ១ម៉ោង ទម្រាំ​ឲ្យ​រថយន្ត​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​ចំនួន​២៣ រថយន្ត ចេញ​ដំណើរ ហើយ​ពេល​ហែ​ក្បួន​តាម​ផ្លូវ​ទៅ​ព្រះបរមរាជវាំង ក៏​ត្រូវ​បាន​ក្រុម​យុវជន​របស់​លោក ស្រី ចំរើន ប៉ុនប៉ង​ស្ទាក់​ផ្លូវ ប៉ុន្តែ​ត្រូវ​បាន​សម្រួល​ចរាចរណ៍ ដោយ​ប៉ូលិស​នៅ​ទីនោះ។

សូម​​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (14)
Share

អ្នក​អាន​អនាមិក

បើ កញ្ចាស់ ហ៊ុន សែន បើកអោយប្រជាពលរដ្ឋ ជួបសម្តេចព្រះបរមនាថ សីហមុនី យ៉ាងតិចក៏មាន ប្រជាពលរដ្ឋ 1 លាននាក់ មកដែរ !

May 31, 2016 10:36 PM

អ្នក​អាន​អនាមិក

ប្រជាពលរដ្ឋ សួរ អ្នកនិយាយ ផ្តេសផ្តាស់ : អ្នកណា ជេរ ស្តេច ?
សូមអ្នកបញ្ចេញមតិ ខ្លះ កុំ និយាយតាម វៀតណាម ធ្វើអោយខ្មែរ សម្លាប់គ្នា !

May 31, 2016 09:46 AM

អ្នក​អាន​អនាមិក

What Kem Sokha did was wrong but what the Dictator's government response is WORST! Wasting million of dollar on this case, the money could have a better use to help the Cambodian poor. This fight is not about Kem Sokha, it's about social injustice in Cambodia!

May 31, 2016 07:19 AM

NEM MEX

ពី នេម មេច) (Paris, France

បច្ចុប្បន្ននៅក្នុងរដ្ឋសភាខ្មែរយើង មានតែចរន្តនយោបាយពីរគត់​ គឺ
បក្សប្រជាជន និង បក្សសង្រ្គោះជាតិ ។ បើទាំងអស់គ្នាគិតពីប្រ
យោជន៍ជាតិមែនទែននោះ ត្រូវតែមានការអត់អោនគ្នា មានការ
យោគយល់គ្នា​។ ពីព្រោះជាខ្មែរទាំងអស់គ្នា និយាយខ្មែរដូចគ្នា។ ភាសាខ្មែរជាភាសាដែលប្រើសំរាប់និយាយដោះស្រាយបញ្ហាទាំង
ឡាយ​ មិនមែនជាភាសា ដែលសំរាប់ប្រើដើម្បីជេរគ្នានោះទេ ។
ទំនាស់ បើមកដល់ព្រះមហាក្សត្រហើយ នឹងត្រូវមានការដោះ
ស្រាយតាមមាគ៍ា"យោគយល់គ្នា" ដើម្បីប្រយោជន៍ប្រទេសជាតិ។
នេះ, ​ប្រសិនបើទាំងអស់គ្នាគិតពីប្រយោន៍ជាតិពិតប្រាកដ ៕
*****************************************
នេម​ មេច​, និន្នាការជាតិនិយម, សូមរក្សាអព្យាក្រិតភាព
ក្នុងការបញ្ចេញមតិ ។ សូមអរគុណ ៕
******************************************

May 31, 2016 01:14 AM

អ្នក​អាន​អនាមិក

ពេលនេះសង្គ្រោះជាតិ ត្រូវតែមានយុទ្ធសាស្ត្រឲ្យត្រឹមត្រូវទាល់តែ មែនទែន ទើបអាចស្រោចស្រង់ ស្ថានការណ៏នាពេលនេះបាន (គឺត្រូវទី១ យកកម្លាំងប្រជាពលរដ្ឋនិងបញ្ញវន្ត ជាពិសេសយុវជន និងទី២ យកកម្លាំងអន្តរជាតិ ទាំងសហគមន៍អាស៊ាន និងប្រទេស មហាអំណាចខ្លះ)ឲ្យជួយដោះស្រាយក្នុងកាលៈទេសៈនេះ។
បើពិនិត្យមើលស្ថានការណ៏ពេលនេះ គឺ បក្សកាន់អំណាច គ្មាន​គំនិត​នឹងបើកការចចារសម្រាប់បញ្ចប់ ការជាប់គាំងនយោបាយនោះឡើយ។ ពេលនេះបក្សប្រជាជន ដើរតាមគន្លងដដែលៗ គឺគេថាយក"ច្បាប់" និងប្រើយុទ្ធសាស្ត្រ "កាត់ក្បាល បំបែកខ្លួន"​មកបំផ្លាញ​បក្សសង្គ្រោះ ដូចដែលពួកនេះធ្លាប់ធ្វើជាមួយបក្ស ហ្វុនស៊ីនប៉ិច​ក្រោយ ឆ្នាំ១៩៩៧ និងឈានទៅការបោះឆ្នោត​ឆ្នាំ១៩៩៨ ដែលកាលនោះគេប្រើយុទ្ធវិធីបំផ្លាញមេបក្សនិង​លើក​បន្តុប​អ្នកបាន​ផលប្រយោជន៍ពីបក្សប្រជាជន។ រីឯពេលនេះគឺបក្សប្រជាជន មិនអាចយកកម្លាំងបាយអាវុធមកប្រើទេ តែគេកំពុងតែថា​គេធ្វើតាម​"ច្បាប់ព្រៃ" ក្នុងយុទ្ធសាស្ត្រកំទេចបក្សប្រឆាំង ចោលឲ្យរលាយ​ទាំងស្រុង ដោយសារការកាត់ទោសអ្នកហ៊ានឲ្យជាប់គុក និងអ្នក​នៅសល់ឲ្យរត់ចោលស្រុក ឬរត់ចូលមកបក្សគេ​(ដូចមានឧទាហរណ៏​ស្រាប់​នៃជនឱកាសនិយមមួយចំនួនដែលកំពុងតែ​បានលាភសក្ការៈ​ពីបក្ស​ប្រជាជនសព្វថ្ងៃនេះ)។ល។និង។ល។
សូមបងប្អូនខ្មែរទាំងអស់គ្នាកុំបណ្ដោយឲ្យម្នាល ហ៊ុន សែន កញ្ជៈ​យួននេះ បន្តលេងល្បែងនេះតទៅទៀតបាន ហើយជាពិសេសនោះ គឺអស់លោកមន្រ្តីក្នុងបក្សសង្គ្រោះជាតិ នេះតែម្ដងដែលត្រូវដឹងខ្លួន​មុនគេនិងត្រូវពួតគ្នាជាកម្លាំងដើម្បីទប់ទល់នឹងស្ថានការណ៏នាពេលនេះជាងប្រជាពលរដ្ឋខ្មែរដែលកំពុងតែមានសន្ទុះទឹកចិត្ត​ក្ដៅ​ក្រហាយ​ក្រោមការដឹកនាំនៃពពួកជនអន្ធពាលក្បត់ជាតិ សាសន៍ឯង​​ទាំងមូលនេះ មានតែវិធីម៉្យាងគត់គឺផ្ដួលរំលំពួកក្បត់ជាតិ​ឯង​អស់ទាំងនេះតាមរយៈការបោះឆ្នោត ឲ្យបាននៅឆ្នាំ ២០១៧ និង ២០១៨ នេះឯង៕៕៕

May 30, 2016 11:37 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល